• ច័ន្ទ ២៩ មេសា ២០២៤ ០៤:៤៦ ព្រឹក

កម្ពុជាទទួលបានការវិនិយោគដែលមានតម្លៃសរុប ចំនួន ៤,៦៨ ពាន់លានដុល្លារនៅក្នុងឆ្នាំ២០២២

របាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបង្ហាញថា វិនិយោគិនបរទេសសំខាន់ៗ ដែលមកពីប្រទេសចិន ជប៉ុន ប្រទេសថៃ និងសិង្ហបុរី ដោយភាគច្រើនវិនិយោគ ផ្តោតលើវិស័យកសិកម្ម និងកសិឧស្សាហកម្ម ផលិតកម្ម ទេសចរណ៍ និងហេដ្ឋារចនាសម្ព័ន្ធជាដើម ។

គម្រោងវិនិយោគនៅក្រៅតំបន់សេដ្ឋកិច្ចពិសេស មានតម្លៃសរុប ៣,៥ ពាន់លានដុល្លារ កើនឡើង ៤៩ ភាគរយ ធៀបនឹងឆ្នាំ២០២១។ចំពោះគម្រោងវិនិយោគ ក្នុងតំបន់សេដ្ឋកិច្ចពិសេសបានធ្លាក់ចុះ ៣៩ ភាគរយមកនៅត្រឹម ១ពាន់ ២៣៥ លានដុល្លារ។

របាយការណ៍របស់ CDC បានបញ្ជាក់ថា គម្រោងវិនិយោគដោយវិនិយោគិនក្នុងស្រុកមានទុនសរុប ២,៧ ពាន់លានដុល្លារ ស្មើនឹង៥៧ ភាគរយនៃទុនវិនិយោគសរុប ខណៈដែលការវិនិយោគបរទេសពីប្រទេសចិន ឈរលើលេខពីរ មានទុនវិនិយោគចំនួន ១,៤ ពាន់លានដុល្លារ ឬ ៣០ភាគរយ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ