• ច័ន្ទ ២៩ មេសា ២០២៤ ០៥:២៤ ព្រឹក

លោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា អញ្ជើញជួបសំណេះសំណាល ជាមួយសិល្បករ សិល្បការិនី និងពិនិត្យការសម្ដែងសាកល្បង នៃទស្សនីយភាពល្ខោនចម្រុះ ដើម្បីសម្តែងក្នុងមហោស្រពវប្បធម៌អាស៊ានក្នុងស្មារតីសាមគ្គី ដើម្បីសន្តិភាព

នាព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសាលសន្និសីទចតុមខ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្ប:បានអញ្ជើញជួបសំណេះសំណាល ជាមួយសិល្បករ សិល្បការិនី និងពិនិត្យការសម្ដែងសាកល្បង នៃទស្សនីយភាពល្ខោនចម្រុះ ដើម្បីសម្តែងក្នុងមហោស្រពវប្បធម៌អាស៊ានក្នុងស្មារតី សាមគ្គី ដើម្បីសន្តិភាព (ASEAN Unity for Peace Cultural Festival)។ក្នុងឱកាសនោះ លោកជំទាវបណ្ឌិត្យសភាចារ្យ បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលោកគ្រូ អ្នកគ្រូ សិល្បករ និងសិល្បការិនីទាំងអស់ដែលមានស្មារតីយកចិត្តទុកដាក់ខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តក្នុងការហាត់សមល្ខោនចម្រុះនេះដើម្បីសម្តែងក្នុងគោលបំណងផ្សព្វផ្សាយនូវទម្រង់វប្បធម៌ដ៏ល្អផូរផង់ជូនដល់ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ នៅក្នុងមហោស្រពវប្បធម៌អាស៊ាន ក្នុងស្មារតីសាមគ្គីដើម្បីសន្តិភាព ដែលជាកម្មវិធីអមព្រឹត្តិការណ៍កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ ក្នុងនាមកម្ពុជាជាប្រធានប្តូរវេន។សូមបញ្ជាក់ជូនថា មហោស្រពវប្បធម៌អាស៊ាន ក្នុងស្មារតីសាមគ្គីដើម្បីសន្តិភាព (ASEAN Unity for Peace Cultural Festival) នឹងរៀបចំធ្វើនៅថ្ងៃទី១០ និងទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ ចាប់ពីម៉ោង៦ល្ងាច នៅសាលសន្និសីទចតុមុខ។

 

 

អត្ថបទពេញនិយម

ពត៍មានថ្មីៗ