• ច័ន្ទ ២៩ មេសា ២០២៤ ០៦:៣៧ ព្រឹក

កម្ពុជាសម្រេចបានទំហំពាណិជ្ជកម្មអន្តរជាតិជាង 52 ពាន់លានដុល្លារកើនឡើងជិត 10% ក្នុងឆ្នាំ 2022

ភ្នំពេញ÷នាព្រឹកថ្ងៃទី 30 ខែមករាឆ្នាំ 2023 នេះនៅទីស្ដីការក្រសួងពាណិជ្ជកម្មលោកប៉ានសូរស័ក្តិរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានអញ្ជើញជាអធិបតីក្នុងពិធីបើកសន្និបាតបូកសរុបការងារពាណិជ្ជកម្មឆ្នាំ 2022 និងទិសដៅអនុវត្តន៍ការងារពាណិជ្ជកម្មឆ្នាំ 2023 ដើម្បីពិនិត្យនិងវាយតម្លៃលើសមិទ្ធផលការងារដែលក្រសួងសម្រេចបានក្នុងរយៈពេល1ឆ្នាំកន្លងទៅក៏ដូចជាពិភាក្សាលើបញ្ហាប្រឈមនានានិងលើកទិសដៅសម្រាប់ឆ្នាំបន្ទាប់ស្របតាមកម្មវិធីនយោបាយនិងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី 4 របស់រាជរដ្ឋាភិបាលនីតិកាលទី 6 នៃរដ្ឋសភាក្នុងបុព្វហេតុចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គម។

ថ្លែងក្នុងពិធីបើកលោករដ្ឋមន្ត្រីបានសម្ដែងនូវសេចក្តីសោមនស្សរីករាយនិងស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់សមាជិកសមាជិកាទាំងអស់ដែលបានចំណាយពេលវេលាអញ្ជើញចូលរួមក្នុងសន្និបាតប្រចាំឆ្នាំរបស់ក្រសួងពាណិជ្ជកម្មនេះ។

លោករដ្ឋមន្ត្រីរម្លឹកថាចាប់ពីតាំងពីដើមឆ្នាំ 2020 រហូតមកដល់បច្ចុប្បន្ននេះសេដ្ឋកិច្ចកម្ពុជានិងពិភពលោកបានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយបញ្ហាជំងឺកូវីដ- 19 និងឥទ្ធិពលនៃសង្គ្រាមនៅអ៊ុយក្រែនហើយដើម្បីចូលរួមស្ដារសេដ្ឋកិច្ចឡើងវិញក្រសួងពាណិជ្ជកម្មបានអនុវត្តន៍យ៉ាងខ្ជាប់ខ្ជួននៅកម្មវិធីនយោបាយនិងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍវិស័យពាណិជ្ជកម្មតាមរយៈការជំរុញផលិតកម្មដើម្បីផ្គត់ផ្គង់តម្រូវការក្នុងស្រុកនិងការនាំចេញតាមច្រកទីផ្សារដែលត្រូវបានធ្វើពិពិធកម្មសំដៅជំរុញកំណើននិងបង្កើនល្បឿនសមាហរណកម្មសេដ្ឋកិច្ចកម្ពុជានៅក្នុងតំបន់និងពិភពលោក។

ទោះបីជាមានការរំខានដល់ការរីករាលដាលនៃជំងឺកូវីដ- 19 យ៉ាងណាក្តីគិតត្រឹមបំណាច់ឆ្នាំ 2022 ការដោះដូរពាណិ ជ្ជកម្មរវាងប្រទេសកម្ពុជានិងទីផ្សារអន្តរជាតិសម្រេចបានទំហំទឹកប្រាក់សរុបចំនួនប្រមាណ 52,42 ប៊ីលានដុល្លារអាមេរិកស្មើនឹងកំណើន 9,1%បើធៀបនឹងទិន្នន័យឆ្នាំ 2021។ នេះតាមការបញ្ជាក់របស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា។

លោកប៉ានសូរស័ក្តិបានលើកឡើងថាការនាំចេញរបស់កម្ពុជាគិតក្នុងរយៈពេលមួយឆ្នាំពេញ 2022 មានចំនួនប្រមាណ 22,48 ប៊ីលានដុល្លារកើនឡើង 16%និងការនាំចូលមានចំនួន 29,94 ប៊ីលានដុល្លារគឺមានការកើនឡើង 4%។ឯកឧត្តមលោកបានលើកឡើងថាចាប់ពីដើមឆ្នាំ 2020 រហូតមកដល់បច្ចុប្បន្ននេះបញ្ហាជំងឺកូវីដ-19 បានធ្វើឲ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចពិភពលោកជាគោលនយោបាយពង្រីកទីផ្សារនិងទាក់ទាញវីនិយោគ។

ជាមួយនោះដែរក្នុងឆ្នាំ 2022 កន្លងទៅកម្ពុជាក៏ទទួលរងនូវឥទ្ធិពលនៃសង្គ្រាមនៅអ៊ុយក្រែនដែលបណ្ដាលឲ្យមានការកើនឡើងនៅអត្រាអតិផរណាដោយសារវិបត្តិថាមពលប្រេងឥន្ធនៈនិងម្ហូបអាហារ។លោកបន្តថាទោះជាយ៉ាងនេះក្តីដើម្បីចូលរួមស្តារឡើងវិញនូវសេដ្ឋកិច្ចនិងកំណើនក្រសួងពាណិជ្ជកម្មបានអនុវត្តន៍យ៉ាងខ្ជាប់ខ្ជួននូវកម្មវិធីនយោបាយនិងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍវិស័យពាណិជ្ជកម្មតាមរយៈការជំរុញផលិតកម្មដើម្បីផ្គត់ផ្គង់តម្រូវការក្នុងស្រុកនិងការនាំចេញតាមច្រកទីផ្សារត្រូវបានធ្វើពីពិធកម្មសំដៅជំរុញកំណើននិងបង្កើនល្បឿនសមាហរណកម្មសេដ្ឋកិច្ចកម្ពុជាទៅក្នុងតំបន់និងពិភពលោក។

លោកប៉ានសូរស័ក្តិបានបញ្ជាក់ថាតាមរយៈទិសដៅការងារពាណិជ្ជកម្មដែលបានដាក់ចេញកាលពីដើមឆ្នាំ 2022 ក្រសួងពាណិជ្ជកម្មបានប្ដេជ្ញាចិត្តខ្ពស់ក្នុងការជំរុញកំណើនវិស័យពាណិជ្ជកម្មដោយបានកែប្រែបញ្ហាប្រឈមទៅជាឱកាសតាមរយៈការធ្វើកំណែទម្រង់ស៊ូជម្រៅលើគ្រប់ផ្នែកការកាត់បន្ថយចំណាយនិងការពង្រឹងភាពប្រកួតប្រជែងនៃទំនិញនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិនិងដោយបង្កលក្ខណៈងាយស្រួលនិងបង្កើតបរិយាកាសអំណោយផលដល់ការធ្វើធុរកិច្ចនិងការវិនិយោគនៅក្នុងប្រទេសកម្ពុជា។

ដើម្បីចូលរួមប្រកួតប្រជែងក្នុងក្របខណ្ឌតំបន់និងពិភពលោកឯកឧត្តមរដ្ឋមន្ត្រីបានអះអាងថាក្រសួងពាណិជ្ជកម្មកំពុងខិតខំពង្រឹងសមត្ថភាពនិងប្រសិទ្ធភាពការងាររបស់មន្ត្រីរាជការបន្ថែមទៀតតាមរយៈការបន្តពង្រឹងធនធានមនុស្សធ្វើកំណែទម្រង់រចនាសម្ព័ន្ធរដ្ឋបាលនិងគ្រប់គ្រងការអភិវឌ្ឍស្ថាប័នកំណែទម្រង់ស៊ីជម្រៅ និងការកែលម្អសេវាសាធារណ:ការរក្សាស្ថិរភាពថ្លៃនិងការជំរុញពាណិជ្ជកម្មក្នុងប្រទេសកិច្ចការអភិវឌ្ឍទីផ្សារនិងអភិវឌ្ឍន៍វិស័យឯកជនរួមទាំងការកសាងច្បាប់និងលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធនិងវិស័យពាណិជ្ជកម្មព្រមទាំងបានរៀបចំគោលនយោបាយពាណិជ្ជកម្មក្រៅប្រទេសផងដែរ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ