• ច័ន្ទ ២៩ មេសា ២០២៤ ១៤:៣៤ ល្ងាច

ការងារសត្តឃាតដ្ឋានគឺត្រូវធ្វើឲ្យប្រសើរឡើងនិងមានស្តង់ដារមាននិរន្តរភាពនិងមានផលចំណេញដើម្បីបម្រើជាតិប្រជាជនពិតប្រាកដ

ភ្នំពេញ÷លោកឌិតទីណារដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រ មាញ់និងនេសាទនិងថ្នាក់ដឹកនាំចូលរួមពិធីបើកកិច្ចប្រជុំបូកសរុបការងារសុខភាពសត្វនិងផលិតកម្មសត្វឆ្នាំ20 22និងលើកទិសដៅ 2023 នៅអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វនាព្រឹកថ្ងៃទី 13 ខែកុម្ភៈឆ្នាំ2023។

ក្នុងពិធីបើកកិច្ចប្រជុំបូកសរុបការងារសុខភាពសត្វនិងផលិតកម្មសត្វឆ្នាំ2022នេះលោករដ្ឋមន្ត្រីបានថ្លែងអំ ណរគុណចំពោះថ្នាក់ដឹកនាំនឹងមន្ត្រីគ្រប់លំដាប់ថ្នាក់នៃអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វដែលបានខិតខំប្រឹងប្រែងជំនះរាល់ការលំបាកនិងបញ្ហាប្រឈមនានាក្នុងការបំពេញតួនាទីនិងភារកិច្ចប្រកបដោយការទទួលខុស ត្រូវទោះបីក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ- 19ក្តី រហូតសម្រេចបានលទ្ធផលល្អប្រសើរជូនអង្គភាពក្រសួងនិងរាជរដ្ឋាភិបាលដោយអនុវត្តន៍លើសផែនការដល់ទៅ 11%។

លោករដ្ឋមន្ត្រីបានផ្ដល់នូវអនុសាសន៍គន្លឹះដល់អគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វឲ្យធ្វើការពិនិត្យនិងចាត់អាទិភាពការងារដោយមានផែនការច្បាស់លាស់តម្រង់ទិសទាំងការងារជំនាញនិងនយោបាយព្រមទាំងត្រូវណាយឲ្យចំគោលដៅនិងមានប្រសិទ្ធភាពការងារពិតប្រាកដ។ការធ្វើផែនការគឺត្រូវផ្តោតគិតគូរលើសន្តិសុខស្បៀងនិងនិរន្តភាពផ្អែកលើម្ហូបអាហារមានជីវជាតិតាមទំនៀមទម្លាប់និងវប្បធម៌ដោយដាក់សន្តិសុខស្បៀងជាអាទិភាព។

ទន្ទឹមនឹងនេះត្រូវមានការយោគយល់នូវសាសនានិងអនាម័យនិងភូគាមអនាម័យទាំងធ្វើការបែងចែកឲ្យច្បាស់លាស់ជាមួយនឹងច្បាប់រដ្ឋ។លើសពីនេះទៀតត្រូវធ្វើយ៉ាងណាឲ្យអ្នកចិញ្ចឹមអ្នកបរិភោគនិងអ្នកពាក់ព័ន្ធក្នុងខ្សែសង្វាក់ផលិតកម្មសប្បាយចិត្តយល់ត្រឹមត្រូវមិនមានការយល់ច្រឡំអំពីគោលនយោបាយរបស់រាជរដ្ឋាភិបាល។

ចំពោះការងារសត្តឃាតដ្ឋានគឺត្រូវធ្វើឲ្យប្រសើរឡើងនិងមានស្តង់ដារមាននិរន្តរភាពនិងមានផលចំណេញដើម្បីបម្រើជាតិប្រជាជនពិតប្រាកដ។

តាមរយៈសន្និបាតនេះលោករដ្ឋមន្ត្រីបានណែនាំឲ្យមន្ត្រីគ្រប់លំដាប់ថ្នាក់ព្យាយាមជំរុញបន្ថែមនិងដោះស្រាយបញ្ហាប្រឈមក្នុងកម្មវិធីសន្និបាតនេះផ្ទាល់តែម្តងកុំបណ្តែត បណ្តោយឲ្យបញ្ហានៅចាក់ស្រែះគ្មានដំណោះស្រាយ នោះ។

លើសពីនេះទៀតលោករដ្ឋមន្ត្រីបានស្នើឲ្យអគ្គនាយកដ្ឋានវិភាគពីតម្លៃនិងចំណូលចំណាយដែលអាចតម្រង់ទិសទាន់ ពេលវេលា។ហើយត្រូវពិនិត្យឡើងវិញនិងមិនត្រូវឲ្យមានការិយាធិបតេយ្យឡើយតែត្រូវរក្សាធនធានមនុស្សមានសមត្ថភាពនិងធ្វើឲ្យមានប្រសិទ្ធភាពឲ្យមានការងារទទួលខុសត្រូវទៅតាមជំនាញនិងបច្ចេកទេសផ្ទាល់។

សូមជម្រាបជូនផងដែរថាវិបត្តិសាកលនៃជំងឺកូវីដ -19បានរុញឲច្រានសេដ្ឋកិច្ចកម្ពុជាឲ្យធ្លាក់ចូលក្នុងកំណើនអវិជ្ជមាន 3,1% ក្នុងឆ្នាំ 2020 ហើយសង្គ្រាមអ៊ុយក្រែន -រុស្ស៊ីនិងបញ្ហាប្រឈមធំៗផ្សេងទៀតបាននិងកំពុងបន្តជះឥទ្ធិពលមកលើសេដ្ឋកិច្ចកម្ពុជា។រាជរដ្ឋាកម្ពុជាបានជំនះបញ្ហាប្រឈមឧបសគ្គនិងការលំបាកនានានិងបានស្តារសេដ្ឋកិច្ចកម្ពុជាឲ្យសម្រេចបានកំណើន3%ក្នុងឆ្នាំ2021 និង5,2%ក្នុងឆ្នាំ2022ហើយលើសពីនេះទៀតសេដ្ឋកិច្ចកម្ពុជាត្រូវបានរំពឹងថានឹងបន្តភាពល្អប្រសើរនិងអាចសម្រេចកំណើនរហូត 7% ដូចមុនវិបត្តិកូវីដ-19។ចំពោះការងារចិញ្ចឹមសត្វគឺសម្រេចកំណើនបាន 8,8%ក្នុងឆ្នាំ 2022 ហើយជាលទ្ធផលកម្ពុជាអាចផ្គត់ផ្គង់សាច់សម្រាប់តម្រូវការក្នុងស្រុកបានរហូត95%ហើយផលិតផលសត្វគឺមានទំហំទឹកប្រាក់ប្រមាណជាង2ពាន់លានដុល្លារក្នុងឆ្នាំកន្លងទៅ។លើពីនេះទៀតរោងចក្រក្នុងស្រុក26មានសមត្ថភាពផលិតជាង1,5លានតោន/1 ឆ្នាំដែលអាចផ្គត់ផ្គង់ខចំណីសត្វបាន 67%នៃតម្រូវការក្នុងស្រុក៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ