• ច័ន្ទ ២៩ មេសា ២០២៤ ០៧:១៨ ព្រឹក

សេដ្ឋីប្រាក់លានមានចិត្តឆបោកត្រូវជាប់ខ្នោះរបស់សមត្ថកិច្ច

ខេត្តស្ទឹងត្រែង៖ ជនឆបោកតាមប្រព័ន្ធអនឡាញបំភ័ន្តភ្នែកមហាជនទូទៅ នៅក្នុងប្រទេសដែលមានអាខោនហ្វេសប៊ុកឈ្មោះ Hwe Kmn ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន នៅវេលាជាងម៉ោង៩ព្រឹក ថ្ងៃទី០៣ ខែ ធ្នូ ឆ្នាំ២០២១ ក្នុងភូមិវាលខ្សាច់ ឃុំថាឡាបរិវ៉ាត់ ស្រុកថាឡា បរិវ៉ាត់ ខេត្តស្ទឹងត្រែង។

តាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនឆបោករូបនេះបានធ្វើការឡាយរយៈពេលជាង១ខែមកហើយ តាមរយៈការឡាយរបស់គេទៀតសោត គេបានសន្យាជាមួយមហាជនឲ្យជួយស៊ែនិងទំលាក់លេខ និងត្រូវចែកលុយឲ្យ១០០ដុល្លារ។ សមត្ថកិច្ចបានបន្តឲ្យដឹងទៀតថា ដោយមើលឃើញពីភាពមិនប្រក្រតី សមត្ថកិច្ចជំនាញបានធ្វើការស្រាវជ្រាវឈានទៅរកការឃាត់ខ្លួនជនឆបោកខាងលើនិងបានដកហូតវត្ថុតាងដូចជាលុយដុល្លារក្លែងក្លាយចំនួន១៣ដុំ ដោយក្នុង១ដុំ១ម៉ឺនដុល្លារ គ្រឿងអលង្ការកាឡៃដូចជាកងដៃ ខ្សែករ ព្រមទាំងទូរស័ព្ទដៃ២គ្រឿង។

បច្ចុប្បន្ន កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការទៅតាមនីតិវិធី៕

 

អត្ថបទពេញនិយម

ពត៍មានថ្មីៗ