ទោះបីជំងឺកូវីដ-19 នៅតែបន្តរាតត្បាតដល់សុខភាពប្រជាជនយ៉ាងណាក្តីក៏ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញនៅតែបន្តគាំទ្រការងារអភិវឌ្ឍន៍និងការងារសន្តិសុខសុវត្ថិ ភាពសាធារណៈ
ភ្នំពេញ÷ក្រុមប្រឹក្សារាជធានីភ្នំពេញបានសរសើរនិងបន្តគាំទ្រចំពោះរដ្ឋបាលរាជធានីភ្នំពេញដែលបានបំពេញ ការងារបានយ៉ាងល្អក្នុងឆ្នាំ2022 កន្លងមកនេះមានទាំងការអភិវឌ្ឍរាជធានីទាំងកិច្ចការពារសន្តិសុខ,សុវត្ថិភាព,សណ្តាប់ធ្នាប់សាធារណ:ពិសេសគឺកិច្ចការពារ កិច្ចប្រជុំអាស៊ានដែលមានថ្នាក់ដឹកនាំកំពូលលំដាប់ពិភពលោកមកចូលរួមរហូតទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីជាតិនិងអន្តរជាតិ។
ការកោតសរសើរបែបនេះរបស់ក្រុមប្រឹក្សារាជធានីភ្នំពេញបានធ្វើឡើងក្នុងកិច្ចប្រជុំសាមញ្ញលើកទី 44 របស់ក្រុម ប្រឹក្សារាជធានីភ្នំពេញអាណត្តិទី 3 ក្រោមអធិបតីភាពលោកម៉ប់សារិនប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញនិងលោកឃួងស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី 12 មករាឆ្នាំ 2023 នៅសាលារាជធានីភ្នំពេញ។
លោកម៉ប់សារិនប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញបានមានប្រសាសន៍លើកឡើងថា÷រាជរដ្ឋាភិបាលរដ្ឋបាលរាជធានីភ្នំពេញនិងក្រុមការងារគ្រប់ជំនាញក្នុងឆ្នាំ 2022 កន្លងមកនេះបានខិតខំបំពេញភារកិច្ចយ៉ាងសកម្មដោយទទួលបាននូវលទ្ធផលនិងស្នាដៃគួរជាទីមោទក:ជាក់ស្ដែងធ្វើឲ្យបានសម្រេចនូវស្នាដៃធំៗជាច្រើនដូចជា÷ការកែលម្អសោភណភាពរាជធានីភ្នំពេញការសហការរៀបចំថែរក្សាការពារ,សន្តិសុខ,សុវត្ថិភាពសណ្ដាប់ធ្នាប់សាធារណៈដូចជាការធានាការពាររាល់ពិធីបុណ្យជាតិនិងព្រឹត្តិការណ៍អន្តរជាតិធំៗពិសេសកិច្ចប្រជុំអាស៊ានដែលមានថ្នាក់ដឹកនាំកំពូលលំដាប់ពិភពលោកមកចូលរួមនិងទទួលបានការគាំទ្រពីជាតិនិងអន្តរជាតិជាពិសេសនៅពេលកិច្ចប្រជុំអាស៊ានលើកទី40លើកទី41កិច្ចប្រជុំវេទិកាអភិបាលក្រុងASEANឆ្នាំ2022កិច្ចប្រជុំអភិបាលរាជធានី-រដ្ឋធានីអាស៊ាននិងព្រឹត្តិការណ៍"បើកបិទ"ការប្រកួតកីឡាជាតិបានល្អប្រសើរ។ល។
លោកម៉ប់សារិនបានបន្តថាបើទោះបីនៅមានសេសសល់ជំងឺរាតត្បាតកូវីដ-19និងផលវិបាកលេចចេញពីសង្គ្រាមរុស្ស៊ី-អ៊ុយក្រែនតែការកសាងសមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តនៅបន្តអនុវត្តន៍គួរឲ្យកត់សម្គាល់ដែលធ្វើឲ្យរាជធានីភ្នំពេញកាន់តែស្រស់បំព្រងមិនចាញ់ទីក្រុងនៃបណ្ដាប្រ ទេសជឿនលឿនឡើយពិសេសក្រោយពីបានកំណើរការសង្គមសេដ្ឋកិច្ចឡើងវិញសកម្មភាពគ្រប់វិស័យបានផ្តើមរស់រវើកក្នុងនោះគួរកត់សម្គាល់ទេសចរណ៍ក្នុងស្រុកមានចលនាខ្លាំង។
ចំពោះការងារបរិស្ថាន,អនាម័យនិងការគ្រប់ គ្រងសំណល់វិញរដ្ឋបាលរាជធានីភ្នំពេញបានជំរុញឲ្យរដ្ឋាករស្វ័យតគ្រប់គ្រងសំណល់រឹងសំរាមរាជធានីភ្នំពេញប្រមូលនិងដឹកជញ្ជូនសំរាមបានស្អាតល្អគិតជាមធ្យមបានប្រមាណ 357837 តោនក្នុងមួយថ្ងៃៗនេះ៕