• ច័ន្ទ ២៩ មេសា ២០២៤ ១០:១៦ ព្រឹក

ការអភិវឌ្ឍន៍លក្ខខណ្ឌការងារនិងសុខដុមនីយកម្មនៃទំនាក់ ទំនងវិជ្ជាជីវៈគឺជាអាទិភាពការងារដែលក្រសួងត្រូវរួមកម្លាំងគ្នាសម្រេចឲ្យបាន

ភ្នំពេញ÷ការអភិវឌ្ឍលក្ខខណ្ឌការងារនិងសុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈគឺជាអាទិភាពការងារដែលក្រសួង ការងារនិងបណ្ដុះបណ្ដាលវិជ្ជាវៈត្រូវរួមកម្លាំងគ្នាសម្រេចឲ្យបានស្របពេលដែលរាជរដ្ឋាភិបាលកាន់តែផ្តោតការយកចិត្តទុកដាក់តាមរយ:ការអនុវត្តគោលនយោបាយពាណិជ្ជកម្មអន្តរជាតិផ្សារភ្ជាប់នឹងលក្ខណ្ឌការងារសំដៅធានាថាសិទ្ធិសេរីភាពរបស់កម្មករនិយោជិតនិងលក្ខខណ្ឌការងារនៅកម្ពុជាអនុលោមតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាតិនិងបទដ្ឋានអន្តរជាតិខាងការងារ។

លោកបណ្ឌិអ៉ិតសំហេងរដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះ បណ្ដាលវិជ្ជាជីវៈបានលើកឡើងបែបនេះក្នុងពិធីអញ្ជើញជាអធិបតីបើកសិក្ខាសាលាស្ដីពី"គោលការណ៍ណែនាំអំពីដែនកំណត់នៃការដោះស្រាយវិវាទការងាររួម"នាព្រឹកថ្ងៃទី 15ខែកុម្ភ:ឆ្នាំ2023 ធ្វើឡើងនៅទីស្តីការក្រសួងការងារ។

លោកបណ្ឌិតអ៉ិតសំហេងគូសបញ្ជាក់ថាបេសកកម្មរបស់ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈត្រូវធានាឲ្យបាននូវអនុលោមភាពការងារនិងអត្ថប្រយោជន៍របស់បងប្អូនកម្មករនិយោជិតក៏ដូចជាផ្តល់នូវបរិយាកាសការងារនិងវិនិយោគប្រកបដោយចីរភាពនិងភាពធន់ដើម្បីបន្តទាក់ទាញបាននូវការវិនិយោគនិងការបញ្ជាទិញពីអន្តរជាតិព្រមទាំងរក្សាបាននូវកេរ្តិ៍ឈ្មោះជាប្រទេសផលិតផលិតផលស្អាតស្អំដែលមិនមានការរំលោភបំពានសិទ្ធិនិងលក្ខខណ្ឌការងារ។

លោកបណ្ឌិតអ៉ិតសំហេងបន្តថាផ្អែកលើបទពិសោធន៍ការងារនាពេលកន្លងមកស្ថានភាពនៃទំនាក់ទំនងវិជ្ជាជីវៈនៅកម្ពុជាតែងតែត្រូវបានធ្វើឲ្យមានភាពចម្រូងចម្រាសដែលមួយចំនួនអាចនាំទៅដល់សកម្មភាពដែលបម្រើបដិវត្តន៍ពណ៌ជាពិសេសនៅពេលការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រខិតជិតមកដល់។ជាទូទៅយើងតែងសង្កេត ឃើញថាមានការកើនឡើងនូវវិវាទការងាររួមកូដកម្មនិងបាតុកម្មដែលមានភាពស្មុគស្មាញក្នុងការងារដោះស្រាយបញ្ចប់ដោយសន្តិវិធីបើទោះបីជាក្រសួងបានប្រឹងប្រែងដោះស្រាយយ៉ាងណាក៏ដោយ។ជាក់ស្តែងកាលបរិច្ឆេទនៃការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី7នៃរដ្ឋសភាក៏កាន់តែខិតមកដល់ផងដែរដែលក្នុងនោះចលនាផ្សេងៗក្នុងចេតនាទុចរិតបង្កអស្ថិរភាពក្នុងសង្គមកម្ពុជា។

ដូច្នេះការរៀបចំសិក្ខាសាលាពេលនេះគឺពិតជាមានសារៈសំខាន់ក្នុងការកសាងសមត្ថភាពមន្ត្រីអធិការកិច្ចការងារនិងមន្ត្រីផ្សះផ្សារវិវាទការងារដើម្បីត្រៀមបង្ការទប់ស្កាត់និងដោះស្រាយរាល់បាតុភាពដែលអាចនឹងកើតមានឡើងនៅតាមសហគ្រាសគ្រឹះស្ថាននានាឲ្យបានទាន់ពេលវេលានិងប្រកបដោយប្រសិទ្ធភាពសំដៅធានាបាននូវអត្ថប្រយោជន៍របស់កម្មករនិយោជិតនិងរក្សាបាននៅស្ថិរភាពអាជីវកម្ម។

ខណៈពេលដែលបញ្ជាការឯកភាពក្រុមអធិការកិច្ចការងារសម្រេចបាននូវលទ្ធផលការងារជាច្រើនឃើញថានៅបញ្ហាប្រឈមមួយចំនួនដែលចាំបាច់ត្រូវតែយកចិត្តទុកដាក់និងដោះស្រាយឲ្យបានល្អប្រសើរជាពិសេសការកំណត់អំពីដែនសមត្ថកិច្ចក្នុងការដោះស្រាយវិវាទការងាររួមកូដកម្មបាតុកម្មដែលកើតឡើងតាមសហគ្រាសគ្រឹះស្ថាននៅតាមបណ្ដាខេត្តក៏ដូចជានៅក្នុងរាជធានីភ្នំពេញដែលជាទីប្រជុំជន។ក្នុងន័យនេះលោករដ្ឋមន្ត្រីបានធ្វើការណែនាំនិងផ្ដល់ជាអនុសាសន៍ដឹកនាំសម្រាប់ដោះស្រាយករណីទាំងនេះដូចខាងក្រោម÷

១.ត្រូវអនុវត្តន៍តាមគោលការណ៍ណែនាំស្ដីពីនីតិវិធីនៃការដោះស្រាយវិវាទការងាររួមកូដកម្មនិងបាតុកម្មឲ្យបានត្រឹមត្រូវប្រកបដោយប្រសិទ្ធភាពប្រសិទ្ធផលនិងការទទួលខុសត្រូវ។

២.ត្រូវមានភាពបុរេសកម្មក្នុងការដោះស្រាយនូវរាល់បញ្ហានៅក្នុងទំនាក់ទំនងវិជ្ជាជីវៈ(ចុះអធិការកិច្ចការងារដោះ ស្រាយវិវាទការងារកូដកម្មបាតុកម្ម)ស្របតាមដែនសមត្ថកិច្ចរបស់ខ្លួនក្នុងស្មារតីសហការជិតស្និទ្ធដោយមិនត្រូវបណ្ដោយឲ្យជម្លោះឬវិវាទការងារណាមួយត្រូវបានអូសបន្លាយក្នុងការដោះស្រាយរហូតធ្វើឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណ:និងសន្តិសុខជាតិជាដាច់ខាត។

៣.ត្រូវបន្តអនុវត្តន៍យុទ្ធនាការ"រោងចក្រសហគ្រាសមួយជាសហគមន៍សុខសាន្តមួយ"ដោយផ្អែកលើលក្ខខណ្ឌវិនិច្ឆ័យ÷

1.មានលក្ខខណ្ឌការងារល្អ(ប្រសើរជាងច្បាប់)

2.មានទំនាក់ទំនងវិជ្ជាជីវៈល្អ

3.មានសុវត្ថិភាពនិងសុខភាពការងារ

4.មានកម្មវិធីលើកកម្ពស់ផលិតភាពការងារនិង

5.មានកម្មវិធីទទួលខុសត្រូវសង្គម។

៤.ត្រូវបន្តដោះស្រាយវិវាទការងារតាមនីតិវិធីដោយឈរលើមូលដ្ឋានច្បាប់ភាពស្មោះត្រង់តម្លាភាពមិនលំអៀងនិងប្រកបដោយវិជ្ជាជីវៈ។

៥.អនុវត្តឱ្យបានតឹងរ៉ឹងនិងម៉ឺងម៉ាត់នូវរាល់ច្បាប់និងបទប្បញ្ញត្តិពាក់ព័ន្ធប្រកបដោយយុទ្ធសាស្ត្រ។

៦.ត្រូវធានាថារាល់ការអនុវត្តវិធានការនានាត្រូវបានធ្វើការពិចារណាហ្មត់ចត់ដោយផ្អែកលើមូលដ្ឋានគតិយុត្តជាធរមានដើម្បីបម្រើផលប្រយោជន៍រួមសំដៅធានាបានសុខដុមរមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈដែលជាកត្តាស្នូលក្នុងការទាក់ទាញវិនិយោគនិងរក្សាការងារជូនបងប្អូនកម្មករនិយោជិត។

7.ត្រូវចូលរួមអនុវត្តន៍នូវអនុសាសន៍ទាំង 10 ចំណុចរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ