• ច័ន្ទ ២៩ មេសា ២០២៤ ០៨:១០ ព្រឹក

សម្ដេចតេជោ ហ៊ុន សែន៖ វិស័យអប់រំយើងយើងមានហើយនូវបរិមាណ ប៉ុន្តែនៅបញ្ហាគុណភាព

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា បាន គូសបញ្ជាក់ថា យើងមានហើយនូវ បរិមាណប៉ុន្តែបញ្ហាគុណភាពគឺជាបញ្ហាដែលយើង ត្រូវយកចិត្តទុកដាក់បន្ថែម ហើយក្រសួងអប់រំក៏កំពុងយកចិត្តទុកដាក់ទៅលើការ ពង្រឹង គុណ ភាពនៃការសិក្សា និងកំពុងខិតខំតាមរយៈការរៀបចំសាលាជំនាន់ថ្មី។ ការគូស បញ្ជាក់ របស់សម្ដេចតេជោនេះ ក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិត សាកល វិទ្យាល័យ វេស្ទើនចំនួនជាង ៣ពាន់នាក់ នាព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ នៅ មជ្ឈមណ្ឌល សន្និសីទ អន្តរជាតិ និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ រាជធានីភ្នំពេញ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្រាប់កម្ពុជា គឺយើងត្រូវបន្តការខិតខំ ហើយ ឥឡូវ យើងមានបរិមាណហើយ បើគិតត្រឹមតែសប្តាហ៍នេះ គឺមាន១ម៉ឺននាក់ ដែល បានទទួល សញ្ញា បត្រ បរិញ្ញាបត្រ ប៉ុន្តែបញ្ហាគុណភាពគឺជាបញ្ហាដែលយើង ត្រូវយកចិត្ត ទុក ដាក់បន្ថែម។

សម្ដេចតេជោក៏បានលើកឡើងផងដែរថា ប្រទេសដែលមានធនធាន ធម្ម ជាតិសម្បូរបែបមិនប្រាកដថាជាប្រទេសដែលក្លាយជាអ្នកមានបានទេ។ ឯប្រទេស ដែល គ្មាន ធនធានធម្មជាតិក៏មិនប្រាកដថាមិនអាចក្លាយ ទៅជាប្រទេសអ្នកមានបានដែរ ។ ឥឡូវ យើងលើកឧទាហរណ៍នៅក្នុងក្របខណ្ឌតំបន់របស់យើងទៅចុះ ប្រទេសកម្ពុជាយើងជា ប្រទេស ដែលមានធនធានធម្មជាតិដ៏ច្រើនយើងមានតាំងពីមាស ត្បូង ធ្យូងថ្ម គ្រាន់តែ យើង មិនទាន់បានប្រើតែប៉ុណ្ណោះយើងកំពុងតែដាក់ឱ្យវិនិយោគសម្រាប់អគ្គិសនី យើងមិនទាន់ ដាក់ឱ្យធ្វើអាជីវកម្ម យើងនៅមានរ៉ែជាច្រើនទៀត។ប៉ុន្តែយើងមិនទាន់ មានលទ្ធភាពកែច្នៃ បូក ជាមួយនឹងធាតុអាកាសអំណោយផលដូចជាយើងមិនមានការរញ្ជួយ ផែន ដី ឬព្យុះធំៗ សាហាវៗ ដូច នៅហ្វីលីពីន និងវៀតណាមនោះទេ។ សម្ដេចតេជោបន្ដថា ពិនិត្យអំពីស្ថាន ភាពរបស់ប្រទេសរបស់យើងភាពអនុគ្រោះមានច្រើនប្រៀបជាមួយនឹងប្រទេសដទៃនៅក្នុងតំបន់។

សម្តេចតេជោបានលើកឡើងនូវចំណុចទីពីរ គឺកត្តាសន្តិភាព និងឯកភាពទឹកដី បន្ទាប់ពី នយោបាយ ឈ្នះ ឈ្នះ ឆ្នាំ ១៩៩៨ កម្ពុជាបានវិលត្រឡប់ពីប្រទេសមួយដែលមាន តំបន់ត្រួតត្រាពីរ មកជាប្រទេសមួយដែលមានតំបន់ត្រួតត្រាតែមួយ ។ ប៉ុន្តែការអភិវឌ្ឍ របស់យើង វាមិន ទាន់លឿនស្ថិតនៅត្រង់ថាធនធានមនុស្សរបស់យើងនៅមានកម្រិត។ សម្ដេចតេជោបានថ្លែងបញ្ជាក់ថា អ្នកវិនិយោគគេ មើលមកកម្ពុជា តើយើងមាន ធនធាន មនុស្សសម្រាប់បម្រើដល់ការអភិវឌ្ឍរបស់គេដែរឬទេ។ ការបណ្ដុះបណ្ដាលធនធាន មនុស្ស សម្រាប់បម្រើឱ្យក្រុមហ៊ុនវិនិយោគគឺនៅមានកម្រិត ហើយនេះជាចំណុចរបស់កម្ពុជា។

ជាមួយគ្នានេះ សម្ដេចតេជោក៏បានថ្លែងបន្ថែមថា៖ «ប៉ុន្តែយើងពិនិត្យមើលប្រទេស សាំងហ្គាពួរវិញតើសាំងហ្គាពួរគេមានធនធានដែរឬទេ គឺ មិនមាន ធនធានទេ សូម្បីតែទឹក សាប ក៏មិន មានគ្រប់គ្រាន់សម្រាប់ប្រើដែរ សាំងហ្គាពួរត្រូវទិញទឹកពីម៉ាឡេស៊ីមកប្រើ។ ក៏ ប៉ុន្តែ ហេតុអីសាំងហ្គាពួរ ទៅជាអ្នកមានបាន គឺ សាំងហ្គាពួរ មានធនធានមនុស្ស»។

សម្តេចតេជោនាយករដ្ឋមន្រ្ដីបានរម្លឹកថា លោក ហ្គោ ចុកតុង នាយករដ្ឋមន្រ្តី សាំងហ្គាពួរ ធ្លាប់ បាននិយាយជាមួយសម្តេចថា សាំងហ្គាពួរ មិនមាន ធនធានជាថវិកាដើម្បីជួយកម្ពុជាទេ ប៉ុន្តែសាំងហ្គាពួរ អាចជួយ កម្ពុជាក្នុងការ បណ្ដុះ បណ្ដាល ធនធានមនុស្ស។ សម្តេចតេ ជោ បន្ថែមថា សាំងហ្គាពួរយកចិត្តទុកដាក់លើសន្តិភាពនិងនយោបាយរបស់ខ្លួន ដោយអ្នក ណា ចង់ថាសាំងហ្គាពួរផ្ដាច់ការតាមបែបថ្មីក៏ដោយចុះ។ ប៉ុន្តែសាំងហ្គាពួរធ្វើទៅតាម ច្បាប់ របស់ សាំង ហ្គាពួរ។

សម្ដេចតេជោនាយករដ្ឋមន្រ្ដីបានសង្កត់ធ្ងន់ថា៖ «អីចឹងបានជាសាំងហ្គាពួរក្លាយ ទៅ ជា ប្រទេសមួយមានសន្តិភាពនិងស្ថិរភាពនយោបាយ និងសណ្តាប់ធ្នាប់។ នយោបាយរបស់ ប្រទេសសាំងហ្គាពួរត្រឹមត្រូវបូករួមជាមួយនឹងធនធានមនុស្សរបស់សាំងហ្គាពួរធ្វើឱ្យប្រទេសសាំងហ្គាពួរក្លាយទៅជាប្រទេសអ្នកមាន។ សាំងហ្គាពួរផ្ដោតសំខាន់ទៅលើសន្តិភាព និង ស្ថេរភាពនយោបាយនិងការបណ្ដុះបណ្ដាលធនធានមនុស្សចំណុចនេះជាចំណុចដែលយើងអាចប្រៀបធៀបបាន»៕

 

អត្ថបទពេញនិយម

ពត៍មានថ្មីៗ