• ច័ន្ទ ២៩ មេសា ២០២៤ ១៣:០៥ ល្ងាច

សេចក្តីក្រើនរម្លឹកពីការការពារការចម្លងជំងឺកូវីដ-19 ការពុលចំណីអាហារនិងពុលគ្រឿងស្រវឹង

ភ្នំពេញ÷តាមប្រសាន៍លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីនរដ្ឋលេខាធិការក្រសួងសុខាភិបាលនិងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងជំងឺកូវីដ-19 ក្នុងក្របខណ្ឌទូទាំងប្រទេស(គ.វ.ក-19) និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជាដែលបានផ្សាយនៅក្នុងបណ្ដាញសង្គមTwitterនាថ្ងៃពុធទី 18 ខែមករាឆ្នាំ 2023 នេះលោកស្រីវេជ្ជបណ្ឌិត បានក្រើនរម្លឹកដល់ប្រជាពលរដ្ឋទាំងអស់ឲ្យបន្តនិងបង្កើនការប្រុងប្រយ័ត្នខ្ពស់លើការបង្ការជំងឺកូវីដ-19 និងការពុលចំណីអាហារឬពុលគ្រឿងសវឹងនានាក្នុងអំឡុងពិធីបុណ្យចូលឆ្នាំចិននិងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរដែលឈានមកដល់នាពេលខាងមុខនេះ។

លោកជំទាវសូមឱ្យបងប្អូនប្រជាពលរដ្ឋបន្តអនុវត្តន៍វិធានការសុខាភិបាល 3ការពារ 3កុំ ឲ្យបានខ្ជាប់ខ្ជួនព្រមទាំងបន្តទៅទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-19 ឲ្យបានគ្រប់ដូសទាំងដូសមូលដ្ឋាននិងដូសជំរុញ(ដូសទី 3 ដូសទី 4ដូសទី5 ដូសទី 6 និងដូសជំរុញបន្តបន្ទាប់)ដើម្បីការពារខ្លួនឯងផ្ទាល់គ្រួសារនិងសហគមន៍ពីការចម្លងនៃវីរុសកូវីដ-19ខិតខំថែរក្សាសុខភាពឱ្យបានល្អប្រសើរ ចៀសវាងពីការពុលចំណីអាហារព្រមទាំងចៀសវាងការពិសារគ្រឿងស្រវឹងដែលរៀបចំមិនបានត្រឹមត្រូវនិងមិនត្រូវយកសារធាតុមេតាណុលលាយធ្វើស្រាសឬយកគ្រឿងស្រវឹងទៅលាយបញ្ចូលគ្នាជាមួយភេសជ្ជៈដទៃទៀតដែលអាចបង្កឲ្យពុលឬមានគ្រោះថ្នាក់សុខភាពដល់ស្លាប់បាត់បង់ជីវិត៕

 

អត្ថបទពេញនិយម

ពត៍មានថ្មីៗ