• ច័ន្ទ ២៩ មេសា ២០២៤ ០៩:៤៥ ព្រឹក

សម្ដេចហ៊ុនសែនអំពាវនាវឲ្យពលរដ្ឋគោរពច្បាប់ចរាចរណ៍និងប្រុងប្រយ័ត្នចំពោះអគ្គិភ័យកើតឡើងនៅថ្ងៃចូលឆ្នាំចិន

ភ្នំពេញ÷សម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃកម្ពុជាបានអំពាវនាវដល់ពលរដ្ឋបើកបរត្រូវគោរពច្បាប់ចរាចរណ៍ដើម្បីបញ្ជៀសការគ្រោះថ្នាក់ចរាចរណ៍នៅក្នុងពិធីបុណ្យចូលឆ្នាំចិននិងវៀតណាមខាងមុខនេះ។ទន្ទឹមនឹងនេះក៏ត្រូវប្រុងប្រយ័ត្នចំពោះអគ្គិភ័យផងដែរ។

សម្ដេចតេជោអំពាវនាបែបនេះដោយសារសម្ដេចមានក្តីកង្វល់អំពីគ្រោះថ្នាក់ចរាចរណ៍ដែលដែលច្រើនតែកើតឡើងនៅពិធីបុណ្យទាន។ សម្ដេចបានថ្លែងក្នុងពិធីជួបចំណេះសំណាលជាមួយកម្មករសំណង់នៅក្នុងការដ្ឋាន"មន្ទីរពេទ្យជាតិតេជោសន្តិភាព" ប្រមាណ 1200 នាក់នៅព្រឹកថ្ងៃទី 19 ខែមករាឆ្នាំ 2023 ដូច្នេះថា÷"កុំឲ្យអាពេលចូលឆ្នាំនេះគេសប្បាយចូលឆ្នាំឯងកើតទុក្ខបុណ្យខ្មោច"។

សម្ដេចតេជោបានសុំអង្វរកដល់ប្រជាពលរដ្ឋទាំងអស់យកចិត្តទុកដាក់ជាមួយនឹងការគោរពច្បាប់ចរាចរណ៍ខណៈសម្ដេចកត់សម្គាល់ឃើញថាចូលឆ្នាំចិនតែស្រវឹងខ្មែរ។សម្ដេចតេជោថានេះជាមូលហេតុដែលនាំឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍។

សម្ដេចបានមានប្រសាសន៍ថា÷"សូមឱ្យបងប្អូនទទួលការសប្បាយរីករាយនៅក្នុងឱកាសចូលឆ្នាំចិនវៀតណាមដែលអ្នកសែស្រឡាយចិនសប្បាយរីករាយទៅតែធ្វើម៉េចកុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍"។

ជាមួយគ្នានេះសម្ដេចក៏បានអំពាវនាវពលរដ្ឋប្រុងប្រយ័ត្នចំពោះអគ្គិភ័យដែលកើតឡើងដោយសារការធ្វើប្រហែសលើការសែនទេវតានិងសែនដូនតា។ សូមបញ្ជាក់ថានៅថ្ងៃទី 21 ខែមករាឆ្នាំ 2023 គឺជាថ្ងៃ ចូលឆ្នាំចិន-វៀតណាមក្នុងនោះអាជ្ញាធរសមត្ថកិច្ចបានយកចិត្តទុកដាក់ការពារសន្តិសុខសណ្ដាប់ធ្នាប់រៀបចំចរាចរណ៍ជូនបងប្អូនប្រជាពលរដ្ឋដែលទៅកម្សាន្តតាមតំបន់ទេសចរណ៍នានានិងមិនអនុញ្ញាតឲ្យមានការអុចឬបាញ់ផាវឡើយ។

ដោយសារតែកម្ពុជាមានសន្តិភាពមានការអភិវឌ្ឍក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ឈ្លាសវៃរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាមានឱកាសធ្វើឲ្យបងប្អូនប្រជាពល រដ្ឋនៅក្នុងក្របខណ្ឌទូទាំងប្រទេសក៏ដូចជាភ្ញៀវទេសចរបរទេសមកកម្សាន្តទៀតទេសចរណ៍កម្ពុជាប្រកបដោយសុវត្ថិភាពនិងរីករាយបំផុត៕

 

អត្ថបទពេញនិយម

ពត៍មានថ្មីៗ