• ច័ន្ទ ២៩ មេសា ២០២៤ ១២:២៥ ល្ងាច

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបានរៀបចំកិច្ចប្រជុំពិភាក្សានិងផ្សព្វផ្សាយស្ដីពី"យុទ្ធសាស្ត្រនយោបាយព័ត៌មាន"

ភ្នំពេញ÷នៅព្រហស្បតិ៍ថ្ងៃទី 12 ខែមករាឆ្នាំ 2023 អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបានរៀបចំកិច្ចប្រជុំពិភាក្សានិងផ្សព្វផ្សាយស្ដីពី"យុទ្ធសាស្ត្រនយោបាយព័ត៌មាន"ក្រោមអធិបតីភាពប្រកាសបើកកម្មវិធីដោយលោក ខៀវ កញ្ញារីទ្ធរដ្ឋមន្ត្រីក្រសួងព័ត៌មាននៅទីស្តីការក្រសួងមហាផ្ទៃដែលមានសមាសភាពចូលរួមជាអ្នកនាំពាក្យមកពីគ្រប់ក្រសួង-ស្ថាប័នអភិបាលរងខេត្តទទួលបន្ទុកកិច្ចនាំពាក្យនិងប្រធានមន្ទីរព័ត៌មានរាជធានី-ខេត្តសរុបប្រមាណជាង 100 រូប។

សូមបញ្ជាក់ថាកិច្ចប្រជុំពិភាក្សានិងផ្សព្វផ្សាយស្ដីពី"យុទ្ធសាស្ត្រនយោបាយព័ត៌មាន"ដែលប្រព្រឹត្តទៅរយៈពេលពេញមួយថ្ងៃនេះមានគោលបំណងស្នូលក្នុងកិច្ចពង្រឹងយន្តការនិងគោលការណ៍នយោបាយព័ត៌មានថ្នាក់ក្រោមជាតិដើម្បីធ្វើយុទ្ធនាការរួមគ្នាប្រមូលផ្ដុំផ្សព្វ ផ្សាយបំផុសឲ្យប្រជាពលរដ្ឋយល់ដឹងកាន់តែច្បាស់នូវសមិទ្ធផលដែលជាការប្រឹងប្រែងរបស់រដ្ឋបាលរាជធានី -ខេត្តនិងជំរុញការផ្តល់សេវាសាធារណ:ឲ្យទៅកៀកផ្ទាល់ជូនប្រជាពលរដ្ឋនៃមូលដ្ឋានប្រកបដោយប្រសិទ្ធភាពផងដែរ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ