• ច័ន្ទ ២៩ មេសា ២០២៤ ០៥:៤២ ព្រឹក

ឃាត់ខ្លួនបុរសម្នាក់ពាក់ព័ន្ធវាយអតីតប្រពន្ធ2ខ្នងពូថៅត្រង់ក្បាលបណ្តាលឲ្យស្លាប់យ៉ាងវេទនា

បាត់ដំបង÷សមត្ថកិច្ចបានឃាត់ខ្លួនបុរសជាប្ដីចិត្តមារម្នាក់បានផ្ទុះអំពើហិង្សាកាលពីព្រលប់ថ្ងៃទី8ខែមករា2023 នៅត្រង់ចំណុចក្រុមទី 12 ក្នុងភូមិទួលព្រុំ2ឃុំកកោះស្រុកមោងឫស្សីខេត្តបាត់ដំបង។

ជនសង្ស័យឈ្មោះខុនសុខណាភេទប្រុសអាយុ 38 ឆ្នាំមានស្រុកកំណើតនៅខេត្តព្រៃវែងបានមកស្នាក់នៅក្នុងមូលដ្ឋានស្រុកមោងឬស្សីជាបណ្តោះអាសន្ន។ រួចនៅព្រលប់ថ្ងៃកើតហេតុជនសង្ស័យបានមកសុំរស់នៅជាមួយប្រពន្ធដូច ធម្មតាវិញ។ប៉ុន្តែជនរងគ្រោះឈ្មោះហួមទឹមអាយុ 28 ឆ្នាំត្រូវជាប្រពន្ធមិនព្រមស្រាប់តែជនបង្កយកពូថៅវាយសំពងទៅលើអតីតប្រពន្ធផ្ទួនៗចំនួន 2ខ្នងពូថៅត្រូវត្រង់ក្បាលចំហៀងខាងស្តាំបណ្តាលឲ្យរងរបួសធ្ងន់ធ្ងរត្រូវក្រុមគ្រួសារបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកខេត្តហើយក៏ស្លាប់តែម្តងនៅវេលារំលងអធ្រាត្រថ្ងៃដដែល។

ករណីហិង្សានេះអធិការដ្ឋាននគរបាលស្រុកមោងឬស្សីក្រោយសាកសួរជនសង្ស័យរួចមកបានបញ្ជូនសំណុំរឿងមកកាន់ការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តដើម្បីអនុវត្តន៍តាមនីតិវិធីបន្ត៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ