• ច័ន្ទ ២៩ មេសា ២០២៤ ០៥:២០ ព្រឹក

រដ្ឋបាលរាជធានីភ្នំពេញ÷សម្រេចសាងសង់វិមានរឮកដល់អ្នកស្លាប់ក្នុងសង្គ្រាមលោកលើកទី1ឡើងវិញក្រោយបំផ្លាញគ្មានសល់ពីរបបសម័យ3ឆ្នាំ8ខែ 20 ថ្ងៃ

ភ្នំពេញ÷សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងលោកម៉ានូអែលម៉ាក្រុងប្រធានាធិបតីបារាំងបានសហការជាមួយរដ្ឋបាលរាជធានីភ្នំពេញសម្រេចសាងសង់វិមានរឮកដល់អ្នកស្លាប់ក្នុងសង្គ្រាមលោកលើកទី1ឡើងវិញនៅសួនមុខស្ថានទូតសាធារណរដ្ឋបារាំងក្រោយបំផ្លាញក្នុងរបបសម័យ3ឆ្នាំ៨ខែ 20 ថ្ងៃបំផ្លាញគ្មានសល់។

ពិធីក្រុងពាលីនិងបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ឡើងវិញនូវរូបសំណាក"រូបពីរឬវិមានរឮកដល់អ្នកស្លាប់ក្នុងសង្គ្រាមលោកលើកទី1នេះឡើងវិញធ្វើឡើងនាព្រឹកថ្ងៃទី 25 មករាឆ្នាំ 2023 ក្រោមធិបតីភាពលោកជាសុផារ៉ាឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងលោកOlivier-Bechtរដ្ឋមន្ត្រីប្រតិភូអមរដ្ឋមន្ត្រីអឺរ៉ុបនិងកិច្ចការបរទេសទទួលបន្ទុកពាណិជ្ជកម្មក្រៅប្រទេស, ភាពទាក់ទាញនិងជនជាតិបារាំងនៅប្រទេសនៃសាធា រណរដ្ឋបារាំងលោកស្រីបណ្ឌិតសភាចារ្យភឿងសកុណារដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្ប:លោកបណ្ឌិតថោងខុនរដ្ឋមន្ត្រីក្រសួងទេសចរណ៍និងលោកឃួងស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនៅសួនមុខស្ថានទូតសាធារណរដ្ឋបារាំងស្ថិតក្នុងសង្កាត់ស្រះចកខណ្ឌដូនពេញ។

លោកជាសុផារ៉ាបានមានប្រសាសន៍លើកឡើងថា÷ការសាងសង់វិមាននេះឡើងវិញគឺជាការរឮកដល់វិញ្ញាណក្ខន្ធរបស់យុទ្ធជនស្ម័គ្រចិត្តខ្មែរចំនួន 151 នាក់ដែលបានពលីជីវិតក្នុងសង្គ្រាមលោកចន្លោះពីឆ្នាំ 1916 ដល់ឆ្នាំ 1918 នៅប្រទេសបារាំង។បន្ថែមពីលើនេះសំណង់វិមានដែលនឹងលេចចេញជារូបរាងឡើងនាពេលខាងមុខជាការបង្ហាញនូវចំណងមិត្តភាពមេត្រីភាពសាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការជាប្រវត្តិសាស្ត្ររវាងកម្ពុជានិងបារាំងផងដែរ។

លោកបន្តថាវិមានរំឮកដល់អ្នកដែលទទួលអនិច្ចកម្មក្នុងសង្គ្រាមលោកលើកទី1ពីឆ្នាំ 1914ដល់ឆ្នាំ 1918 "ជាស្ដូកអនុស្សាវរីយ៍រវាងទាហានខ្មែរនិងបារាំងដែលបានពលីជីវិតក្នុងសង្គ្រាមលោកលើកទី1អាជ្ញាធរបារាំងនិងឥស្សរជនខ្មែរបានព្រមព្រៀងគ្នាសាងសង់ស្តូបនេះឡើងវិញមួយទល់មុខស្ថានទូតបារាំងខាងត្បូងរង្វង់មូលគល់ស្ពានជ្រោយចង្វារកាលពីឆ្នាំ 1925 គឺដើម្បីរំឮកដល់ជ័យជំនះសង្គាមលោកលើកទី 1របស់បារាំងក្នុងការដណ្តើមយកជោគជ័យលើអាល្លឺម៉ង់និងរំឮកដល់ពលិកម្មរបស់កម្ពុជាក្នុងការបញ្ជូនកងទ័ពទៅជួយច្បាំងបារាំងអំឡុងសង្គ្រាមលោកលើកទី1។

លោកក៏បានបញ្ជាក់ផងដែរថា÷កាលពីថ្ងៃទី 10 ខែធ្នូឆ្នាំ 2022លោកបានសំណើទៅសម្ដេចតេជោដើម្បីសាងសង់ឡើងវិញនូវ"វិមានរំឮកដល់អ្នកដែលទទួលអនិច្ចកម្មក្នុងសង្គ្រាមលោកទី1ពីឆ្នាំ 1914ដល់ឆ្នាំ 1918 និងទទួលបានការយល់ព្រមដ៏ខ្ពង់ខ្ពស់ពីសម្ដេចតេជោហើយការពីថ្ងៃទី 13 ខែធ្នូឆ្នាំ 2022 សម្តេចតេជោបានថ្លែងនៅចំពោះ មុខលោកអេម៉ានូអែលម៉ាក្រុងប្រធានាធិបតីបារាំងក្នុងជំនួបឯវិមានរដ្ឋាភិបាលបារាំងអេលីហ្សេនៅទីក្រុងប៉ារីសថាសម្ដេចបានអនុញ្ញាតឲ្យមានការសាងសង់វិមាននេះឡើងវិញ។

រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានផ្ដួចផ្តើមគំនិតក្នុងការសាងសង់វិមាននេះឡើងវិញដើម្បីធ្វើការរំឮកដល់ពលិកម្មរបស់កម្ពុជាក្នុងការបញ្ជូនកងទ័ពទៅជួយបារាំងនិងរំឮកដល់ជ័យជំនះសង្គ្រាមលោកលើកទី1របស់បារាំងបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជាចាប់ពីឆ្នាំ 1979 មកបានខិតខំនិងលើកតម្លៃនូវរាល់សមិទ្ធផលនានាដែលនៅសេសសល់ពីការកម្ទេចចោលរបស់ខ្មែរក្រហមនិងដើម្បីពង្រឹងចំណងមិត្តភាពមេត្រីភាពសាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការជាប្រវត្តិសាស្ត្ររវាងកម្ពុជានិងបារាំងឲ្យកាន់តែរឹងមាំឋិតថេរយូរអង្វែងតទៅ។

លោកបន្ថែមទៀតថា÷វិមានរំឮកដល់អ្នកដែលទទួលអនិ ច្ចកម្មក្នុងសង្គ្រាមលោកលើកទី1ត្រូវរចនាឡើងលើខឿនទម្រង់អដ្ឋកោណនិងមាន3ថ្នាក់ធ្វើអំពីបេតុងក្រាលថ្មក្រានីតដែលមានទំហំខឿនសរុប 14,22 ម៉ែត្រ×14,22ម៉ែត្រនិងកម្ពស់សរុប12,74ម៉ែត្រ។ថ្នាក់ទី1 កម្ពស់1,10ម៉ែត្រលម្អដោយសួនច្បារថ្នាក់ទី2កម្ពស់2,10ម៉ែត្រថ្នាក់ទី3កម្ពស់ 9,37ម៉ែត្របដិមាទាហានខ្មែរ-បារាំងកម្ពស់ពីបាទជើងដល់ចុងស្លឹកកន្ទួត3,37ម៉ែត្រនិងស្ថិតនៅកម្ពស់12,74ម៉ែត្រកម្ពស់សូនរូបសំណាកសត្វតោធ្វើអំពីលង្ហិនចំនួន4រចនាតាមសិល្ប:ខ្មែរស្ថិតនៅតាមជ្រុងនៃអនុទិសតំណាងឲ្យឆ្មាំនៃអនុទិសទាំង4។

លោកOlivier-Bechtបានមានប្រសាសន៍ឡើងផងដែរថា÷បារាំងទទួលបានជ័យជំនះនៅថ្ងៃទី11វិច្ឆិកាឆ្នាំ1918 យើងមិនភ្លេចចំពោះអ្នកបានពលីក្នុងភ្លើងសង្គ្រាមនោះទេ។ដូច្នេះយើងហើយទើបអាជ្ញាធរបារាំងនិងឥស្សរជនខ្មែរបានព្រមព្រៀងគ្នាសាងសង់ស្តូបនេះឡើងវិញមួយទល់មុខស្ថានខ្លួនបារាំងខាងត្បូងរង្វង់មូលគល់ស្ពានជ្រោយចង្វារកាលពីឆ្នាំ 1925 ដើម្បីរំឮកដល់ជ័យជំនះសង្គ្រាមលោកលើកទី 1 របស់បារាំងក្នុងការដណ្ដើមយកជោគជ័យនៅអាល្លឺម៉ង់និងរំឮកដល់ពលិកម្មរបស់កម្ពុជាក្នុងការបញ្ជូនកងទ័ពទៅជួយច្បាំងបារាំងអំឡុងសង្គ្រាមលោកលើកទី1៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ