• ច័ន្ទ ២៩ មេសា ២០២៤ ១២:៣១ ល្ងាច

ប៉មសម្រាប់ទស្សនាសត្វស្លាបកម្ពស់ 16 ម៉ែត្រសាងសង់ដោយប្រើប្រាស់ថវិកាពីការលក់ឥណទានកាបោនត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់បម្រើវិស័យទេសចរណ៍ធម្មជាតិផ្សារភ្ជាប់ទឹកដី

ខេត្តកំពត÷ប៉មសម្រាប់ទស្សនាសត្វស្លាបកម្ពស់ 16 ម៉ែត្រសាងសង់ដោយប្រើថវិកាពីការលក់ឥណទានកាបោនត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់បម្រើឲ្យវិស័យទេសចរណ៍ធម្មជាតិផ្សារភ្ជាប់ទឹកដីនិងការសិក្សាស្រាវ ជ្រាវពីប្រភេទសត្វស្លាបនានានៅក្នុងតំបន់ ការពារទេសភាពបឹងអន្លង់ព្រីងស្ថិតក្នុងស្រុកកំពង់ត្រាចខេត្តកំពតនៅព្រឹកថ្ងៃទី 11 ខែមេសាឆ្នាំ 2023ក្រោមអធិបតីភាពលោកនេត្រភក្រ្តារដ្ឋលេខាធិការក្រសួងបរិស្ថាននិងលោកនៃគង់អភិបាលរងនៃគណ:អភិ បាលខេត្តកំពតនិងមន្ត្រីជំនាញក្រសួងបរិ ស្ថានអង្គការដៃគូអភិរក្សនិងប្រជាសហគ មន៍ក្នុងឃុំបឹងសាលាខាងត្បូងនិងឃុំព្រែក ក្រឹសស្រុកកំពង់ត្រាចដែលមានតំបន់ការ ពារទេសភាពនេះ។អាជ្ញាធរនិងប្រជាសហ គមន៍អបអរសាទរនឹងសមិទ្ធផលថ្មីនេះនិងជឿជាក់ថាភ្ញៀវទេសចរជាតិនិងអន្តរជាតិនឹងអញ្ជើញមកទស្សនាសត្វស្លាបជាពិសេ សសត្វក្រៀលនៅតំបន់នេះកាន់តែច្រើនបន្ថែមទៀតអាចបង្កើតការងារនិងបង្កើតចំណូលដល់ប្រជាពលរដ្ឋមូលដ្ឋាន។ លោកនេតភក្រ្តាបានថ្លែងថាក្រសួងបរិស្ថានសាងសង់ប៉មទស្សនាសត្វស្លាបជូនដល់តំបន់ការពារទេសភាពដែលជាតំបន់ការ ពារធម្មជាតិក្នុងគោលបំណងបម្រើកិច្ចការ ពារនិងអភិរក្សនិងជំរុញឲ្យតំបន់ការពារ ធម្មជាតិក្លាយជាកន្លែងដែលអាចទាក់ទាញទេសចរជិតឆ្ងាយឲ្យមកទស្សនាដែលបានរួមចំណែកសំខាន់ដល់ការអភិវឌ្ឍវិស័យទេសចរណ៍ផ្សារភ្ជាប់ទឹកដីដើម្បីជួយគាំទ្រចំណូលបន្ថែមទៀតដល់ប្រជាសហគមន៍និងជួយដល់សេដ្ឋកិច្ចជាតិផងដែរ។

លោករដ្ឋលេខាធិការក្រសួងបរិស្ថានបានថ្លែងថាក្រសួងបរិស្ថានបាននិងកំពុងសាង សង់ប៉មសម្រាប់មើលសត្វចំនួន 10 កន្លែង ស្ថិតក្នុងខេត្តបាត់ដំបង,បន្ទាយមានជ័យឧត្តរមានជ័យ,ព្រៃវែង,តាកែវ,កំពត,កែបនិងកំពង់ចាម។ប៉មចំនួន 7 ត្រូវបានសាងសង់រួចរាល់ជាស្ថាពរនិងបានដាក់ឲ្យប្រើប្រាស់ជាបន្តបន្ទាប់ហើយនិងប៉មចំនួន 3 កន្លែងទៀតបានជ្រើសរើសទីតាំងរួចរាល់ហើយបាននិងកំពុងសាងសង់ជាបន្តបន្ទាប់។ តំបន់ការពារទេសភាពអន្លង់ព្រីងជាតំបន់ការពារមួយក្នុងចំណោមតំបន់ការពារទាំង 4ក្នុងភូមិសាស្ត្រខេត្តកំពតមានផ្ទៃដីសរុបទំហំ 217 ហិកតារស្ថិតក្នុងភូមិចំនួន 3 (ភូមិច្រេស,ភូមិកោះចំការនិងភូមិកោះត្នោត)(ឃុំចំនួន2ឃុំបឹងសាលាខាងត្បូងនិងឃុំព្រែក ក្រឹស)ស្រុកកំពង់ត្រាចខេត្តកំពត។ការប ង្កើតតំបន់ការពារទេសភាពអន្លង់ព្រីងនេះក្នុងគោលបំណងថែរក្សាការពារនិងអភិរក្សធនធានធម្មជាតិប្រព័ន្ធអេកូឡូស៊ី,វប្បធម៌និងជីវចម្រុះក្នុងតំបន់នេះជាពិសេសវាជាទីជម្រកនិងកន្លែងរកចំណីសត្វរបស់សត្វក្រៀលនិងពពួកសត្វស្លាបជាច្រើនទៀតសរុបចំនួន93ប្រភេទ។សត្វក្រៀលជាប្រភេទសត្វកម្រដែលជិតផុតពូជនៅលើពិភពលោកបិងតែងតែមានវត្តមាននៅតំបន់ការពារទេសភាពបឹងអន្លង់ព្រីងនៅរៀងរាល់ឆ្នាំក្នុងអំឡុងខែធ្នូដល់ខែឧសភា។ឯកឧត្តមនេត្រភក្ត្រាបានថ្លែងថាឆ្នាំ 2023 នេះសត្វក្រៀលដែលមានវត្តមាននៅតំបន់ ការពារទេសភាពបឹងអន្លង់ព្រីងសរុបចំនួន 103ក្បាល(ជំទង់9 ក្បាល)មានការកើន ឡើងចំនួន 6 ក្បាលបើធៀបទៅនឹងឆ្នាំ 2022ដែលមានសត្វក្រៀលចំនួន97ក្បាល (ជំទង់11ក្បាល)។

លោកនៃគង់អភិបាលរងនៃគណៈអភិបាល ខេត្តកំពតបានថ្លែងថាអបអរសាទរសមិទ្ធ ផលថ្មីនេះដែលជាការរួមចំណែកក្នុងការការពារនិងអភិរក្សធនធានធម្មជាតិនិងការអភិវឌ្ឍតំបន់ការពារទេសភាពបឹងអន្លង់ព្រីងនេះសម្រាប់ទាក់ទាញភ្ញៀវទេសចរជាតិអន្តរ ជាតិដើរកម្សាន្តនិងមើលសត្វស្លាបជាច្រើនប្រភេទជាពិសេសសត្វក្រៀលនៅតំបន់ការ ពារទេសភាពអន្លង់ព្រីងនេះដែលគ្របដ ណ្ដប់ទៅដោយធនធានធម្មជាតិនិងនិងសត្វស្លាបគ្រប់ប្រភេទដែលមានសក្តានុពលពុំអាចកាត់ថ្លៃបានរួមមានសត្វស្លាបសរុបចំនួន93ប្រភេទជាពិសេសសត្វក្រៀលគឺជាសត្វកម្រជិតផុតពូជតែងតែមករកចំណីនៅតំបន់នេះជារៀងរាល់ឆ្នាំចាប់ពីខែធ្នូដល់ខែ ឧសភា។ ក្នុងឱកាសនោះដែរលោករដ្ឋលេខាធិការក្រសួងបរិស្ថានបានថ្លែងអំណរគុណចំពោះអាជ្ញាធរគ្រប់លំដាប់ថ្នាក់គណៈកម្មការសហ គមន៍និងអង្គការដៃគូចំនួន 2 រួមមានអង្គ ការNature Life Cambodiaនិងអង្គ ការWWTដែលតែងតែចូលរួមគាំទ្រយ៉ាង សកម្មក្នុងការការពារនិងអភិរក្សតំបន់ការ ពារទេសភាពអន្លង់ព្រីងទទួលបានលទ្ធផលល្អប្រសើរដូចសព្វថ្ងៃនេះ។

ក្រសួងបរិស្ថានជឿជាក់ថាអ្នកទាំងអស់គ្នានឹងបន្តចូលរួមថែរក្សាការពារនិងអភិរក្សធនធានធម្មជាតិក្នុងតំបន់នេះឲ្យបានគង់ វង្សនិងមាននិរន្តរភាពដើម្បីកូនចៅជំនាន់ក្រោយនិងដើម្បីជាឧត្តមប្រយោជន៍ចំពោះសាធារណជនផងដែរ។ លោកបានលើកឡើងថាក្នុងការគាំទ្រលើការអភិរក្សអង្គការNature Life Cambodia និងដៃគូបានបង្កើតកម្មវិធីស្រូវក្រៀលដើម្បីគាំទ្រជីវភាពប្រជាពលរដ្ឋនិងផ្ដល់ជាចំណីសម្រាប់សត្វក្រៀលផងដែរ។ ជាមួយគ្នានេះគម្រោងសិប្បកម្មមួយចំនួនក៏ត្រូវបានបង្កើតឡើងដើម្បីផលិតវត្ថុអនុស្សា វរីយ៍លក់ជូនភ្ញៀវទេសចរ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ