• ច័ន្ទ ២៩ មេសា ២០២៤ ០៧:១៩ ព្រឹក

ក្រសួងសេដ្ឋកិច្ចចេញសេចក្តូីប្រកាសព័ត៌មានស្ដីពីសេចក្តីណែនាំរបស់រាជរដ្ឋា ភិបាលកម្ពុជាអំពីវិធានការគាំទ្រដល់ការអភិវឌ្ឍវិស័យសំណង់និងអចលនទ្រព្រផ្នែកបុរី

ភ្នំពេញ÷ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានចេញសេចក្តីប្រកាសព័ត៌មានរបស់គណ: កម្មាធិការគោលនយោបាយសេដ្ឋកិច្ចនិងហិរញ្ញវត្ថុស្តីពីសេចក្តីណែនាំរបស់រាជរដ្ឋា ភិបាលកម្ពុជាអំពីវិធានការគាំទ្រដល់ការអភិវឌ្ឍវិស័យសំណង់និងអចលនទ្រពផ្នែកបុរី។ ជាក់ស្ដែងនៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុកាលពីថ្ងៃទី 12 ខែមេសា 2023 បានបញ្ជាក់ថាទោះបីសកម្មភាពសង្គម-សេដ្ឋកិច្ចកម្ពុជាបាននិងកំពុងបើកឡើងវិញបណ្តើរៗតាមគន្លងប្រក្រតីភាពថ្មីក៏ដោយបច្ចុប្បន្នដូចប្រទេសនានាការកើនឡើងនូវភាពមិនប្រាកដប្រជាខ្ពស់នៃស្ថានភាពសេដ្ឋកិច្ចនិងហិរញ្ញវត្ថុសកលនៅតែជាក្តីកង្វល់ដ៏ធំចំពោះកំណើនសេដ្ឋកិច្ចជាតិជាពិសេសហានិភ័យនៃការងើបឡើងវិញយឺតជាងការព្យាកររបស់សេដ្ឋកិច្ចសកលការកើនឡើងនូវភាពតានតឹងនៃសង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែនការរឹតបន្តឹងយូរជាងការរំពឹងទុកនៃគោល នយោបាយរូបិយវត្ថុក្នុងប្រទេសកំពុងអភិ វឌ្ឍន៍,ការបន្តរអាក់រអួលនៃខ្សែសង្វាក់ផ្គត់ ផ្គង់សកលនិងការកើនឡើងនូវភាពតានតឹងនៃវិស័យហិរញ្ញវត្ថុសកលជាដើម។

ក្នុងន័យនេះដើម្បីរក្សាស្ថិរភាពនៃវិស័យសំណង់និងអចលនទ្រព្យដែលត្រូវបានចាត់ទុកជាវិស័យអាទិភាពមួយក្នុងការគាំទ្រដល់កំណើនសេដ្ឋកិច្ចជារួម,ពិសេសបន្តរក្សានិរន្តរភាពការងារជូនបងប្អូនកម្មករព្រមទាំងនៅកម្ពស់លទ្ធភាពប្រជាពលរដ្ឋដែលុមានវំណូលទាបនិងមធ្យមអាចមានលទ្ធភាពទិញលំនៅឋានតម្លៃសមរម្យបាន,រាជរដ្ឋាភិបាលបានសម្រេចចេញនូវវិធានការបន្ថែមជាកញ្ចប់ដូចខាងក្រោម÷

១ .បន្តពន្យារពេលការអនុវត្តការបង់ពន្ធជាកញ្ចប់តាមដំណាក់កាលរហូតដល់ដំណាច់ ឆ្នាំ2024សម្រាប់ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅ ឋានជាបុរីដែលបាននិងកំពុងប្រតិបត្តិការគម្រោងអភិវឌ្ឍន៍លំនៅឋានដែលមានអាជ្ញាបណ្ណអាជីវកម្មអចលនវត្ថុផ្តល់ដោយនិយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ។ដោយ ឡែកក្រុមហ៊ុនដែលបាននិងកំពុងប្រតិបត្តិការគម្រោងអភិវឌ្ឍន៍លំនៅឋានជាបុរីដែលគ្មានអាជ្ញាបណ្ណអាជីវកម្មអចលនវត្ថុតូ្រវរួសរាន់ចុះបញ្ជីគម្រោងរបស់ខ្លួនដើម្បីទទួលបានអាជ្ញាបណ្ណអាជីវកម្មអចនវត្ថុស្របតាមនីតិវិធីជាធរមានពីនិយ័តករអាជីវកម្មអចល នវត្ថុនិងបញ្ចាំយ៉ាងយូរ2023ដើម្បីទទួលបានការបន្តការបង់ពន្ធជាកញ្ចប់រហូតដល់ដំណាច់ឆ្នាំ2024។

២.បង្កើនរយៈនៃការបង់ពន្ធជាកញ្ចប់ពី12 ខែ ដល់18 ខែសម្រាប់ក្រុមហ៊ុនអ្នកអភិ វឌ្ឍន៍លំនៅឋានជាបុរីដែលបង់ពន្ធតិចជាង 1 លានដល្លារអាមេរិកនិងពី24 ខែដល់ 36 ខែសម្រាប់ក្រុមហ៊ុនអ្នកអភិវឌ្ឍន៍លំនៅឋានជាបុរីដែលបង់ពន្ធលើសពី1លានដុល្លារអាមេរិក។

៣.ក្រុមហ៊ុនអ្នកអភិវឌ្ឍន៍លំនៅឋានជាបុរីថ្មីឬក្រុមហ៊ុនដែលមានគម្រោងអភិវឌ្ឍន៍លំនៅឋានជាបុរីដែលមិនទាន់អភិវឌ្ឍន៍ត្រូវបង់ពន្ធស្របតាមនីតិវិធីជាធរមាន(របបពិត)និងត្រូវកាន់បញ្ជីគណ-នេយ្យឲ្យបាន ត្រឹមត្រូវ។

៤.បន្តពន្យារពេលការអនុវត្តពន្ធលើចំណេ ញមូលធនសម្រាប់តែវិស័យអចលនទ្រពរហូតដល់ដំណាច់ឆ្នាំ 2024។

៥.បន្តការលើកលែងពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ,សិទ្ធិកាន់កាប់លំនៅឋានគ្រប់ប្រភេទដែលមានលក្ខណៈជាបុរីដែលមានតម្លៃក្រោមឬស្មើ 7 ម៉ឺនដុល្លារអាមេរិករហូតដល់ដំណាច់ឆ្នាំ2024។

៦.លើកទឹកចិត្តនិងស្នើឲ្យគ្រឹស្ថានធនាគារនិងហិរញ្ញវត្ថុធ្វើការរៀបចំឥណទានឡើង វិញតាមលទ្ធភាពជាក់ស្ដែងរបស់គ្រឹះស្ថានដោយផ្អែកលើគោលការណ៍ស្ម័គ្រចិត្តនិងការព្រមព្រៀងរវាងគ្រឹះស្ថាននិងក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានជាបុរីដោយអនុលោមតាមប្រកាសលេខធ7.017.344ប្រកចុះថ្ងៃទី 1 ខែធ្នូឆ្នាំ2017ស្តីពីចំណាត់ថ្នាក់ហានិភ័យឥណទាននិងសំវិធានធនលើអ៉ីមភែរមិន។ ៧.លើកលែងការផាកពិន័យផ្សេងៗចំពោះគម្រោងអភិវឌ្ឍន៍លំនៅឋានជាបុរីប៉ុន្តែក្រុម ហ៊ុនអភិវឌ្ឍន៍ចាំបាច់ត្រូវបំពេញកាតព្វកិច្ចស្របតាមប្រកាសលេខ089សហវប្រកស្តីពី"ការគ្រប់គ្រងអាជីវ-កម្មអភិវឌ្ឍន៍អចលនវត្ថុ"។ ៨.ពន្យារពេលអនុវត្តន៍រហូតដល់ដំណាច់ឆ្នាំ 2023 លើសេចក្តីប្រកាសលេខ 563សហវប្រកចុះថ្ងៃទី 10ខែកក្កដាឆ្នាំ2020ស្ដី ពី"កាតព្វកិច្ចដាក់របាយការណ៍ហិរញ្ញវត្ថុឲ្យសវនកម្មឯករាជ្យ"ចេញដោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

គណៈកម្មការគោលនយោបាយសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ(គ.ស.ហ)នឹងរៀបចំយន្តការការងារដើម្បីតាមដានពិនិត្យនិងវាយតម្លៃជាប្រចាំលើស្ថានភាពនៃវិស័យសំណង់និងអចលនទ្រព្យសំដៅស្នើឡើងនូវវិធានការគោលនយោបាយជាក់លាក់បន្ថែមទៀតក្រៅពីវិធានការដែលរាជរដ្ឋាភិបាលបានដាក់ចេញរួច៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ