• ច័ន្ទ ២៩ មេសា ២០២៤ ១០:៤១ ព្រឹក

លោកស្រីវេជ្ជបណ្ឌិតឱណ្ណឌីនសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់សូមអញ្ជើញទៅទទួលការចាក់វ៉ាក់សាំងកូវីដ- 19 ដូសជំរុញទី 3 ទី 4ទី5និងទី 6 ក្នុងគម្លាតពី 4 ទៅ 6 ខែ

ភ្នំពេញ÷លោកស្រីវេជ្ជបណ្ឌិតឱណ្ណឌីនរដ្ឋលេខាធិការក្រសួងសុខាភិបាលនិងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-19 ក្នុងក្របខណ្ឌទូទាំងប្រទេស(គ.វ.ក-19)នៅរសៀលថ្ងៃទី 10 ខែមករាឆ្នាំ 2023 បានផ្ញើសារសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់សូមអញ្ជើញទៅទទួលការចាក់វ៉ាក់សាំងកូ-វីដដូសជំរុញទី3ទី4ទី 5 និងទី 6 ក្នុងគម្លាតពី4ទៅ 6 ខែ។

លោកស្រីវេជ្ជបណ្ឌិតបានថ្លែងថា ខ្ញុំសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់សូមអញ្ជើញទៅទទួលការចាក់វ៉ាក់សាំងកូវីដ-19ដូសជំរុញ (ទី 3 ទី 4 ទី 5 និងទី 6 ក្នុងគម្លាតពី4 ខែទៅ 6 ខែព្រមទាំងដូសជំរុញបន្តបន្ទាប់បែបជាប្រចាំធម្មតាក្នុងគម្លាត 6 ខែក្រោយការចាក់ដូសចុងក្រោយ)  ដើម្បីចូលរួមរក្សាបាននូវភាពស៉ាំបុគ្គលរឹងមាំក៏ដូចជាភាពស៉ាំសហគមន៍រឹងមាំនៅក្នុងបរិបទ ប្រយុទ្ធប្រឆាំងនឹងការចម្លងរាលដាលនៃរីរុសកូវីដ-19 ជាពិសេសពពួកអូមីក្រុងបម្លែងខ្លួនថ្មីៗដូចជាXBB,XBB1.5, BQ1,BA5.2, BF.7,BA2.75, BA4.6,BA2.3.20,Sពពួកបម្លែងខ្លួនរាប់រយផ្សេងៗទៀតដែលមិនអាចរៀបរាប់អស់ឡើយ។

បើបុគ្គលមិនបានទៅចាក់ដូសជំរុញទីបន្តបន្ទាប់បានត្រឹមត្រឹមទេនោះអង់ទីគ័រក្នុងសរីរាង្គបុគ្គលនឹងធ្លាក់ចុះជាបណ្ដើរក្នុងរយៈពេលពី 4 -6 ខែឡើងទៅសឹងតែដល់ សូន្យគម្លាតកាន់តែយូរជាងនេះដែលទុកលំបាកធំធេងផ្តល់ឱកាសដ៏ល្អសម្រាប់វីរុសកូវីដ-19ផ្ទុះឡើងសាជាថ្មីនៅក្នុងសហគមន៍យើងដោយផ្តើមចេញពីភាពថមថយនៃភាពស៉ាំរបស់បុគ្គល។ដូច្នេះយើងមិនត្រូវមើលរំលងលទ្ធភាពនៃការវាយលុករបស់ពពួកអូមីក្រុងបម្លែងខ្លួនថ្មីៗនាពេលនេះឡើយ។

លោកស្រីវេជ្ជបណ្ឌិតបន្តថាសុខភាពរបស់បងប្អូនគឺពឹងផ្អែកទាំងស្រុងលើការទទួលខុសត្រូវរបស់បុគ្គលក្នុងការបន្តការការពារខ្លួន(3ការពារនិង3កុំ)និងការស្ម័គ្រចិត្តទៅទទួលយកវ៉ាក់សាំងូវីដ-19 ដូសជំរុញបន្តបន្ទាប់ដោយមិនមានការរើសអើងវ៉ាក់សាំងឡើយ។វ៉ាក់សាំងកូវីដ-19ដែលមានក្នុងបញ្ជីប្រើប្រាស់បន្ទាន់របស់អង្គការសុខភាពពិភពលោក(WHO)ដែលកម្ពុជាកំពុងតែប្រើប្រាស់មានប្រសិទ្ធភាពជួយដល់អាយុជីវិតមនុស្សបន្ថយបានជាអតិបរមានូវអត្រាឈឺធ្ងន់ធ្ងរអត្រាស្លាប់និងអត្រាចូលសម្រាកពេទ្យដោយសារជំងឺកូវីដ-19៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ