• ច័ន្ទ ២៩ មេសា ២០២៤ ០៧:៤៩ ព្រឹក

វត្ថុបុរាណទាំង 77រូបបានធ្វើមាតុភូមិនិវត្តន៍ពីចក្រភពអង់គ្លេស

ភ្នំពេញ÷គណៈកម្មការទី 7 នៃរដ្ឋសភាបានចូលរួមអបអរសាទរប្រកបដោយក្តីមោទន:ចំពោះដំណើរត្រឡប់មកកម្ពុជាវិញនូវឈុតគ្រឿងអលង្ការមាសដែលជារតនៈវត្ថុដ៏មានតម្លៃវិសេសវិសាលចំនួន 77 រូបពីចក្រភពអង់គ្លេស។

គណៈកម្មការទី 7 នៃរដ្ឋសភាសូមបង្ហាញនូវការគាំទ្រយ៉ាងពេញទំហឹងនិងសូមកោតសរសើរចំពោះបេសកកម្មដ៏ថ្លៃថ្លារបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈជាបន្តបន្ទាប់ជាពិ សេសការទាមទារត្រឡប់មកវិញបានដោយជោគជ័យនូវវត្ថុបុរាណខ្មែរនានាដែលត្រូវបានដឹកចេញពីប្រទេសកម្ពុជាក្នុងអំឡុងពេលសង្គ្រាម។

វត្ថុបុរាណខ្មែរធ្វើពីថ្មនិងសំរឹទ្ធមួយចំនួនដែលត្រូវបានទទួលពីប្រទេសអង់គ្លេសនៅខែកញ្ញាឆ្នាំ 2021 កន្លងមកនាថ្ងៃទី 12 ខែកុម្ភៈឆ្នាំ 2023 ក្រុមការងារកម្ពុជាដែលដឹកនាំដោយលោកហ៊ុនម៉ានីប្រធានគណៈកម្មការទី 7 នៃរដ្ឋសភាទទួលបន្ទុកវិស័យអប់រំយុវជនកីឡា,ធម្មការកិច្ចការសាសនា,វប្បធម៌និងទេសចរណ៍ព្រមទាំងមន្ត្រីជំនាញកម្ពុជាបានអញ្ជើញទៅកាន់ប្រទេសអង់គ្លេសដើម្បីនាំយកគ្រឿងអលង្ការបុរាណខ្មែរសរុបចំនួន 77គ្រឿងថែមទៀតពីក្រុមក្រុមគ្រួសារលោកឡាតហ្វត។

ការប្រគល់-ទទួលរតនៈវត្ថុទាំងនេះបានប្រព្រឹត្តទៅដោយមានការចូលរួមពីសំណាក់គណៈប្រតិភូកម្ពុជាដឹកនាំដោយលោកហ៊ុនម៉ានីតំណាងរាជរដ្ឋាភិបាលកម្ពុជាឯកអគ្គរាជទូតកម្ពុជាប្រចាំចក្រភពអង់គ្លេសនិងតំណាងនាយកដ្ឋានអាស៊ីអាគ្នេយ៍នៃក្រសួងការបរទេសនិងលោក ខម្ម៉ន់វែលនៃចក្រភពអង់គ្លេសអង្គភាពសិល្បៈនិងវត្ថុបុរាណនៃស្នងការដ្ឋាននគរបាលក្រុងឡុងដ៍និងក្រុមប្រឹក្សាសិល្បៈអង់គ្លេស។គ្រឿងអលង្ការបូរាណខ្មែរនេះបានបញ្ជូនមកដល់កម្ពុជានៅថ្ងៃទី 17 ខែកុម្ភៈឆ្នាំ 2023 មានដូចជាក្បាំង,មកុដ,ខ្សែក,ខ្សែដៃ,ខ្សែក្រវាត់,ក្រវិល,បន្តោងស្ថិតក្នុងសម័យមុនអង្គរនិងសម័យអង្គរជាគ្រឿងអលង្ការមាសនិងលោហ:មានតម្លៃមួយចំនួន។

 

រាជរដ្ឋាភិបាលកម្ពុជាសូមសម្តែងការកោតសរសើរដល់រាជរដ្ឋាភិបាលចក្រភពអង់គ្លេសដែលមានសុឆន្ទៈខ្នះខ្នែងនិងសហការបានល្អប្រសើរជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការសម្របសម្រួលប្រគល់វត្ថុបុរាណទាំងនេះជូនមករដ្ឋាភិបាលនិងប្រជាជនកម្ពុជាវិញដែលសបញ្ជាក់ពីយុទ្ធសាស្ត្រដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងកិច្ចសហការជិតស្និទ្ធជាមួយបណ្ដាប្រទេសនានាក្នុងសកលលោក។

លោកស្រីបណ្ឌិតសភាចារ្យភឿងសកុណារដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈបញ្ជាក់ទៀតថា"ការវិលត្រឡប់មកវិញនៃសម្បត្តិវប្បធម៌ជាតិទាំងនេះបានបើកទំព័រថ្មីមួយទៀតក្នុងការស្វែងយល់និងសិក្សាស្រាវជ្រាវអំពីចក្រភពអង្គរនិងសារៈសំខាន់នៃបេតិកភណ្ឌទាំងនោះសម្រាប់ពិភពលោក។លោកស្រីរដ្ឋមន្ត្រីក៏សូមលើកទឹកចិត្តដល់បុគ្គលឯកជនដល់សារមន្ទីរក៏ដូចជាស្ថាប័នានាលើសកលលោកដែលកំពុងតាំងបង្ហាញនិងរក្សាទុកវត្ថុបុរាណរបស់កម្ពុជាសូមសហការជាមួយរាជរដ្ឋាភិបាលកម្ពុជាតាមរយ:ក្រសួងវប្បធម៌និងវិចិត្រសិល្ប:ឬតាមរយ:ស្ថានទូតកម្ពុជាប្រចាំការក្នុងប្រទេសនីមួយៗក្នុងការប្រគល់ត្រឡប់មកវិញនូវសម្បត្តិវប្បធម៌ខ្មែរ។រាជរដ្ឋាភិបាលកម្ពុជាចាត់ទុកកាយវិការនេះថាជាទង្វើដ៏ថ្លៃថ្លាដ៏គួរឲ្យគោរពមួយដែលមិនត្រឹមតែបង្ហាញពីក្រមសីលធម៌ក្នុងការចូលរួមលើកតម្លៃដល់វប្បធម៌នៃជាតិសាសន៍មួយប៉ុណ្ណោះទេតែក៏បានចូលរួមចំណែកដ៏ឧត្តុង្គឧត្តមក្នុងការផ្សារនិងព្យាបាលរបួសផ្លូវចិត្តរបស់ប្រជាជនកម្ពុជាដែលឆ្លងកាត់សង្គ្រាមស៊ីវិ លរ៉ាំរ៉ៃនិងរងគ្រោះពីសោកនាដកម្មនិងទារុណកម្មនៃអំពើប្រល័យពូជសាសន៍ខ្មែរក្រហម។

ក្រសួងនឹងបន្តស្រាវជ្រាវនិងនាំយកសម្បត្តិវប្បធម៌ជាតិដែលបានបាត់បង់ត្រឡប់មកកម្ពុជាវិញដើម្បីជាឧត្តមប្រយោជន៍សម្រាប់ប្រជាជនកម្ពុជានិងមនុស្សជាតិនានាលើពិភពលោក៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ