• ច័ន្ទ ២៩ មេសា ២០២៤ ០២:៤៥ ព្រឹក

កម្ពុជា នាំចេញគ្រាប់ស្វាយចន្ទីទីផ្សារអន្តរជាតិ ទទួលបានចំណូលជាង ១,៧ប៊ីលានដុល្លារ ក្នុងឆ្នាំ២០២២

នៅក្នុងឆ្នាំ២០២២ កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីឆៅទៅទីផ្សារអន្តជាតិ ៦៧ម៉ឺនតោន គិតជាទឹកប្រាក់ ១ពាន់ ៧៧លានដុល្លាអាមេរិក ខណៈរដ្ឋកំពុងជំរុញការកែច្នៃក្នុងស្រុក ដើម្បីបង្កើតតម្លៃបន្ថែមលើផលិតផលគ្រាប់ស្វាយចន្ទី។

គ្រាប់ស្វាយចន្ទីរបស់កម្ពុជា ត្រូវបាននាំចេញទៅប្រទេសមានជាអាថិ៍ ប្រទេសវៀតណាម ជប៉ុន និងចិន ខណៈប្រទេសផ្សេងៗទៀតក៏កំពុងតែសម្លឹងមើលឱកាស ក្នុងការនាំចូលគ្រាប់ ស្វាយចន្ទី កម្ពុជា ទៅកាន់ទីផ្សារប្រទេសខ្លួនដែរ។

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លើកឡើងថា ស្វាយចន្ទី ជា កសិផល ដែល បាន ផ្តល់ តម្លៃ បន្ថែម ខ្ពស់ រួមជាមួយ ទស្សនវិស័យ រយៈពេល វែង ពោលគឺ ប្រាក់ចំណូល ពី តម្រូវការ សម្រាប់ ទំនិញ ប្រណិត ប្រភេទ នេះ មានការ កើនឡើង ។

នៅកម្ពុជា គ្រាប់ស្វាយចន្ទីដែលពេញនិយមដាំដុះច្រើនជាងគេ គឺពូជ M23 ដែល មានទំហំគ្រាប់ធំ និង មានរសជាតិឆ្ងាញ់។ ជាមធ្យមក្នុងមួយហិកតា ស្វាយចន្ទីអាចផ្ដល់ទិន្នផលចំនួន ១,៤៩ តោន។

តាម ការប៉ាន់ស្មាន មាន កសិករ ចំនួន ២២,០០០ នាក់ ហើយ មាន ប្រជាជន ប្រមាណ ៣៨,០០០ នាក់ កំពុង បម្រើការ ក្នុង ខ្សែ សង្វាក់ ផលិតកម្ម ស្វាយចន្ទី បូករួម ទាំង កម្លាំង ពលកម្ម ប្រចាំ រដូវ ផងដែរ ។បច្ចុប្បន្ននេះ ទិន្នផល ស្វាយចន្ទី ស្ទើរតែ ទាំងអស់ ត្រូវ បាន នាំចេញ ក្រោម រូបភាព មិនទាន់ កែច្នៃ ប៉ុន្តែ វា អាច នឹង ផ្តល់ ការងារ បន្ថែមចំនួន ១០,០០០ ទៀត ប្រសិនបើ ផលិតផល គ្រាប់ស្វាយចន្ទី ឆៅ ទូទាំង ប្រទេស កម្ពុជា ត្រូវ បាន កែច្នៃនិង វេច ខ្ចប់ ក្នុងស្រុក។

ផលិតផល គ្រាប់ស្វាយចន្ទី ឆៅ ក្នុង ពិភពលោក មានការ កើន ឡើង ១២ ដង ក្នុង រយៈពេល ៥០ ឆ្នាំ ចុង ក្រោយនេះ ពោល គឺ ចាប់ពី តិច ជាង ៣០០,០០០ តោន ក្នុង ឆ្នាំ ១៩៦១ ដល់ ៣,៧ លាន តោន ក្នុង ឆ្នាំ ២០០៨។

ការដាំដុះ មានការ កើនឡើង នៅ ប៉ុន្មាន ទសវត្សរ៍ ចុងក្រោយ នេះហើយ ផលិតផល ស្ទើរតែកើនឡើង ទ្វេដង ពី ឆ្នាំ ២០០០ ដល់ ២០០៨ ដោយសារ ការកើនឡើង ២៧ ភាគរយ នូវ ផ្ទៃដី ដាំ ដុះ ក្នុង ពិភពលោក ហើយ ទិន្នផល ជា មធ្យម ក្នុង ពិភពលោក កើនឡើង ជាង ៥០ ភាគរយ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ