• ច័ន្ទ ២៩ មេសា ២០២៤ ១០:២០ ព្រឹក

នៅដើមខែមករានេះកម្ពុជាទទួលបានភ្ញៀវទេសចរសរុបជិត 46 ម៉ឺននាក់

ភ្នំពេញ÷ក្រសួងទេសចរណ៍នៅយប់ថ្ងៃទី 10 ខែមករាឆ្នាំ 2023 បានបញ្ជាក់ឲ្យដឹងថាចាប់ពីថ្ងៃទី 2- 8 ខែមករាឆ្នាំ 2023 នៅទូទាំងប្រទេសកម្ពុជាទទួលបានភ្ញៀវទេសចរសរុបមានចំនួន 459,409 នាក់ក្នុងនោះភ្ញៀវជាតិ 415,793 នាក់និងភ្ញៀវបរទេស 43,616 នាក់។

ក្រសួងទេសចរណ៍បានគូសបញ្ជាក់ថាគោលដៅទេស ចរណ៍សំខាន់ៗរួមមាន÷

*ខេត្តព្រះសីហនុ 225,659 នាក់

*ខេត្តសៀមរាប 47,070 នាក់

*រាជធានីភ្នំពេញ 41,646 នាក់

*ខេត្តកំពត 30,408 នាក់

*ខេត្តកំពង់ចាម 16,153 នាក់

*ខេត្តបាត់ដំបង 16,153 នាក់

ក្រសួងទេសចរណ៍បានបន្តថាចំនួនភ្ញៀវទេសចរប្រមាណជាង 45 ម៉ឺននាក់សម្រាប់សប្តាហ៍ដំបូងនៃឆ្នាំ 2023 នេះអាចចាត់ទុកថាជាការចាប់ផ្ដើមដ៏ល្អនៃចរន្តភ្ញៀវទេសចរផ្ទៃក្នុងសម្រាប់ឆ្នាំថ្មីនេះខណៈដែលអំឡុងពេលឆ្លងឆ្នាំសកលកន្លងមកមានភ្ញៀវប្រមាណ 2,02 លាននាក់បានដើរកម្សាន្តទូទាំងប្រទេស៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ