• ច័ន្ទ ២៩ មេសា ២០២៤ ១៣:០១ ល្ងាច

ក្រសួងអប់រំបើកឲ្យដំណើការសេវាកម្ម ដែលគាំទ្រដល់ជាការរៀននិងបង្រៀនជាលក្ខណៈបណ្ដុំ

តាមសេចក្ដីជូនដំណឹងរបស់ក្រសួងអប់រំយុវជននិងកីឡានៅថ្ងៃទី ០២ ខែ ធ្នូ ឆ្នាំ២០២១បានឲ្យដឹងថា ក្នុងដំណាក់កាលនៃការបើកដំណើរការប្រទេសពេញលេញលើគ្រប់វិស័យ និងការរស់នៅជាមួយកូវីដ១៩ ” តាមគន្លងប្រក្រតីភាពថ្មី ក្រសួងបានអនុញ្ញាត ឲ្យចាប់ផ្ដើមដំណើរការរៀននិងបង្រៀន ជាលក្ខណៈបណ្ដុំសម្រាប់គ្រឹស្ថានសិក្សាចំណេះទូទៅនិងការបើកដំណើរការបើកដំណើរការឡើងវិញនូវគ្រឹះស្ថានឧត្តមសិក្សា “។

សេចក្ដីជូនដំណឹងនេះបានឲ្យដឹងទៀតថា ដើម្បីគាំទ្រដល់ដំណាក់កាលនេះ និងយោងតាមអនុសាសន៍របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្រសួងបានសម្រេចឲ្យបើកដំណើរសកម្មភាពនិងសេវាកម្មនានា។

ដើម្បីគាំទ្រដល់ការរៀននិងបង្រៀនជាលក្ខណៈបណ្ដុំ ក្រសួងបានដាក់ឲ្យដំណើរការដូចតទៅ៖
១.សកម្មភាពកីឡាដែលមានការប៉ះទង្គិច ឬការប៉ះពាល់រវាងរូបរាងកាយតិចតួច រួមមានការលំហាត់ប្រាណ អត្តពលកម្មការហែលទឹក កីឡាវាយសី។
២.អាហារដ្ឋាន និងសេវាផ្ដល់អាហារដែលអាចគ្រប់គ្រងពេលវេលាចូលទទួលទាន អាហាររបស់សិស្សមិនឲ្យកុះករ និងរក្សាគម្លាតសុវត្តិភាព។
៣.បណ្ណាល័យបន្ទុប់នេត្រា-សោតទស្សន៍ បន្ទុប់ពិសោតន៍ ដែលពុំប្រើប្រាស់ប្រព័ន្ធត្រជាក់ ឬប្រព័ន្ធបន្សុទ្ធខ្យល់រួមគ្នា ( ដោយត្រូវបើកបង្អួចឲ្យបានទូលាយ )។
៤.សកម្មភាពសិល្បៈ ការរាំ ការប្រគុំតន្ត្រី ការសំដែងកាយវិការ ដែលមានការប៉ះពាល់រូបរាងកាយតិចតួច ( ដោយមានការប្រុងប្រយ័ត្នខ្ពស់ចំពោះការធ្វើ អនាម័យលើឧបករណ៍ដែលត្រូវប្រើរួមគ្នា )។
៥.ចំពោះសេវាកម្មដឹកជញ្ជូនសិស្សត្រូវតែរក្សាគម្លាតសុវត្តិភាព( មិនអនុញ្ញាតឲ្យអង្គុយជាប់គ្នា )។

ការបើកដំណើរការសកម្មភាពនិងសេវាកម្មនានា ដើម្បីគាំទ្រដំណើរការរៀននិងបង្រៀនជាលក្ខណៈបណ្ដុំដូចដែលបានរៀបរាប់ខាងលើនិងត្រូវអនុវត្តន៍ស្របតាមគោលការណ៍ប្រតិបត្តិស្តង់ដារ (SOP) ស្ដីពីសេវាកម្ម រថយន្តដឹកសិស្ស សេវាបណ្ណាល័យ សកម្មភាពអប់រំកាយ និងកីឡា សកម្មភាពសិល្បៈនិងសេវាអាហារដ្ឋាន នៅតាមគ្រឹះស្ថានសាធារណៈ និងឯកជនក្នុងបរិបទ ជំងឺកូវីដ១៩ ចុះថ្ងៃទី ២២ ខែ តុលា ឆ្នាំ២០២១ និងគោលការណ៍ណែនាំដទៃទៀតដែលមានធរមាន។
ក្រសួងបានបញ្ជាក់ទៀតថា គ្រឹះស្ថានសិក្សាឯកជន ដែលមានបំណងបើកដំណើរការសកម្មភាពនិងសេវាកម្មខាងលើ ត្រូវឆ្លងកាត់ការពិភាក្សា ជាមួយអាណាព្យាបាលនិងមាតាបិតាសិស្សជាមុនសិន៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ