• ច័ន្ទ ២៩ មេសា ២០២៤ ០៨:៣២ ព្រឹក

សម្តេចតេជោ ហ៊ុន សែន លើកទឹកចិត្តឱ្យទីភ្នាក់ងារបារាំង មានការវិនិយោគលើវិស័យកសិកម្ម និងឧស្សាហកម្ម

សម្ដេចអគ្គមហាសេនាបតី តេ ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រ កម្ពុជា បានលើកទឹកចិត្ត ឲ្យ ទីភ្នាក់ងារ បារាំង មានការវិនិយោគលើវិស័យកសិកម្ម និងឧស្សាហកម្ម ។

នៅ វិមាន សន្តិភាព នារសៀល ថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០២៣ នេះ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យ ឯកឧត្តម រ៉េមី រី យូ (Rémy Rioux) អគ្គនាយកទីភ្នាក់ងារ អភិវឌ្ឍន៍បារាំង ចូលជួប សំដែង ការគួរសម និង ពិភាក្សា ការងារ ។ ក្នុងជំនួប នេះ ឯកឧត្តម រ៉េមី រី យូ បាន គោរព ជម្រាបជូន សម្ដេច តេ ជោ ថា ដំណើរ ទស្សនកិច្ច រប ស់ ឯកឧត្តម និង គណៈប្រតិភូ មកកាន់ ព្រះរាជាណាចក្រ កម្ពុជា នៅពេលនេះ គឺ ដើម្បី ចូលរួម ខួប ៣០ ឆ្នាំ វត្តមាន របស់ ភ្នាក់ងារ អភិវឌ្ឍន៍ បារាំង នៅ កម្ពុជា ហើយ ដែល ភ្នាក់ងារ អភិវឌ្ឍន៍ បារាំង ក្នុង រយៈពេល ៣០ ឆ្នាំ មកនេះ បាន វិនិយោគ ប្រមាណ ១ ពាន់ លាន អ៉ឺរ៉ូ លើ ទី ១- វិស័យ វប្បធម៌ , ការងារ ជួសជុល អង្គរវត្ត ជួសជុល ប្រាសាទ ថ្មី , វិស័យ ទឹកស្អាត , វិស័យ កសិកម្ម និង វិស័យ ថាមពល , ទី ២- ដាក់ ឲ្យ ដំណើរ ការងារ ដូច បាន សន្យា ជា នយោបាយ នៅ ទីក្រុង ប៉ារីស និង ទី ៣- សុំ ការតម្រង់ទិស អំពី សម្ដេច តេ ជោ ថា តើ ចង់ ឲ្យ ភ្នាក់ងារ អភិវឌ្ឍន៍ បារាំង បន្តធ្វើ អ្វីខ្លះ ទៀត នៅ កម្ពុជា ។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម រ៉េមី ក៏បាន ជម្រាបជូន សម្ដេចតេជោអំពីការបើកសាខា បច្ចេកទេស នៅ កម្ពុជា និង បង្កើន ជំនួយ ដល់ កម្ពុជា ថែមទៀត ជាមួយនឹង ការជួយ កម្ពុជា លើ បណ្ដាញ អគ្គិសនី សម្រាប់ អគ្គិសនី កកើត ឡើងវិញ ។

ជាការឆ្លើយតបសម្ដេចតេជោ ហ៊ុន សែន បាន ស្នើ សុំឱ្យ ភ្នាក់ងារ អភិវឌ្ឍន៍ បារាំង ឯកឧត្តម រ៉េមី បន្តជួយដល់កម្ពុជាលើចំណុច វិស័យអាទិភាពដែលបារាំងកំពុងតែជួយ កម្ពុជា ស្រាប់ នោះ គឺ ការអភិវឌ្ឍ ធនធានមនុស្ស , ការអភិវឌ្ឍ លើ វិស័យ ទឹកស្អាត , ហេដ្ឋារចនាសម្ព័ន្ធ មាន ផ្លូវ និង ភ្លើង ។ ជាមួយគ្នា នោះដែរ សម្ដេច តេ ជោ បាន ជម្រាបជូន ឯកឧត្តម រ៉េមី អំពី គោលនយោបាយ កសិកម្មរ បស់ កម្ពុជា ដែល ក្នុងនោះ មានការ ជំរុញ ការកែច្នៃ ស្រូវ សម្រាប់ ការនាំចេញ ។

ពាក់ព័ន្ធនឹងចំណុច នេះសម្ដេចបានជម្រាបជូន ឯកឧត្តម រ៉េមី អំពី កង្វះខាត នូវ ម៉ាស៊ីនកិនស្រូវ និង ឃ្លាំង ស្តុក ស្រូវ សម្រាប់ ទិញ កែច្នៃ និង នាំ អង្ករ ចេញពី កម្ពុជា ។ សម្ដេច តេ ជោ បាន បន្តថា គោលនយោបាយ ឧស្សាហកម្ម កម្ពុជា ដែល កម្ពុជា ចង់បាន គឺ ឧស្សាហកម្ម កែច្នៃ សម្រាប់ កែច្នៃ វត្ថុធាតុដើម ដែល កម្ពុ ជាមាន ស្រាប់ និង ឧស្សាហកម្ម បច្ចេកវិទ្យា ។ សម្ដេច តេ ជោ ហ៊ុន សែន បាន បន្ថែមថា ច្បាប់ វិនិយោគ នៅ កម្ពុជា គឺមាន ភាពអនុគ្រោះ ខ្លាំង នោះ គឺ អនុញ្ញាតឱ្យ អ្នកវិនិយោគ បរទេស មក វិនិយោគ ១០០% នៅ កម្ពុជា ហើយក៏ អនុញ្ញាតឱ្យ ប្រើប្រាស់ រូបិយប័ណ្ណ បរទេស សម្រាប់ បើកប្រាក់ ខែ ជូន កម្មករ ផងដែរ ។

ក្នុងន័យនេះ សម្ដេចតេជោ បាន លើកទឹកចិត្ត ឱ្យមាន ការវិនិយោគ លើ វិស័យ កសិកម្ម និង ឧស្សាហ កម្មនេះ ។ ជាមួយគ្នានេះ ឯកឧត្តម រ៉េមី បាន គោរព ជម្រាបជូន សម្ដេច តេ ជោ ថា ឯកឧត្តម បាន កត់ត្រា ទុក នៅ រាល់ អ្វីដែល សម្ដេច តេ ជោ នាយករដ្ឋមន្ត្រី បានចង្អុលបង្ហាញ ហើយ ឯកឧត្តម នឹងធ្វើ អន្តរាគមន៍ លើ បញ្ហា ទាំងនេះ ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ