• ច័ន្ទ ២៩ មេសា ២០២៤ ១២:២៥ ល្ងាច

ឆ្នាំ 2022 ការនាំចេញផលិតផលស្បែកជើងមានទំហំទឹកប្រាក់ 1,7 ពាន់លានដុល្លារអាមេរិក

ភ្នំពេញ÷តាមការបញ្ជាក់ពីប្រធានក្រុមផលិតស្បែកជើងកម្ពុជា(CFA)អ្នកឧកញ៉ាលីឃុនថៃ បានលើកឡើងថា÷នៅឆ្នាំ 2022តម្លៃនាំចេញផលិតផលស្បែកជើងសម្រេចបានប្រមាណ 1,7ពាន់ លានដុល្លារអាមេរិកកើនឡើងប្រមាណ7,7%បើប្រៀបធៀបទៅនឹងឆ្នាំ2021ហើយទីផ្សារធំជាងគេមានសហរដ្ឋអាមេរិកនិងទីផ្សារអ៉ឺរ៉ុប។

ប្រធានក្រុមសមាគមផលិតស្បែកជើងកម្ពុជារូបនេះ បានថ្លែងគូសបញ្ជាក់ថា ការនាំចេញស្បែកជើងនៅក្នុងឆ្នាំ 2022 កន្លងទៅនេះមានទំហំទឹកប្រាក់ប្រមាណ1,7 លានដុល្លារអាមេរិកកើនឡើងជាង 7,7% ខណ:កម្ពុជាបាននាំចេញផលិតផលសរុបប្រមាណជាង22ពាន់លានដុល្លារអាមេរិកកើនឡើងជាង 16%។

ចំពោះទីផ្សារនាំផលិតផលស្បែកជើងនៅក្នុងឆ្នាំ 2023 វិញ អ្នកឧកញ៉ា លី ឃុនថៃ មើលឃើញថាមានស្ថានភាពថមថយចុះមកវិញខ្លះៗ។ ខណៈដែលការបញ្ជាទិញពីដៃគូក្រៅប្រទេសនៅក្នុងឆ្នាំ 2022បាននាំចូលជាគំហុកដែលធ្វើឲ្យស្ថានភាពនៃការចែកចាយរបស់ពួកគាត់មិនទាន់អស់ពីស្តុកនៅឡើយ។

សូមជម្រាបថាវិស័យឧស្សាហកម្ម ត្រូវបានព្យាករណ៍ថានឹងបន្តនិន្នាការកើនឡើងក្នុងអត្រា9,2% ក្នុងឆ្នាំ 2023 ប្រហាក់ប្រហែលទៅនឹងកំណើនឆ្នាំ 2022 ក្នុងអត្រា9,0%ដោយសារការរំពឹងទុកលើការបន្តកំណើនរឹងមាំ នៃអនុវិស័យកាត់ដេរ និងកម្មន្តសាលមិនមែនកាត់ដេរដោយសារការរំពឹងទុកលើភាពល្អប្រសើរនៃតម្រូវការខាងក្រៅ ជាពិសេសទីផ្សារសហរដ្ឋអាមេរិកស្របជាមួយការរំពឹងទុកលើការបង្វែរការបញ្ជាទិញពីប្រទេសក្នុងតំបន់ដូចជាមីយ៉ាន់ម៉ាជាដើម។

គួរបញ្ជាក់ថាការដាក់ចេញនូវ"យុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកាត់ដេរផលិតស្បែកជើងនិងកាបូបកម្ពុជា2022-2027"ត្រូវបានរំពឹងថានឹងជួយជំរុញបរិយាកាសវិនិយោគនិងភាពប្រកួតប្រជែងបន្ថែមក្នុងវិស័យនេះផងដែរតែយ៉ាងណាមិញភាពមិនប្រាកដប្រជាខ្ពស់នៃស្ថានភាពសេដ្ឋកិច្ចសកដែលនាំឲ្យមានភាពរង្គោះរង្គើដល់តម្រូវការខាងក្រៅជាពិសេសទីផ្សារសំខាន់ៗរបស់កម្ពុជារួមមានសហរដ្ឋអាមេរិកនិងសហភាពអ៉ឺរ៉ុបអាចនឹងបង្កជាបច្ច័យអវិជ្ជមានដល់អនុវិស័យនេះផងដែរ៕

 

អត្ថបទពេញនិយម

ពត៍មានថ្មីៗ