• ច័ន្ទ ២៩ មេសា ២០២៤ ១១:០៥ ព្រឹក

ក្រសួងទេសចរណ៍សម្រេចបង្កើតក្រុមបាល់ទាត់យុវជនក្រសួងទេសចរណ៍ ក្នុងស្មារតីសាមគ្គីភាព មិត្តភាព សុខភាព និងចូលរួមចំណែកលើកស្ទួយវិស័យកីឡាបាលទាត់របស់កម្ពុជា!

ក្នុងគោលបំណងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងយុវជនតាមក្រសួង-ស្ថាប័នរដ្ឋ និងចូលរួមចំណែកលើកស្ទួយវិស័យកីឡាបាលទាត់របស់កម្ពុជាក្នុងស្មារតីសាមគ្គីភាព មិត្តភាព និងសុខភាព ក្រសួងទេសចរណ៍បានចេញសេចក្តីសម្រេចលេខ ០១២ សសរ ចុះថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ ដោយបានបង្កើតក្រុមបាល់ទាត់យុវជនក្រសួងទេសចរណ៍ ដែលមានឯកឧត្តម សុខ សង្វារ អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ ជាប្រធាន និងមានអនុប្រធាន និងសមាជិកជាថ្នាក់ដឹកនាំ និងយុវជនក្រសួងទេសចរណ៍សរុបចំនួន ២៨រូប។

ក្រុមបាល់ទាត់យុវជនក្រសួងទេសចរណ៍ មានតួនាទីនិងភារកិច្ចរួមមាន៖

១. ដឹកនាំ ចាត់ចែង ត្រួតពិនិត្យ និងសម្រេចចូលរួមការប្រកួតបាល់ទាត់ក្នុងកម្មវិធីផ្លូវការ និងការប្រកួតមិត្តភាពនានា

២. វាយតម្លៃជ្រើសរើសលក្ខណសម្បត្តិកីឡាករក្នុងក្របខណ្ឌរបស់ក្រសួងទេសចរណ៍ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ឬកីឡាករជំនាញផ្សេងៗសម្រាប់ការប្រកួត ស្របតាមលក្ខខណ្ឌជ្រើសរើសរបស់គណៈកម្មាធិការគ្រប់គ្រងការប្រកួត

៣. រៀបចំផែនការសកម្មភាពការងារ ផែនការហ្វឹកហាត់ និងផែនការថវិកាគាំទ្រដល់ការប្រកួត និងការហ្វឹកហាត់

៤. វាយតម្លៃជ្រើសរើសលក្ខណសម្បត្តិគ្រូបង្វឹក និងគ្រូជំនួយតាមការចាំបាច់

៥. សហការជាមួយក្រសួង ស្ថាប័នរដ្ឋ អង្គការមិនមែនរដ្ឋាភិបាល ឬវិស័យឯកជន ដើម្បីពង្រឹងកិច្ចសហការ និងលើកស្ទួយក្រុមបាល់ទាត់យុវជនក្រសួងទេសចរណ៍

៦. រៀបចំផែនការទីផ្សារ និងស្វែងរកចលនូបត្ថម្ភ

៧. រៀបចំខ្លឹមសារផ្សព្វផ្សាយ និងសោទនស្សន៍

៨. សហការរៀបចំព្រឹត្តការណ៍បាល់ទាត់មិត្តភាព និងទេសចរណ៍ជាមួយភាគីពាក់ព័ន្ធ និង

៩. រៀបចំកិច្ចប្រជុំ និងធ្វើរបាយការណ៍ជូនរដ្ឋមន្ត្រីក្រសួងទេសចរណ៍។

អត្ថបទពេញនិយម

ពត៍មានថ្មីៗ