• ច័ន្ទ ២៩ មេសា ២០២៤ ០៩:៣០ ព្រឹក

គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសកើតឡើង 6 លើកស្លាប់និងរបួស 9 នាក់

ភ្នំពេញ÷តាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិនៅរសៀលថ្ងៃចន្ទទី 9 ខែមករាឆ្នាំ 2023 នេះបានឲ្យដឹងថាគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនាថ្ងៃទី 9 ខែមករានេះបណ្ដាលឲ្យមនុស្សស្លាប់ចំនួន 4 នាក់របួសធ្ងន់ចំនួន 5 នាក់និងរបួសស្រាលចំនួន 5 នាក់។

ជាក់ស្ដែងយោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍និងសណ្ដាប់ធ្នាប់សាធារណៈនៃអគ្គស្នងការដ្ឋាននគរបាលជាតិនៅថ្ងៃទី 9 ខែមករាបានបញ្ជាក់ថាគ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សស្លាប់និងរបួសចំនួន 13 នាក់កើតឡើងដោយសារការប៉ះទង្គិចគ្នាចំនួន 6 លើក។

ជាមួយគ្នានេះតាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍និងសណ្ដាប់ធ្នាប់សាធារណៈស្ដីពីការរឹតបន្តឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកនៅថ្ងៃទី 9 មករានេះដែរបាទបញ្ជាក់ថាមានយានយន្តចូលគោលដៅចំនួន 1606 គ្រឿងម៉ូតូចំនួន 1367គ្រឿងក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន 496គ្រឿងមានម៉ូតូចំនួន 470គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ 39.អនក្រ.បក នៅទូទាំងប្រុសទេស៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ