• ច័ន្ទ ២៩ មេសា ២០២៤ ១៤:៣៦ ល្ងាច

អត្ថន័យពិសេសពីមេដាយស៊ីហ្គេមលើកទី 32 ឆ្នាំ 2023 នៅកម្ពុជា

ភ្នំពេញ÷ក្រសួងអប់រំយុវជននិងកីឡានៅរសៀលថ្ងៃទី 17 ខែកុម្ភៈឆ្នាំ2023បានបង្ហោះផេកផ្លូវការបញ្ជាក់ពីមេដាយស៊ីហ្គេមឆ្នាំ 2023ផលិតនៅប្រទេសសិង្ហបុរីដែលធ្វើពីដែកពិសេសបំផុត។រូបរាងមេដាយល្អប្រណីតគួរឲ្យចាប់អា រម្មណ៍និងល្អឯកមួយ។

ក្រសួងអប់រំយុវជននិងកីឡាបានលើកឡើងថារូបភាពវិមានឯករាជ្យតំណាងឲ្យឯករាជ្យជាតិ។រូបភាពវិមានឈ្នះៗតំណាងឲ្យនយោបាយឈ្នះ-ឈ្នះដែលនាំឲ្យប្រទេសជាតិសុខសន្តិភាពភាពបរិបូណ៍រុងរឿងនិងអភិវឌ្ឍន៍លើគ្រប់វិស័យ។រូបភាពធំកណ្តាលគឺពហុកីឡដ្ឋានជាតិមរតកតេជោដែលតំណាងឲ្យសមិទ្ធផលកីឡាថ្មីសន្លាងដ៏ប្រណីតភាពព្រមទាំងមានរចនាបថពិសេសទៀត។

ក្រសួងអប់រំយុវជននិងកីឡាបន្តថានៅផ្នែកម្ខាងទៀតជារូបភាពនៃឡូហ្គោស៊ីហ្គេម 2023 ដែលមានរូបនាគ 4 ដែលតំណាងឲ្យភាពអស្ចារ្យរុងរឿងនៃទឹកដីកម្ពុជាដែលសម្បូរទៅដោយសម្បត្តិធម្មជាតិ។នៅជុំវិញនិម្មិតសញ្ញាកីឡាមានផ្ការំដួលដែលជាផ្កាតំណាងជាតិ7ទងតំណាងឲ្យថ្ងៃ7មករា។

សូមបញ្ជាក់ថាកម្ពុជាបច្ចុប្បន្នមានការរីកចម្រើនលើវិស័យកីឡាលើឆាកអន្តរជាតិនាំមកមេដាយមាស,ប្រាក់,សំរឹទ្ធយកមកជូនប្រទេសជាតិ។

77ថ្ងៃរាប់ថយក្រោយ(77days countdown)ព្រឹត្តិការណ៍SEA GamesនិងASEAN Para Gamesនៅកម្ពុជាថ្ងៃទី 17 ខែកុម្ភ:ឆ្នាំ2023នេះគឺនៅសល់តែ 77 ថ្ងៃទៀតប៉ុណ្ណោះនឹងឈានដល់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី32(32nd SEA Games)និងអាស៊ានប៉ារ៉ាហ្គេមលើកទី12(12th aSEAN Para Games)ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ 2023 នេះ។

អត្ថបទពេញនិយម

ពត៍មានថ្មីៗ