• ច័ន្ទ ២៩ មេសា ២០២៤ ០៥:៣៥ ព្រឹក

បង្ក្រាបគ្រឿងញៀនចំនួន 17 ករណីឃាត់ខ្លួនជនពាក់ព័ន្ធចំនួន 68 នាក់

ភ្នំពេញ÷ជនសង្ស័យចំនួន 68 នាក់(ស្រី 6 នាក់)ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន 17ករណីទូទាំងប្រទេសនៅថ្ងៃទី 29 ខែមីនាឆ្នាំ 2023 នេះ។ ក្នុងចំណោមជនសង្ស័យចំនួន 68 នាក់រួមមាន÷ជួញដូរ8ករណីឃាត់ 26 នាក់ (ស្រី4នាក់)។ដឹកជញ្ជូនរក្សាទុក 3 ករណីឃាត់ 18 នាក់(ស្រី 0 នាក់)។បើកបរក្រោមឥទ្ធិពល1ករណីឃាត់នាក់(ស្រី0នាក់) ។ប្រើប្រាស់5ករណីឃាត់ 23នាក់ (ស្រី2នាក់)។ ចំណែកវត្ថុតាងដែលចាប់យកបានរួមមាន÷ មេតំហ្វេតាមីន(Ice)ស្មើនឹង 24322, 35 ក្រាមនិង 6 កញ្ចប់តូច។មេតំហ្វេតាមីន(Wy)ស្មើនឹង 13,20 ក្រាម។កេតាមីន(Ke)ស្មើនឹង 11892,0 ក្រាម។អ៉ិចស្តាស៊ី(mdma)ស្មើនឹង 9510,91,0ក្រាម។ ក្នុងប្រតិបត្តិការនេះជាលទ្ធផលខាងលើមាន 12 អង្គភាពបានចូលរួមបង្ក្រាប។ក្នុងនោះមានកម្លាំងនគរបាល 9 អង្គភាពនិងកម្លាំងកងរាជអាវុធហត្ថ3 អង្គភាពមានដូចខាងក្រោម÷ ១/មន្ទីរ÷ជួញដូរ1ករណីឃាត់1នាក់ប្រើ ប្រាស់ 4 ករណីឃាត់ 10 នាក់ស្រី2នាក់ចាប់យកIce11 442,0 ក្រាម,កេ11 8 92 ,0 ក្រាមនិង MDMA93 42.,0ក្រាម។ ២/បាត់ដំបង÷រក្សាទុក1ករណីឃាត់1នាក់ប្រាប់យកIce104,95 ក្រាម។ ៣/កំពង់ឆ្នាំង÷បើកបរក្រោមឥទ្ធិពល1ករ ណីឃាត់1នាក់។ ៤/មណ្ឌលគិរី÷ប្រើប្រាស់1ករណីឃាត់ 4 នាក់។ ៥/ព្រៃវែង÷រក្សាទុក1ករណីឃាត់2នាក់ចាប់យកIce 0,15 ក្រាម។ ៦/រតនគិរី÷រក្សាទុក1ករណីឃាត់ 15 នាក់ចាប់យកIce6 កញ្ចប់តូច។ ៧/សៀមរាប÷ជួញដូរ1ករណីឃាត់ 3 នាក់ប្រើប្រាស់1ករណីឃាត់ 6 នាក់និងអនុវត្តន៍ដីកា1ករណីចាប់1នាក់ចាប់យកIce3,63 ក្រាម។ ៨/ព្រះសីហនុ÷ជួញដូរ1ករណីឃាត់1នាក់ចាប់យកIce11,06 ក្រាម។ ៩/ស្ទឹងត្រែង÷ជួញដូរ1ករណីឃាត់2នាក់ចាប់យកIce12 745,20 ក្រាម។ ដោយឡែកកងរាជអាវុធហត្ថ÷3អង្គភាព ១/បាត់ដំបង÷ជួញដូរ2ករណីឃាត់ 16 នាក់ស្រី4នាក់ចាប់យកIce3, 77 ក្រាម,Wy13,20 ក្រាមនិងMDMA 168 ,91 ក្រាម។ ២/កណ្ដាលπជួញដូរ1ករណីឃាត់1នាក់ចាប់Ice1កញ្ចប់តូច។ ៣/ឧត្តរមានជ័យπជួញដូរ1ករណីឃាត់2 នាក់ចាប់យកIce11,59 ក្រាម៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ