• ច័ន្ទ ២៩ មេសា ២០២៤ ១២:៤៥ ល្ងាច

សមត្ថកិច្ចប៉ូលីស ឃាត់ខ្លួនបានហើយ ! ជនសង្ស័យ៦នាក់ យកកាំបិតចិតត្នោត ភ្ជង់យកទូរស័ព្ទដៃ១គ្រឿង និងលុយ២ម៉ឺនរៀល

ភ្នំពេញ៖ បើតាមប្រភពព័ត៌មានពី ប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣ កាលពីព្រឹកថ្ងៃទី17 ខែមករា ឆ្នាំ2023​នេះ បានឲ្យដឹងថា  ដោយមានការបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯក​អ៊ុក​ បូនីន​ អធិការនគរបាលខណ្ទមានជ័យ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលស្ទឹងមានជ័យ៣ ស្រាវជ្រាវតាមចាប់ឈានដល់ការឃាត់ខ្លួនជនសង្ស័យ ៦នាក់ ករណី អំពេីលួច​ និងប្រេីអំពើហិង្សាមានស្ថានទម្ងន់ទោស (យកកាំបិតចិតត្នោតភ្ជង់យកទូរស័ព្ទដៃ១គ្រឿង និង លុយ ២០០០០រៀល) កាលពីវេលាម៉ោង២២ និង ០០នាទី​ ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣ ចំណុច ផ្លូវលំ ភូមិដំណាក់ធំ២សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ការឃាត់ខ្លួនជនសង្ស័យខាងលើ នៅវេលាម៉ោង១២ និង០០នាទីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ ចំណុចផ្ទះជួលខាងលើ៥នាក់ និង ម្នាក់ទៀតឈ្មោះ ឈិត ឡាង ចំណុចផ្លូវលំ ភូមិទួលពង្រ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

លោកវរសេនីយ៍ត្រី ឯម ភារី នាយប៉ុស្តិ៍ស្ទឹងមានជ័យ៣ បញ្ជាក់អោយដឹងថា ជនសង្ស័យ

ទី១.ឈ្មោះ អៀង វាសនា ហៅ អាបីកាំបិត ភេទប្រុស អាយុ២២ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យទី៣ (ឃាត់ខ្លួនមានសារធាតុញៀន)។

ទី២.ឈ្មោះ យិន សុមាន ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរ និងទីលំនៅ មិនពិតប្រាកដ (ឃាត់ខ្លួនមានសារធាតុញៀន)។

ទី៣.ឈ្មោះ ឈិត ឡាង ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យទី៣ (ឃាត់ខ្លួនមានសារធាតុញៀន)។

ទី៤.ឈ្មោះ ច្រឹក ភក្ដី ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ១១២ ផ្លូវលំ ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យទី៣(ឃាត់ខ្លួនមានសារធាតុញៀន)។

ទី៥.ឈ្មោះ ហ៊ុន ម៉ាញ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យទី១(ឃាត់ខ្លួនមានសារធាតុញៀន)

ទី៦.ឈ្មោះ ពៅ ម៉េងហ៊ុយ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរនិងទីលំនៅ មិនពិតប្រាកដ (ឃាត់ខ្លួនមានសារធាតុ)។

ដោយឡែក ជនរងគ្រោះ ឈ្មោះ​ ង៉ុយ​ ចំរេីន​ ភេទប្រុស​ អាយុ​ ២២ឆ្នាំ មុខរបរ សន្តិសុខ មានទីលំនៅផ្ទះជួល ភូ​មិ ម័ល​ សង្កាត់ដង្កោ​ ខណ្ឌដង្កោ​ រាជធានីភ្នំពេញ​ ។

សម្ភារៈដកហូតៈ ទូរសព្ទដៃ ១គ្រឿង ម៉ាក Oppo ពណ៌ ប្រផេះ ។

សម្ភារៈបាត់បង់ៈ លុយចំនួន២០០០០ រៀល។

សមត្ថកិច្ច បញ្ជាក់ថា នៅវេលាម៉ោង ២២ និង ០០នាទី​ ថ្ងៃទី១៥ខែមករាឆ្នាំ២០២២​ ជនរងគ្រោះឈ្មោះ​ ង៉ុយ​ ចំរេីន​ ភេទប្រុស​ អាយុ​ ២២ឆ្នាំ មុខរបរ សន្តិសុខមានទីលំនៅផ្ទះជួល ភូ​មិម័ល​ សង្កាត់ដង្កោ​ ខណ្ឌដង្កោ​ រាជធានីភ្នំពេញ​ មុនពេលកេីត​ ជនរងគ្រោះខាងលេី​បានជិះម៉ូតូ១គ្រឿងសង់០២២​ ពណ៍ខ្មៅ​មករកទិញអីហូបនៅផ្សារដីថ្មី​ ភូមិដំណាក់ធំ២ សង្កាត់ ស្ទឹងមានជ័យទី៣​ ក៏មានជនសង្ស័យ ៤នាក់ ភេទប្រុស មិនស្កាល់ឈ្មោះ  បានដើរដោយយកកូនកាំបិតមកភ្ជង់ យកលុយ ២ម៉ឺនរៀល និងទូរស័ព្ទដៃម៉ាកOppo១គ្រឿង រួចរត់ទៅបាត់អស់​ ក្រោយមកនៅម៉ោង ១១និង៣០នាទីថ្ងៃ១៥ខែមករាឆ្នាំ២០២២ ទេីប​កម្លាំងល្បាតវេនទី១ បានទទួលព័ត៌មាន ហើយបានទៅកន្លែងកេីតហេតុ និងនាំជនរងគ្រោះមកដាក់ពាក្យបណ្តឹង​ ដើម្បីស្រាវជ្រាវ កំណត់មុខសញ្ញារហូតតាមចាប់ជនសង្ស័យ បានទាំង៦នាក់។

បច្ចុប្បន្ន ជនសង្ស័យទាំង៦នាក់ ខាងលើ កំពុងកសាងសំណុំរឿង បញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌមាន ចាត់ការបន្តតាមនិតិវិធីច្បាប់៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ