• ច័ន្ទ ២៩ មេសា ២០២៤ ០៣:៣៨ ព្រឹក

ក្រសួងសាធារណការអនុញ្ញាតឲ្យចុះបញ្ជីបណ្ណសម្គាល់យានជំនិះលើរថយន្តចង្កូតស្តាំមាន ស្រាប់ក្នុងប្រទេស

ភ្នំពេញ៖តាមប្រសាសន៍និងការសម្រេចចិត្តដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២ ដែលបានអនុគ្រោះឲ្យម្ចាស់រថយន្តចង្កូតស្តាំគ្មានពន្ធមានស្រាប់ក្នុងប្រទេសដែលនៅសេសសល់ចូលមកបំពេញកាតព្វកិច្ចពន្ធនិងអាករដោយពុំចាំបាច់កែចង្កូតពីស្តាំមកឆ្វេងក្រសួងសាធារណការនិងដឹកជញ្ជូនសូមធ្វើការណែនាំដល់អគ្គនាយកដ្ឋាននិងដឹកជញ្ជូនផ្លូវគោកមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីខេត្តនិងអង្គភាពច្រកចេញចូលតែមួយរាជធានីខេត្តត្រូវទទួលចុះបញ្ជីបណ្ណសម្គាល់យានជំនិះនិងបំពាក់ស្លាកលេខសម្គាល់យានជំនិះលើរថយន្តចង្កូតស្តាំមានស្រាប់ក្នុងប្រទេសដែលបានបំពេញកាតព្វកិច្ចនិងពន្ធអាកររួចរាល់ស្របតាមសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាចុះថ្ងៃទី១១ខែកក្កដាឆ្នាំ២០២២ស្តីពីការអនុញ្ញាតឲ្យបង់ពន្ធនិងអាករលើរថយន្តគ្មានពន្ធមានស្រាប់ក្នុងប្រទេសដែលនៅសេសសល់តាមបែបបទនិងនីតិវិធីដូចបានអនុវត្តន៍កន្លងមកនូវទម្រង់ស្លាកលេខ"ចង្កូតស្តាំ"ដូចមានក្នុងឧបសម្ព័ន្ធភ្ជាប់ជាមួយ។


ទទួលបានសេចក្តីណែនាំនេះអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោកមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីខេត្តនិងអង្គភាពច្រកចេញចូលតែមួយរាជធានីខេត្តត្រូវអនុវត្តន៍ឲ្យមានប្រសិទ្ធភាពចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ