• ច័ន្ទ ២៩ មេសា ២០២៤ ០៥:២៥ ព្រឹក

ជារៀងរាល់ឆ្នាំមូលនិធិអក្ខរកម្មពិភពលោកបានទទួលស្គាល់បុគ្គលនិងអង្គភាពឆ្នើមដែលបានខិតខំប្រឹងប្រែងក្នុងការលើក កម្ពស់អក្ខរកម្មដោយបានផ្ដល់ពានរង្វាន់ចំនួន5

ភ្នំពេញ÷នៅល្ងាចថ្ងៃទី 4 ខែមេសាឆ្នាំ 2023 ក្រសួងអប់រំយុវជននិងកីឡាបានបញ្ជាក់ថាជារៀងរាល់ឆ្នាំមូលនិធិអក្ខរកម្មពិភពលោកបានទទួលស្គាល់បុគ្គលនិងអង្គភាពឆ្នើមដែលបានខិតខំប្រឹងប្រែងក្នុងការលើកកម្ពស់អក្ខរកម្មដោយបានផ្ដល់ពានរង្វាន់ចំនួន5រួមមាន÷

១-ការទទួលស្គាល់និងការផ្ដល់ពានរង្វាន់ដល់អង្គភាព÷ផ្ដល់ពានរង្វាន់ដល់អង្គភាពដែលបានអនុវត្តន៍និងធ្វើឲ្យអក្ខរកម្មប្រសើរឡើង។អង្គភាពជាស្ថាប័នមិនរកប្រាក់ចំ ណេញ។ដោយឡែកអង្គភាពរកប្រាក់ចំ ណេញរួមមានអង្គការមិនមែនរដ្ឋាភិបាល ,សាជីវកម្មឬក្រុមហ៊ុនឯកជនត្រូវមានលក្ខណ:គ្រប់គ្រាន់។

២-ការទទួលស្គាល់និងការផ្ដល់ពានរង្វាន់ដល់បុគ្គល÷ការទទួលស្គាល់និងការផ្ដល់រង្វាន់ដល់បុគ្គលសំដៅដល់ការខិតខំប្រឹង ប្រែងដ៏ខ្លាំងក្លានិងមានស្នាដៃឆ្នើមក្នុងការលើកកម្ពស់អក្ខរកម្មុ។បេក្ខជនមិនត្រូវជាប់ពាក់ព័ន្ធជាមួយស្ថាប័នណាមួយដែលមានលក្ខណៈគ្រប់គ្រាន់នោះទេ។

៣-ការទទួលស្គាល់និងការផ្ដល់រង្វាន់ដល់យុវជន÷សំដៅដល់ការទទួលស្គាល់ការខិតខំប្រឹងប្រែងនិងសកម្មភាពរបស់យុវជនដើម្បីកាត់បន្ថយអនក្ខរភាព។បេក្ខជនត្រូវមានអាយុក្រោម21 ឆ្នាំទើបមានលកខណ:សម្បត្តិគ្រប់គ្រាន់សម្រាប់ចូលរួម។

៤-ការទទួលស្គាល់និងការផ្ដល់ពានរង្វាន់លើការងារសិក្សាស្រាវជ្រាវ÷ពានរង្វាន់នេះផ្ដល់ជូនអ្នកសិក្សាស្រាវជ្រាវដែលបានប ញ្ចេញអស់កម្លាំងប្រាជ្ញានិងរួមចំណែកមិនត្រឹមតែក្នុងអក្សរសិល្ប៍ប៉ុណ្ណោះទេប៉ុន្តែនៅ ក្នុងការសរសេរនិងការស្រាវជ្រាវតាមរយៈអត្ថបទសិក្សាស្រាវជ្រាវឬការសិក្សារៀន សូត្រ។

៥-ការទទួលស្គាល់និងការផ្ដល់ពានរង្វាន់ដល់រដ្ឋាភិបាល,រដ្ឋ,ខេត្តនិងទីក្រុង÷ការផ្ដល់ជូននេះសំដៅដល់អង្គភាព/ស្ថាប័នរដ្ឋាភិ បាលដែលបានកសាងគោលនយោបាយបានល្អបំផុតក្នុងការលើកកម្ពស់អក្ខរកម្មនិងការស្រាវជ្រាវកម្មវិធីថ្មីដើម្បីមានលក្ខណ: គ្រប់គ្រាន់ ព្រះរាជាណាចក្រកម្ពុជាត្រូវបានជ្រើសរើសជាប្រទេសមួយក្នុងចំណោមប្រទេសជា ច្រើននៅលើពិភពលោកដើម្បីផ្ដល់ពានរង្វាន់អក្ខរកម្មពិភពលោកឆ្នាំ 2023 ដែលពានរង្វាន់នេះជាការផ្ដល់ជូនប្រទេសដែលមានភាពលេចធ្លោក្នុងការដាក់ចេញគោលនយោបាយនិងការលើកកម្ពស់ខាងផ្នែកអក្ខរកម្មនិងការអប់រំ។ក្នុងរយៈពេលកន្លងមកក្រសួងអប់រំយុជននិងកីឡាបានដាក់ចេញនូវកំណែទម្រង់ដោយផ្តោតលើគុណភាពអប់រំរួមមានការជំរុញការអនុវត្តកម្មវិធីអំណាននិងគណិតវិទ្យាថ្នាក់ដំបូងកម្មវិធីសម្រាប់ការចុះឈ្មោះចូលរៀនឡើងវិញអក្ខរកម្មវិជ្ជាជីវៈអក្ខរកម្មក្រោយអក្ខរកម្ម,ថ្នាក់សមមូលការបង្កើតប្រាក់ចំ ណូលនិងការកែលម្អជីវិតជាដើម។នៅឆ្នាំ 2020 អាត្រាអក្ខរកម្មក្នុងចំណោមមនុស្សពេញវ័យកម្ពុជាដែលមានអាយុចាប់ពី 15 ឆ្នាំឡើងទៅបានកើនឡើងដល់ 87,8%ដែលអត្រានេះមានត្រឹម77,6%ក្នុងឆ្នាំ 2008៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ