• ច័ន្ទ ២៩ មេសា ២០២៤ ១២:១១ ល្ងាច

កម្ពុជា សម្រេចប្រសិទ្ធនាមឈ្មោះផ្លូវពីរខ្សែទៅជាឈ្មោះរបស់អតីតមេដឹកនាំប្រទេសឥណ្ឌូនេស៊ី

កម្ពុជាតាមរយៈសម្ដេចនាយក រដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេចប្រសិទ្ធនាមឈ្មោះផ្លូវចំនួនពីរខ្សែ  ទៅជាឈ្មោះ អតីតថ្នាក់ដឹកនាំ របស់ប្រទេសឥណ្ឌូនេស៊ីដើម្បីតបស្នងដែលថ្នាក់ដឹកនាំប្រទេសឥណ្ឌូនេស៊ី បានចូលរួមចំណែកផ្សះផ្សាជាតិកម្ពុជា   រហូតធ្វើឱ្យមានសន្តិភាពដល់សព្វថ្ងៃ ។

ក្នុងជំនួបសម្តែងគួរសម រវាងឯកឧត្តម ឃួង   ស្រេង  អភិបាលរាជធានីភ្នំពេញ  និងលោក  ស៊ូឌី ម៉ានហាសេង  (Sudirman   Haseng )  ឯកអគ្គរដ្ឋទូត ឥណ្ឌូនេស៊ី  នៅសាលា រាជធានីភ្នំពេញ  កាលពីថ្ងៃអង្គារ   ឯកឧត្តមឃួង ស្រេងបានរម្លឹកពីភាពអស្ចារ្យរបស់ អតីតថ្នាក់ដឹកនាំឥណ្ឌូនេស៊ី  ដែលបានចូលរួមចំណែកយ៉ាងសំខាន់  ដើម្បីផ្សះផ្សាជាតិ កម្ពុជារហូតធ្វើឱ្យកម្ពុជា គឺមានសន្តិភាពពេញលេញរហូតមកដល់សព្វថ្ងៃនេះ ។

អភិបាល រាជធានីភ្នំពេញ   ប្រាប់អគ្គរាជទូតប្រទេសឥណ្ឌូនេស៊ី  ឱ្យដឹងថា   សម្ដេចនាយករដ្ឋមន្ត្រី  ហ៊ុន  សែន   បានឱ្យរដ្ឋបាលរាជធានីភ្នំពេញ   ចាប់ផ្ដើមកសាងផ្លូវចំនួន ២ខ្សែ  ដែលត្រូវតភ្ជាប់ពីផ្លូវជាតិលេខ ៦   ឆ្ពោះទៅមហាវិថីឈ្នះឈ្នះ   ស្ថិតក្នុងខណ្ឌជ្រោយចង្វារ   ដើម្បី រំដោះចរាចរខណៈពេលកម្ពុជា នឹងត្រូវធ្វើជាម្ចាស់ផ្ទះនៃការ ប្រកួត កីឡា   ស៊ីហ្គេមលើកទី ៣២   និងប៉ារ៉ាហ្គេមលើកទី ១២   នា ខែ ឧសភា   ឆ្នាំ ២ ០ ២ ៣ ខាងមុខ ។

ឯកឧត្តម ឃួង  ស្រេងបញ្ជាក់ថាចំពោះផ្លូវចំនួន២ខ្សែ   ដែលតភ្ជាប់ពីផ្លូវជាតិ លេខ៦ឆ្ពោះទៅ មហាវិថី ឈ្នះឈ្នះ   នឹងត្រូវ ប្រសិទនាមថា  វិថីស៊ូកាណូ (Jalan   Soekar no )  និង ផ្លូវមួយខ្សែទៀត នឹងដាក់ឈ្មោះថាវិថីអាលីអាឡាតាស់ (Jalan  Ali   A latas ) ។

ឯកឧត្តម និយាយ ថា ៖   « ការដាក់ឈ្មោះផ្លូវពីរខ្សែ   ទៅជាឈ្មោះអតីត ថ្នាក់ដឹកនាំប្រទេស ឥណ្ឌូនេស៊ី   គឺធ្វើឡើង ដើម្បីតបស្នងប្រទេសឥណ្ឌូនេស៊ី   ដែលរួមចំណែកផ្សះផ្សាជាតិ របស់កម្ពុជារហូតធ្វើឱ្យកម្ពុជាមានសន្តិភាពពេញលេញដល់សព្វថ្ងៃនេះ »៕

 

 

អត្ថបទពេញនិយម

ពត៍មានថ្មីៗ