• ច័ន្ទ ២៩ មេសា ២០២៤ ០៤:៤៦ ព្រឹក

យានយន្តល្មើសចំនួន 197 គ្រឿងត្រូវបានផាកពិន័យខណៈគ្រោះថ្នាក់ចរាចរណ៍កើតឡើង 7 លើកស្លាប់និងរបួស 18 នាក់

ភ្នំពេញ÷តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍និងសណ្ដាប់ធ្នាប់សាធារណៈស្ដីពីការរឹតបន្តឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកកាលពីថ្ងៃទី 17 ខែមករាឆ្នាំ 2023 នេះបានឲ្យដឹងថាចំនួនគោលដៅសរុប 120 គោលដៅមានយានយន្តចូលគោលដៅចំនួន 879 គ្រឿងម៉ូតូចំនួន 860គ្រឿងក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន 197 គ្រឿងមានម៉ូតូចំនួន 185គ្រឿងត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ39.អនក្រ.បកនៅទូទាំងប្រទេស។

ដោយឡែកក្នុងរយៈពេល 17 ថ្ងៃ(ថ្ងៃទី 1 -17 ខែមករា)ការរឹតបន្តឹងការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកយានយន្តចូលគោលដៅមានចំនួន 21,346 គ្រឿងក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន 4,149 គ្រឿងម៉ូតូមានចំនួន 3, 631 គ្រឿងត្រូវបានផាកពិន័យតាមលេខ 39អនក្រ.បកនៅទូទាំងប្រទេស។

របាយការណ៍ដដែលបានវាយតម្លៃរយៈពេល 17 ថ្ងៃនៃខែមករានេះឃើញថាការអនុវត្តតាមអនុក្រឹត្យការផាកពិន័យយានយន្តល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ។

ជាមួយគ្នានោះគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសនៅថ្ងៃទី 17 ខែមករានេះដែរបណ្ដាលឲ្យមនុស្សស្លាប់ចំនួន 3 នាក់របួសធ្ងន់ចំនួន 8 នាក់(ស្រី 3 នាក់)របួសស្រាលចំនួន 7 នាក់(ស្រីនាក់)។ដូច្នេះសូមធ្វើដំណើរប្រកាន់ខ្ជាប់នូវច្បាប់ចរាចរណ៍ជានិច្ច។

ជាក់ស្ដែងយោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍និងសណ្ដាប់ធ្នាប់សាធារណៈនៃអគ្គស្នងការដ្ឋាននគរ បាលជាតិបានបញ្ជាក់ថាគ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សស្លាប់និងរបួសចំនួន 18 នាក់កើតឡើងដោយសារការប៉ះទង្គិចគ្នាចំនួន 7 លើក៕

 

អត្ថបទពេញនិយម

ពត៍មានថ្មីៗ