• ច័ន្ទ ២៩ មេសា ២០២៤ ០៦:៤៩ ព្រឹក

កម្ពុជា-ចក្រភពអង់គ្លេសពង្រីកកិច្ចសហ ប្រតិបត្តិបន្ថែមលើវិស័យការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ

ភ្នំពេញ÷ភាគីកម្ពុជានិងភាគីចក្រភពអង់គ្លេសបានឯកភាពគ្នាពង្រីកិច្ចសហ ប្រតិបត្តិការលើវិស័យការងារនិងបណ្ដុះ បណ្ដាលវិជ្ជាជីវៈឲ្យកាន់តែរីកចម្រើនឈានឡើងសម្រាប់ប្រទេសនិងប្រជាជនទាំងពីរ។ ការបញ្ជាក់នេះនៅក្នុងជំនួបពិភាក្សាការងាររវាងលោកបណ្ឌិតអ៉ិតសំហេងរដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈជាមួយលក់ដូមីនិវីល្លៀម (Dominic Willams)ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំព្រះរាជាណាចក្រកម្ពុជានារសៀលថ្ងៃទី 26 ខែមេសាឆ្នាំ 2023នៅទីស្ដីការក្រសួង។ នាឱកាសនោះលោកបណ្ឌិតអ៉ិតសំហេងបានឲ្យដឹងថាការនាំចេញផលិតផលកាត់ដេរទៅកាន់ចក្រភពអង់គ្លេសុំមានស្ថានភាពល្អដែលផ្តល់ការងារដល់ស្ត្រីកម្ពុជាជាច្រើនខណ:ចក្រភពអង់គ្លេសនៅតែបន្តយកចិត្តទុកដាក់លើស្ត្រីនៅកម្ពុជា។

លោករដ្ឋមន្ត្រីក៏បានបន្តថាគម្រោងរោង ចក្រកាន់តែប្រសើរILO-BFCមានរយៈ ពេល 20 ឆ្នាំមកហើយក្នុងការបន្តអនុ ស្សារណៈនៃការយោគយល់គ្នាដែលមានយន្តការត្រីភាគីការគោរពលក្ខខណ្ឌការ ងារក្នុងការបង្ហាញពីតម្លាភាពដល់អង្គការ អន្តរជាតិនានា។ចំពោះការបណ្ដុះប ណ្ដាលបច្ចេកទេសនិងវិជជ្ជាជីវៈកម្ពុជាខិតខំបណ្តុះបណ្តាលឲ្យទាន់តម្រូវការដោយឥឡូវនេះកម្ពុជាកំពុងខ្វះខាតកម្លាំងពលកម្មជំនាញដូច្នេះហើយរាជរដ្ឋាភិ បាលកម្ពុជាមានកម្មវិធីបណ្តុះបណ្តាលពិសេស4ខែលើសញ្ញាបត្របច្ចេកទេសនិងវិជ្ជាជីវ:(C1)ដល់យុវជនក្រីក្រចំនួន 1,5 លាននាក់ចាប់អនុវត្តន៍ពីឆ្នាំ 2023 នេះ។ដូច្នេះការបណ្ដុះបណ្ដាលនេះប្រ សិនជាមានការបណ្ដុះបណ្តាលភាសា អង់គ្លេសបន្ថែមក្នុងកម្មវិធីនេះចាត់ទុកថាជាការបណ្តុះបណ្តាលជំនាញទុន(Soft Skill Training)។ ទន្ទឹមនឹងនោះលោកឯកអគ្គរាជទូតបានឲ្យដឹងថាចក្រភពអង់គ្លេសនឹងបន្តជំរុញឲ្យមានការបណ្តុះបណ្តាលTVETបន្ថែមទៀតនៅកម្ពុជានិងបានផ្តល់យោបល់ឲ្យភាគីកម្ពុជាអាចបង្កើតបណ្តាញTVET ក្នុងឱកាសវេទិកាអប់រំពិភពលោកលើកទី19នឹងប្រព្រឹត្តទៅពីថ្ងៃទី7-10ខែឧសភាឆ្នាំ2023នៅមជ្ឈមណ្ឌលអេលីហ្សាប៊ែតទី2ទីក្រុងឡុងដ៍ចក្រភពអង់គ្លេស។ជាមួយនេះលោកឯកអគ្គរាជទូតមានបំណងចង់ទាក់ទាញអ្នកជំនាញអង់គ្លេសមកបណ្តុះបណ្តាលនៅកម្ពុជា ។ លោករដ្ឋមន្ត្រីក៏បានឆ្លើយតបវិញថាក្រ សួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈអាចផ្តល់បណ្ណការងារនិងកូតាសម្រាប់បុគ្គលិកជនជាតិអង់គ្លេសដែលមកបម្រើការងារនៅក្នុងប្រទេសកម្ពុជាទន្ទឹមនឹងនេះក្រសួងក៏នឹងផ្តល់អាទិភាពសម្របសម្រួលអ្នកជំនាញជាន់ខ្ពស់ជូនភាគីចក្រភពអង់គ្លេសផងដែរ។ លោកដូមីនិកវីល្លៀមបានបញ្ជាក់ថាចក្រ ភពអង់គ្លេសគ្រោងនឹងរៀបចំចេញនូវប្រព័ន្ធអនុគ្រោះពន្ធថ្មី(Developing Countries Trading Scheme- DCTS)ដែលគ្រោងនឹងអនុវត្តន៍នៅខែ មេសាឆ្នាំ 2023 ។

ភាពខុសគ្នារវាងប្រព័ន្ធGSPនិងDCTSនេះនឹងផ្ដោតសំខាន់ទៅលើច្បាប់នៃប្រភពដើម។ លោកឯកអគ្គរាជទូតបន្តថាទោះបីស្ថានភាពកម្ពុជាចាកចេញពីប្រទេសក្រីក្រ(Least Developed Country)ក៏ចក្រភពអង់គ្លេសនៅតែផ្ដល់ប្រព័ន្ធអនុ គ្រោះពន្ធដល់កម្ពុជាដែរតាមរយ:ប្រព័ន្ធអនុគ្រោះពន្ធថ្មី(Developing Countries Trading Scheme)ហៅកាត់DCTS។តាមរយ:ការអនុគ្រោះនេះកម្ពុជាបានទទួលអត្ថប្រយោជន៍ច្រើនក្នុងការនាំចេញទំនិញមួយចំនួនទៅអង់គ្លេសមានដូចជាសម្លៀកបំពាក់ស្បែកជើង, កាបូប,កង់និងផលិតផលកសិកម្មមួយចំនួនដោយគ្មានរបាំងពន្ធឡើយខណ:ផលិតផលអង់គ្លេសនាំចូលមកកម្ពុជាមាន÷រថយន្ត,គ្រឿង,ម៉ាស៊ីន, គ្រឿងអគ្គិសនី,គ្រឿងអេឡិចត្រូនិកជាដើម។ លោកឯកអគ្គរាជទូតបានបង្ហើបពីគម្រោងសម្រាប់អភិវឌ្ឍន៍កម្ពុជាខាងការបណ្ដុះ បណ្ដាលជំនាញអេឡិចត្រូនិកជាន់ខ្ពស់ព្រោះនៅចក្រភពអង់គ្លេសគឺសម្បូរអ្នកជំ នាញផ្នែកនេះ។ លើសពីនេះលោកបណ្ឌិតអ៉ិតហេងបានលើកឡើងបន្ថែមថាពាក់ព័ន្ធនឹងក្រុមប្រឹ ក្សាអាជ្ញាកណ្ដាល(AC)បានបង្កើតឡើង 23 ឆ្នាំមកហើយជាយន្តការមួយដែលជោគជ័យឯករាជ្យ។ប៉ុន្មានឆ្នាំនេះទំនាក់ ទំនងវិជ្ជាជីវៈកាន់តែមានភាពចាស់ទុំគោរពច្បាប់ការងារកាន់តែល្អជម្លោះការកាន់តែល្អច្រើនជាងមុន។តាមគោល ការណ៍របស់រាជរដ្ឋាភិបាលគឺលើកទឹកចិត្តឲ្យមានការដោះស្រាយក្រៅប្រព័ន្ធតុលា ការ។ មិនតែប៉ុណ្ណោះកម្ពុជានិងចក្រភពអង់ គ្លេសគ្រោងនឹងចុះអនុស្សរណ:នៃការ យោគយល់គ្នា(MoU)ស្តីពីការបង្កើតវេទិកាពាណិជ្ជកម្មនិងវិនិយោគរួមគ្នានាពេលខាងមុខដើម្បីជំរុញការដោះដូរទំ និញនិងការវិនិយោគរវាងប្រទេសទាំង2។

គួរជម្រាបថាបន្ទាប់ពីវិបត្តិជំងឺ covid 19 ទំហំពាណិជ្ជកម្មកម្ពុជានិងចក្រភពអង់គ្លេសបានបន្តកើនឡើងជាប់ជាលំ ដាប់។ជាក់ស្ដែងក្នុងឆ្នាំ2022 កន្លងទៅទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរបានកើនដល់ជាង 977 លានដុល្លារអាមេរិកឬកើនឡើងប្រមាណ 23.9% ធៀបនឹងឆ្នាំ 2021 ហើយទំនិញសំខាន់ៗដែលកម្ពុជានាំចេញទៅចក្រភពអង់គ្លេសគឺសម្លៀក បំពាក់,ស្បែកជើងនិងផលិតផលធ្វើដំ ណើរនិងកាបូបរីឯទំនិញដែលចក្រភពអង់គ្លេសនាំចូលមកកម្ពុជាគឺរថយន្តនិងកាកសំណល់ឧស្សាហកម្មសម្រាប់ផលិតផលចំណីសត្វ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ