• ច័ន្ទ ២៩ មេសា ២០២៤ ០៩:៤៦ ព្រឹក

ក្រសួងប្រជាពលរដ្ឋជាង 6 ម៉ឺននាក់បានចុះចាប់ត្រីបឹងត្រពាំងក្រម

ត្បូងឃ្មុំ÷ក្រសួងទេសចរណ៍នៅព្រឹកថ្ងៃទី 19 ខែកុម្ភៈឆ្នាំ 2023 បានបញ្ជាក់ថាជារៀងរាល់ឆ្នាំនៅក្នុងខែកុម្ភៈនេះបន្ទាប់ពីបងប្អូនប្រជាកសិករយើងបានប្រមូលផលកសិកម្មរួចរាល់អស់ហើយនោះតែងតែនាំគ្នាប្រារព្ធពិធីចាប់ត្រីនៅរមណីយ៍ដ្ឋានបឹងកំពាំងក្រមស្ថិតនៅក្នុងភូមិសាទុំឃុំជាំក្រវៀនស្រុកមេមត់ខេត្តត្បូងឃ្មុំ។ដើម្បីរំលឹករក្សាអភិរក្សកេរដំ ណែលពីបុរាណតរៀងមកក្នុងតំបន់នេះ។ប្រជាពលរដ្ឋប្រមាណជាង6ម៉ឺននាក់មកពីឃុំជាំក្រវៀន ឃុំជាំ ស្រុកមេមត់ខេត្តត្បូងឃ្មុំនិងមកពីខេត្តក្រចេះកំពង់ចាមព្រៃវែងស្វាយរៀងផងដែរ។ក្នុងស្មារតីភាតរភាពសាមគ្គីភាពស្រឡាញ់រាក់ទាក់គ្នាប្រកបដោយសីលធម៌សុជីវធម៌យ៉ាងល្អផូរផង់និងមានលក្ខណ:ជាតិនិយមគួរជាទីមោទក:។

លោកអ៊ូចយឿនមេឃុំជាំក្រវៀននិងជាប្រធានគណៈកម្មការរៀបចំកម្មវិធីចាប់ត្រីបឹងត្រពាំងក្រមបានបញ្ជាក់ឲ្យដឹងថាថ្ងៃជាថ្ងៃនក្ខត្តឫក្សដ៏ល្អត្រចះត្រចង់ដែលបងប្អូនប្រជាពលរដ្ឋនាំគ្នាជាឯកច្ឆ័ន្ទប្រារព្ធពិធីចាប់ត្រីបឹងត្រពាំងក្រមរបស់យើងជារៀងរាល់ឆ្នាំនៅក្នុងខែកុម្ភៈនេះរយ:ពេល4ថ្ងៃ 3 យប់គឺចាប់ពីថ្ងៃទី 15 17 ឆ្នាំថ្ងៃទី 18 ខែកុម្ភៈនៅពីថ្ងៃដំបូង។ថ្ងៃ 15. 16.17 និងថ្ងៃទី18ខែកុម្ភ:នេះតែម្តង។នៅ2ថ្ងៃដំបូងគឺថ្ងៃទី15.16និងថ្ងៃទី17គឺបងប្អូនបានមកជួបជុំគ្នាដើរកម្សាន្តទស្សនាទេសភាពស្ថិតនៅជុំវិញតំបន់បឹងត្រពាំងក្រមដែលជាកេរដំណែលពីដូនតាយើងរួមមាន÷

ថ្មតាជ្រូក,ដីពណ៌ឈាម,ក្បាលតាជកតាពាម,កន្លែងឡស្រានិងស្រះទឹកនាងលើមជាដើម។ក្រៅពីដើរទស្សនាកម្សាន្តពីប្រវត្តិនិងកេរដំណែលយ៉ាងជក់ចិត្តសប្បាយអឺងកងនាពេលថ្ងៃនិងពេលរាត្រីមានកម្មវិធីរាំច្រៀងតាមលក្ខណ:ប្រពៃណីខ្មែរផងដែរ។បន្ទាប់មកថ្ងៃទី 18ខែកុម្ភ: នេះគឺជាថ្ងៃបងប្អូនប្រជាពលរដ្ឋយើងប្រមាណជាង6ម៉ឺននាក់មកពីឃុំជាំក្រវៀនឃុំជាំស្រុកមេមត់ខេត្តខេត្តត្បូងឃ្មុំខេត្តកំពង់ចាមខេត្តក្រចេះខេត្តព្រៃវែងនិងខេត្តស្វាយរៀងបានមកប្រារព្ធពិធីចាប់ត្រីនេះដែរ។

លោកមេឃុំបានបញ្ជាក់ឲ្យដឹងថាបឹងត្រពាំងក្រមមានទំហំ 100ម៉ែត្រ4ជ្រុងចំពោះបងប្អូនប្រជាពលរដ្ឋមកចាប់ត្រីនេះគឺមានឧបករណ៍របៀបបុរាណរួមមាន÷អង្រុត,ឈ្នាង,ឆ្នុក,ត្រក,ទ្រូ,លប។ល។នៅម៉ោង9ព្រឹកថ្ងៃទី 18 កុម្ភៈនេះដែរគឺបងប្អូននឹងនាំគ្នាចុះចាប់ត្រីរួមគ្នាតែម្ដង។ឆ្នាំនេះត្រីមានដូចជាត្រីរស់,ត្រីឌៀប,ត្រីក្រាំញ់,ត្រីឆ្លូញ,ត្រីផ្ទក់,ត្រីអណ្តែង,ត្រីកញ្ចុះ,ត្រីកន្ត្រប់,ត្រីតាអោន,និងត្រីកំភ្លាញ។ល។ហើយត្រីឆ្នាំនេះសម្បូរជាងឆ្នាំ 2020 ឆ្ងាយណាស់។ក្នុងមួយឆ្នាំយើងអនុញ្ញាតបើកឲ្យបងប្អូនចាប់បានតែម្ដងទេ។ផុតពីថ្ងៃយើងប្រារព្ធពិធីចាប់ត្រីគឺយើងមានកម្លាំងប្រជាការពារភូមិនិងកម្លាំងប៉ុស្តិ៍ការពារមិនឲ្យមានការនេសាទដោយយកឧបកណ៍ហាមឃាត់បទល្មើសច្បាប់មករកនោះទេធ្វើបែបនេះគឺការពារត្រីបឹងធម្មជាតិរបស់យើង៕

 

អត្ថបទពេញនិយម

ពត៍មានថ្មីៗ