• ច័ន្ទ ២៩ មេសា ២០២៤ ១៤:៣៦ ល្ងាច

រឿង "ផ្កាស្រពោន" ដែលជាស្នាដៃអក្សរសិល្ប៍បែបទំនើបដ៏ល្បីមួយនៅក្នុងប្រទេសកម្ពុជា នឹងចាក់បញ្ជាំង នៅសាលសន្និសីទចតុម្មុខ នាថ្ងៃទី១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខនេះ

បើនិយាយដល់គូស្នេហ៍យុវវ័យស្ម័គ្រស្មោះកម្សត់ ឬគូស្នេហ៍ក្បត់ចិត្តនោះ គេមិនសូវបំភ្លេចឡើយតួអង្គប៊ុនធឿន និងនាងវិធាវី ក្នុងរឿង«ផ្កាស្រពោន» របស់អ្នកនិពន្ធ នូ ហាច ដែលបានតាក់តែងក្នុងឆ្នាំ១៩៤៧ បោះពុម្ពក្នុងឆ្នាំ១៩៤៩ ក្នុងសម័យអាណានិគមបារាំង។ រឿងនេះបានបង្ហាញពីជីវិតស្នេហាព្រាត់ប្រាស់របស់យុវជនយុវតីពីររូបបណ្តាលមកពីការរើសអើងវណ្ណៈ(ឱ្យតម្លៃលើទ្រព្យសម្បត្តិធំជាងកិត្តិយស)។ សូមនាំអារម្មណ៍បងប្អូនទៅកាន់អតីតកាលដ៏ស្រស់ត្រកាលពីក្មេងស្តាប់សំឡេងរឿងនិទាននេះតាមវិទ្យុ បណ្តែតអារម្មណ៍ជាមួយការរៀបរាប់យ៉ាងក្បោះក្បាយពីសិល្បករ-សិល្បការិនី ពេលនេះនាយកដ្ឋានសិល្បៈទស្សនីយភាពបានដំឡើងទស្សនីយភាពជាទម្រង់ល្ខោននិយាយរឿង "ផ្កាស្រពោន" ដែលជាស្នាដៃអក្សរសិល្ប៍បែបទំនើបដ៏ល្បីមួយនៅក្នុងប្រទេសកម្ពុជា ជាពិសេសមាននៅក្នុងកម្មវិធីសិក្សារបស់ក្រសួងអប់រំ យុវជន និងកីឡាផងដែរនោះ  គឺដើម្បីថែរក្សា អភិរក្ស អភិវឌ្ឍន៍ និងផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយបន្ថែមទៀតនូវស្នាដៃសិល្បៈវប្បធម៌ខ្មែរដែលជាដួងព្រលឹងដូនតាឱ្យបានគង់វង្សជាច្រើនជំនាន់។សូមបងប្អូនប្រជាជនខ្មែរទាំងអស់ចូលរួមគាំទ្រ និងផ្តល់កម្លាំងចិត្តដល់សិល្បករ-សិល្បការិនីឱ្យបានច្រើនកុះករ នៅសាលសន្និសីទចតុម្មុខ នាថ្ងៃទី១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខនេះ។

អត្ថបទពេញនិយម

ពត៍មានថ្មីៗ