• ច័ន្ទ ២៩ មេសា ២០២៤ ០៣:៤៦ ព្រឹក

កម្ពុជាទទួលបានទង់ស៊ីហ្កេម[SEA GAME]ជាផ្លូវការហើយដើម្បីធ្វើជាម្ចាស់ផ្ទះនាឆ្នំា￸២០២៣

ភ្នំពេញ៖កម្ពុជាបានទទួលទង់ជ័យរបស់ក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ដែលហៅកាត់ថា“ទង់ស៊ីហ្កេម” ជាផ្លូវការហើយដើម្បីនំាយកមករាជធានីភ្នំពេញនិងរៀបចំពិធីដង្ហែនាល្ងាចថ្ងៃទី២៤ ខែ ឧសភា សម្រាប់ត្រៀមខ្លួនធ្វើម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្កេមលើកទី៣២និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២នាឆ្នាំ២០២៣ខាងមុខ។នេះជាប្រសាសន៍សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅព្រឹកថ្ងៃទី ២៤ ខែឧសភា ឆ្នាំ២០២២។

សម្តេចតេជោហ៊ុនសែនបានថ្លែងថា ពិធីប្រគល់_ទទួលទង់ស៊ីហ្គេមនេះបានធ្វើឡើងក្នុងពិធីបិទព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣១នៅទីក្រុងហាណូយនៅរាត្រីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ ដោយមានការអញ្ជើញចូលរួមដ៏ខ្ពង់ខ្ពស់របស់សម្តេចពិជ័យសេនាទៀបាញ់ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិនិងជាប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣(CAMSOC)ផងដែរ។

សម្តេចតេជោថ្លែងបន្តថាក្រោយទទួលបានទង់ស៊ីហ្គេមហើយនៅល្ងាចថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ CAMSOCនិងNOCCនឹងរៀបចំពិធីដង្ហែទង់ស៊ីហ្គេមនេះពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញតាមមហាវិថីសំខាន់ៗមួយចំនួនក្នុងរាជធានីភ្នំពេញឆ្ពោះទៅវិមានឯករាជ្យហើយបន្តដង្ហែទៅបញ្ចប់នៅទីស្នាក់ការNOCCដែលសបញ្ជាក់ថាស៊ីហ្គេមបានទៅដល់កម្ពុជាដើម្បីរួមចំណែកឆ្ពោះទៅព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ នាឆ្នាំ២០២៣ទំាងអស់គ្នា៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ