• ច័ន្ទ ២៩ មេសា ២០២៤ ០៥:៤៤ ព្រឹក

កម្ពុជានិងចក្រភពអង់គ្លេសពោរពេញដោយក្តីសង្ឃឹមថាទំនាក់ទំនងនឹងត្រូវពង្រឹងបន្ថែមទៀត

ភ្នំពេញ÷លោកប្រាក់សុខុនឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនិងលោក ដូមី  និកវីល្លៀម(Dominic Williams) ឯកអគ្គរដ្ឋទូតនៃចក្រភពអង់គ្លេសប្រចាំនៅកម្ពុជានៅក្នុងជំនួបនាថ្ងៃទី 12 ខែមករាឆ្នាំ 20203 បានសម្ដែងនូវសុទិដ្ឋិនិយមថាទំនាក់ទំនងនិង កិច្ចសហប្រតិបត្តិការដ៏ល្អនាពេលបច្ចុប្បន្នរវាងប្រទេសទាំង2នឹងត្រូវបានពង្រឹងនិងពង្រីកបន្ថែមទៀត។

លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុនបានរម្លឹកពីដំណើរទស្សនកិច្ចរបស់លោក ដូមីនិក អារ៉ាប់ (Dominic Raab) អតីតរដ្ឋមន្ត្រីការបរទេសនៃចក្រភពអង់គ្លេសកាលពីខែមិថុនាឆ្នាំ 2021 ដែលបានបង្ហាញអំពីសារៈសំខាន់ដែលចក្រភពអង់គ្លេសបានផ្ដល់ចំពោះទំនាក់ទំនងជាមួយកម្ពុជានិងតំបន់។

លោកឧបនាយករដ្ឋមន្ត្រីបានថ្លែងអំណរគុណចំពោះចក្រភពអង់គ្លេសដែលបានផ្ដល់ជំនួយដល់កម្ពុជាសម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចការបោសសម្អាតមីនអាហា រូបករណ៍ដល់និស្សិតកម្ពុជានិងការប្រយុទ្ធប្រឆាំងនឹងជំងឺ កូវីដ-19។ លោកឯកអគ្គរាជទូត វីល្លៀម បានអបអរសាទរកម្ពុជាចំពោះសន្តិភាព,ស្ថិរភាពនិងការអភិវឌ្ឍនៅកម្ពុជាហើយទាំងលោកឧបនាយករដ្ឋមន្ត្រីនិងលោកឯកអគ្គរាជទូតបានសម្តែងនូវសេចក្តីរីករាយចំពោះស្ថានភាពនៃទំនាក់ទំនងទ្វេភាគី។

លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុននិងឯកអគ្គរដ្ឋទូតវីល្លៀមបានស្វាគមន៍ចំពោះការកើនឡើងនៃទំហំពាណិ ជ្ជកម្មទ្វេភាគីហើយបានបង្ហាញក្តីសង្ឃឹមថាការចរចាលើសេចក្តីព្រាងអនុស្សារណៈនៃការយោគយល់ស្តីពីពាណិ ជ្ជកម្មរវាងប្រទេសទាំងពីរនឹងត្រូវបញ្ចប់ក្នុងពេលឆាប់ៗនេះដើម្បីជំរុញពាណិជ្ជកម្មបន្ថែមទៀត។ លោកឧបនាយករដ្ឋមន្ត្រីប្រាក់សាខុននិងលោកឯក អគ្គរាជទូត វីល្លៀមបានកត់សម្គាល់ដោយសេចក្តីសោមនស្សចំពោះការរៀបចំកិច្ចសន្ទនានៃមនុស្សកម្ពុជា -ចក្រភពអង់គ្លេសប្រកបដោយជោគជ័យនិងមានទស្សនៈដូចគ្នាក្នុងការបន្តកិច្ចសន្ទនានេះដើម្បីបង្កើនការយល់ដឹងពីគ្នាទៅវិញទៅមក។

លោកឧបនាយករដ្ឋមន្ត្រីនិងលោកឯកអគ្គរដ្ឋទូតបានពិភាក្សាអំពីការរៀបចំព្រឹត្តិការណ៍មួយចំនួនដែលប្រទេសទាំងពីរនឹង អបអរសាទរខួបលើកទី70នៃទំនាក់ទំនងការទូតរវាងប្រទេសទាំង2នៅក្នុងឆ្នាំនេះដែលជាឱកាសដ៏ល្អក្នុងការជំរុញទំនាក់ទំនងទ្វេភាគី។លោកឧបនាយករដ្ឋមន្ត្រីប្រាក់សុខុនបានលើកឡើងពីលទ្ធផលនៃកិច្ចសន្ទនាស្តីពីសិទ្ធមនុស្សនិងបានស្នើឲ្យបង្កើនកម្រិតនៃកិច្ចសន្ទនានេះ ទៅជាការពិគ្រោះយោបល់នយោបាយជាពិសេសនៅក្នុងឆ្នាំនេះតែម្តងដើម្បីអបអរសាទរព្រឹត្តិការណ៍ដ៏មានអត្ថន័យខាងលើ។

លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុននិងលោកឯកអគ្គរដ្ឋទូតវីល្លៀមក៏បានពិភាក្សាអំពីវិធីដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យផ្សេងៗផងដែររួមមានពាណិជ្ជកម្មថាមពល,ការប្រែប្រួលអាកាសធាតុ,ការអប់រំ និងការពារជាតិជាដើម។ នៅក្នុងក្របខណ្ឌអាស៊ាន-ចក្រភពអង់គ្លេសលោកឧបនាយករដ្ឋមន្ត្រីប្រាក់សុខុនបានអបអរសាទរជាថ្មីចំពោះចក្រភពអង់គ្លេសដែលបានក្លាយទៅជាដៃគូសន្ទនារបស់អាស៊ាននិងទន្ទឹងរង់ចាំធ្វើការយ៉ាងជិតស្និទ្ធជាមួយចក្រភពអង់គ្លេសដើម្បីជំរុញភាពជាដៃគូនេះ។

លោកបានកត់សម្គាល់ដោយក្តីពេញចិត្តចំពោះភាពជោគជ័យនៃការរៀបចំសន្និសីទក្រោយកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានជាមួយចក្រភពអង់គ្លេស(PMC) ជាលើកដំបូងកាលពីខែសីហានៅរាជធានីភ្នំពេញនិងចំពោះកិច្ចពិភាក្សាប្រកបដោយផ្លែផ្កានាពេលនោះរបស់លោកជាមួយលោកស្រីAmanda Milling អនុរដ្ឋមន្ត្រីទទួល បន្ទុកកិច្ចការអាស៊ីនៃក្រសួងការបរទេសកំមិនវ៉ែលនិងអភិវឌ្ឍន៍នៃចក្រភពអង់គ្លេស។ លោកឯងអគ្គរដ្ឋទូតវីល្លៀមបានកោតសរសើរដល់កម្ពុជាចំពោះតួនាទីជាប្រធានអាស៊ានប្រកបដោយជោគជ័យនិង"ការងារដ៏ល្អអស្ចារ្យ"របស់កម្ពុជាក្នុងការធានាឲ្យបាននូវដំណើរការដ៏រលូននៃកិច្ចប្រជុំទាំងអស់ដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះ។ លោកឧបនាយករដ្ឋមន្ត្រីប្រាក់សុខុននិងលោកឯកអគ្គរដ្ឋទូតវីល្លៀមក៏បានផ្លាស់ប្ដូរទស្សនៈលើការវិវត្តនានានៅក្នុងតំបន់និងអន្តរជាតិនិងបានឯកភាពលើជំហរចំពោះការគោរពច្បាប់អន្តរជាតិធម្មនុញ្ញអង្គការសហប្រជាជាតិនិងអធិបតេយ្យភាពរបស់រដ្ឋឯករាជ្យ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ