• ច័ន្ទ ២៩ មេសា ២០២៤ ០២:០៩ ព្រឹក

វេទិកាសហព័ន្ធសហគ្រិនកម្ពុជាឆ្នាំ 2023 នេះគឺជាវេទិកាសហគ្រិនដំបូងនិងធំជាងគេនៅកម្ពុជា

ភ្នំពេញ÷វេទិកាសហព័ន្ធសហគ្រិនកម្ពុជាឆ្នាំ 2023 នេះគឺជាវេទិកាសហគ្រិនដំបូងនិងធំជាងគេនៅកម្ពុជាដោយ មានការចូលរួមពីសហគ្រិនពីគ្រប់វិស័យនិងគ្រប់ទំហំអាជីវកម្មដែលបានញ៉ាំងឲ្យវេទិកានេះមានភាពមហោឡារិកនិងបានបង្កជាបរិយាកាសអំណោយផលសម្រាប់ការបង្កើតនិងពង្រីកបណ្ដាញនៃការទាក់ទងគ្នាក៏ដូចជាការផ្លាស់ប្តូរមតិយោបល់និងទស្សនាទានថ្មីៗដើម្បីជាប្រយោជន៍សម្រាប់សហគ្រិន។នេះជាប្រសាសន៍លោកបណ្ឌិតហ៊ុនម៉ាណែតថ្លែងក្នុងវេទិកាសហព័ន្ធសហគ្រិនកម្ពុជា 2023 នៅថ្ងៃទី 26ខែកុម្ភ:ឆ្នាំ2023។

លោកបណ្ឌិតហ៊ុនម៉ាណែតសូមកោតសរសើរចំពោះសមាគមសហគ្រិនស្រ្តីកម្ពុជា(CEWA)សមាគមម្ចាស់អាជីវកម្មជាដៃគូ(BNI Cambodia)សមាគមសហគ្រិនវ័យក្មេងកម្ពុជា(YEAC)សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា(JCI Cambodia)សមាគមទេសចរណ៍កម្ពុជា(CATA)សមាគមពាណិជ្ជកម្មនិវិនិយោគកម្ពុជា-ជប៉ុន(CJBI)និងសមាគមមិត្តយើងដែលបានផ្តួចផ្តើមនិងសហការគ្នាក្នុងការរៀបចំវេទិកាសហព័ន្ធសហគ្រិនកម្ពុជា2023ដ៏សំខាន់នេះឡើង។វេទិកាសហព័ន្ធសហគ្រិនកម្ពុជា2023នេះគឺជាវេទិកាសហគ្រិនដំបូងនិងធំជាងគេនៅកម្ពុជាដោយមានការចូលរួមពីសហគ្រិនពីគ្រប់វិស័យនិងគ្រប់ទំហំអាជីវកម្មដែលបានញ៉ាំងឲ្យវេទិកានេះមានភាពមហោឡារិកនិងបានបង្កជាបរិយាកាសអំណោយផលសម្រាប់ការបង្កើតនិងពង្រីកបណ្តាញនៃការទាក់ទងគ្នាក៏ដូចជាការផ្លាស់ប្ដូរមតិយោបល់និងទស្សនាទានថ្មីៗដើម្បីជាប្រយោជន៍សម្រាប់សហគ្រិនក្នុងការជំរុញបន្ថែមដល់អាជីវកម្មដែលកំពុងដំណើរការ។

លោកបណ្ឌិតហ៊ុនម៉ាណែតមានប្រសាសន៍ថាយោងតាមបទពិសោធន៍នៃការផ្ដល់យោបល់លើកិច្ចការមួយចំនួនពាក់ព័ន្ធនឹងភាពជាដៃគូរវាងរដ្ឋនិងឯកជនគឺតួអង្គទាំងពីរអាចរួមសហការគ្នាប្រកបដោយភាពយោគយល់និងការទុកចិត្តខ្ពស់ក្នុងការអនុវត្តគោលនយោបាយនានារបស់រាជរដ្ឋាភិបាលដែលអាចរួមចំណែកយ៉ាងមានប្រសិទ្ធភាពក្នុងការដោះស្រាយនូវរាល់បញ្ហាប្រឈមនានាបានដោយភាពរលូន។ក្នុងន័យនេះជាទស្សនៈថ្មីមួយគឺថាវិស័យឯកជនអាចមានច្រកចេញចូលតែមួយនិងមានភាពជាតំណាងច្បាស់លាស់ពីវិស័យឬផ្នែកនីមួយៗដើម្បីរូមសហការជាមួយរាជរដ្ឋាភិបាលសំដៅលើកកម្ពស់វិស័យឧស្សាហកម្មនៅកម្ពុជាជាពិសេសមីក្រូសហគ្រាសនិងសហគ្រាសធុនតូចនិងមធ្យម។

លោកបណ្ឌិតថ្លែងថាជាទស្សនៈផ្ទាល់ខ្លួនដូចទៅនឹងវិស័យឧស្សាហកម្មផងដែរ,វិស័យកសិកម្មក៏ជាមូលដ្ឋានគាំទ្រមួយដ៏សំខាន់ដល់វិស័យផ្សេងៗទៀតក្នុងចរន្តសេដ្ឋកិច្ចជាតិទាំងមូលជាពិសសការចូលរួមបង្កើតឲ្យមានសេដ្ឋកិច្ចមាត្រដ្ឋានតាមរយៈគំនិតផ្តួចផ្តើមនៃ"តំបន់មួយវិស័យមួយ"។តាមរយៈទស្សនៈនេះជាការចាំបាច់សម្រាប់កម្ពុជាពិនិត្យនិងសិក្សាអំពីសក្តានុពលនៃតំបន់នីមួយៗនៅក្នុងក្របខណ្ឌទូទាំងប្រទេសដើម្បីកំណត់អំពីប្រភេទវិស័យអាទិភាពនិងរៀបចំការលើកទឹកចិត្តនិងវិនិយោគលើប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធគាំទ្រធ្វើយ៉ាងណាឲ្យតំបន់នោះមានភាពទាក់ទាញនិងសមស្របសម្រាប់ការវិនិយោគនិងធុរកិច្ចប្រកបដោយផលិតភាពនិងភាពប្រកួតប្រជែងខ្ពស់នៅលើទីផ្សារទាំងក្នុងស្រុកនិងអន្តរជាតិ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ