• ច័ន្ទ ២៩ មេសា ២០២៤ ១៣:០២ ល្ងាច

ការប្រយុទ្ធនឹងជំងឺរបេងក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅនេះទទួលបានលទ្ធផលគួរជាទីមោទនៈ

ភ្នំពេញ÷លោកស្រីវេជ្ជបណ្ឌិតឱវណ្ណឌីនរដ្ឋលេខាធិការក្រសួងសុខាភិបាលក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់របស់លោកសាស្ត្រាចារ្យម៉មប៊ុនហេងរដ្ឋមន្ត្រីក្រសួងសុខាភិបាលនាព្រឹកថ្ងៃអង្គារថ្ងៃទី 17 ខែមករាឆ្នាំ 2023 បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងកិច្ចពិគ្រោះយោបល់ថ្នាក់ជាតិស្តីពីក្របខណ្ឌគណនេយ្យភាពពហុវិស័យសម្រាប់ឆ្លើយតបជំងឺរបេងក្នុងចំណោមអន្តរក្រសួងអង្គការស ហប្រជាជាតិដៃគូអភិវឌ្ឍន៍វិស័យឯកជនសង្គមស៊ីវិលនិងសហគមន៍ដែលបានប្រព្រឹត្តឡើងនៅសណ្ឋាគារភ្នំពេញរាជធានីភ្នំពេញ។

នាឱកាសនោះលោកស្រីបញ្ជាក់បណ្ឌិតឱវណ្ណឌីនបានលើកឡើងអំពីសមិទ្ធផលគួរជាទីមោទនៈក្នុងការប្រយុទ្ធនឹងជំងឺរបេងក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅនេះលោកស្រីក៏បានថ្លែងអំណរគុណក្រៃលែងដល់ក្រុមការងារពីក្រសួងស្ថាប័នអង្គការជាតិនិងអន្តរជាតិដែលពាក់ព័ន្ធក៏ដូចជាបងប្អូនតំណាងឲ្យអ្នករងផលប៉ះពាល់ដោយសារជំងឺរបេងដែលបានចូលរួមគាំទ្រយ៉ាងសកម្មនិងខិតខំប្រឹងប្រែងដើម្បីសម្រេចបានរាល់សកម្មភាពការងារនាពេលកន្លងនិងសូមឲ្យមានការចូលរួមយ៉ាងសស្រាក់សស្រាំបន្តទៀតដើម្បីឈានទៅសម្រេចបានលើការបញ្ចប់ការរាតត្បាតជំងឺរបេងនាឆ្នាំ 2030ខាងមុខនេះ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ