• ច័ន្ទ ២៩ មេសា ២០២៤ ០៧:១៦ ព្រឹក

យានយន្តល្មើសចំនួន 496 គ្រឿងត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ 39នៅទូទាំងប្រទេស

ភ្នំពេញ÷តាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិនៅរសៀលថ្ងៃចន្ទទី 9 ខែមករាឆ្នាំ 2023 នេះបានឲ្យដឹងថាតាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍និងសណ្ដាប់ធ្នាប់សាធារណៈស្ដីពីរឹតបន្តឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកនៅថ្ងៃទី 9 មករានេះបានបញ្ជាក់ថាចំនួនគោលដៅសរុប 126 គោលដៅមានយានយន្តចូលគោលដៅចំនួន 1606គ្រឿងម៉ូតូចំនួន 1367 គគ្រឿងក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន496 គ្រឿងមានម៉ូតូចំនួន 470 គ្រឿងបានផាកពិន័យតាមអនុក្រឹត្យលេខ39.អនក្រ.បកនៅទូទាំងប្រទេស។

នេះបើយោង តាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។ ដោយឡែកក្នុងរយៈពេល 9 ថ្ងៃ(ថ្ងៃទី 1- 9 ខែមករា)ការឹតបន្តឹងការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកយានយន្តចូលគោលដៅមានចំនួន10883គ្រឿងក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន2532គ្រឿងម៉ូតូមានចំនួន2264គ្រឿងត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ39អនក្រ.បក.នៅទូទាំងប្រទេស។

របាយការណ៍ដដែលបានវាយតម្លៃរយៈពេល 9 ថ្ងៃនៃខែមករានេះឃើញថាការអនុវត្តតាមអនុក្រឹត្យការផាកពិន័យយានយន្តល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់បានចូលរួមគោរពច្បាប់ចរាចរណ៍៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ