• ច័ន្ទ ២៩ មេសា ២០២៤ ០២:៣២ ព្រឹក

ព្រះរាជពិធីច្រត់ព្រះនង្គ័លប្រារព្ធឡើងនៅបរិវេណកីឡដ្ឋានខេត្តកំពង់ធំក្រោមព្រះរាជាធិបតីភាពព្រះមហាក្សត្រខ្មែរ

ខេត្តកំពង់ធំ÷ព្រះរាជពិធីច្រត់ព្រះនង្គ័លនៅព្រឹកថ្ងៃចន្ទ 4រោច ខែពិសាខឆ្នាំថោះបញ្ច ស័កពុទ្ធសករាជ 2567ត្រូវវនឹងថ្ងៃទី 8 ខែ ឧសភាឆ្នាំ 2023 នេះបានប្រារព្ធឡើងនៅពហុកីឡដ្ឋានខេត្តកំពង់ធំស្ថិតនៅភូមិរូងឃុំត្រពាំងឫស្សីស្រុកកំពង់ស្វាយខេត្តកំពង់ធំក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះករុណាព្រះបាទសម្ដេចព្រះបរម នាថនរោត្តមសីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។បន្ទាប់ពីខកខានអស់ច្រើនឆ្នាំព្រោះតែវិបត្តិជំងឺ covid 19នោះ។ ព្រះរាជពិធីជាព្រះរាជបវេណីខ្មែរនេះក៏មានការអញ្ជើញចូលរួមពីសម្ដេចវិបុលសេនាភក្តីសាយឈុំប្រធានព្រឹទ្ធសភា, សម្ដេចក្រឡាហោមសខេងឧបនាយករដ្ឋមន្ត្រីរដ្ឋន្ត្រីក្រសួងមហាផ្ទៃ,សម្ដេចពិជ័យសេនាទៀបាញ់ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិ,សម្ដេចកិត្តិសង្គហបណ្ឌិតម៉ែនសំអនឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រ សួងទំនាក់ទំនងរដ្ឋសភា-ព្រឺទ្ធសភានិងអធិការកិច្ចព្រមទាំងមន្ត្រីជានខ្ពស់នៃស្ថាប័នព្រឹទ្ធសភារដ្ឋសភារាជរដ្ឋាភិបាលកម្ពុជាមន្ត្រីអង្គទូតនៃបណ្តាប្រទេសជាមិត្តប្រចាំកម្ពុជានិងមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធសិស្សានុសិស្សប្រជាពលរដ្ឋជាច្រើនម៉ឺននាក់។

ការប្រារព្ធព្រះរាជពិធីច្រត់ព្រះនង្គ័លជាការប្រកាសប្រាប់ប្រជាពលរដ្ឋដែលប្រកប របរកសិកម្មធ្វើស្រែចម្ការថាជាការចាប់ផ្ដើមចូលដល់រដូវវស្សាហើយ។ក្នុងព្រះរាជពិធីច្រត់ព្រះនង្គ័លនៅឆ្នាំនេះលោកងួនរតនៈអភិបាលខេត្តកំពង់ធំត្រូវបានព្រះមហាក្សត្រកម្ពុជាសព្វព្រជហឫទ័យរាជានុញ្ញាតឲ្យធ្វើ ជាស្ដេចមាឃកាន់នង្គ័លទី2តំណាងព្រះអង្គនិងភរិយាជាព្រះមេហួ។ ក្នុងព្រះរាជពិធីនាព្រឹកនេះក៏មានការរៀបចំតាំងបង្ហាញនូវផលិតផលមកពីតាមបណ្ដាក្រសួងនិងរាជធានី-ខេត្តផងដែរ។ សូមបញ្ជាក់ថាព្រះរាជពិធីច្រត់ព្រះនង្គ័លជាព្រះរាជបវេណីដ៏សំខាន់ចាត់ទុកជាវប្បធម៌មង្គលមួយដ៏ប្រសើររបស់ប្រជាពលរដ្ឋកម្ពុជាដែលមហាក្សត្រគ្រប់ព្រះអង្គតែងតែងដឹកនាំធ្វើពុំដែលខានតាំងពីបុរាណរៀង មក។ ព្រះរាជពិធីនេះកាលពីដើមឡើយតែងតែប្រារព្ធធ្វើឡើងនៅវាលព្រះមេរុនៅជិតព្រះ បរមរាជវាំងតែប៉ុន្មានឆ្នាំចុងក្រោយនេះព្រះ រាជពិធីត្រូវព្រះករុណាជាអម្ចាស់ជីវិតលើត្បូងព្រះរាជានុញ្ញាតឲ្យធ្វើតាមខេត្តវិញម្ដងដើម្បីឲ្យប្រជាពលរដ្ឋខ្មែរបានចូលរួមក្នុងព្រះរាជបវេណីដ៏សំខាន់មួយនេះ។ ក្នុងព្រះរាជពិធីនេះក៏មានការរៀបចំចំណី 7 មុខរួមមាន÷ស្រូវ,ពោត,ល្ង,សណ្តែកសៀង, ទឹក,ស្រានិងស្មៅជាអាហារឲ្យ "គោឧសភរាជ"បរិភោគដើម្បីផ្សងពីផលដំ ណាំដែលមានផលល្អមិនល្អឬមានរោគាផ្សេងៗទៅលើសត្វធាតុរបស់ប្រជាកសិករ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ