• ច័ន្ទ ២៩ មេសា ២០២៤ ១១:៥៧ ព្រឹក

សន្តិភាពនិងការអភិវឌ្ឍត្រូវដើរទន្ទឹមគ្នាការដែលរក្សាបានត្រឹមតែសន្តិភាពតែគ្មានការអភិវឌ្ឍគឺអាចនាំឲ្យរដ្ឋាភិបាលបរាជ័យផងដែរ

ខេត្តកំពង់ចាម÷ថ្លែងក្នុងពិធីបើកការដ្ឋានពង្រីកនិងលើកគុណភាពកំណាត់ផ្លូវជាតិលេខ៧ពីររង្វង់មូលស្គន់ដល់រង្វង់មូលស្ពានគីហ្សូណានៅខេត្តកំពង់ចាមព្រឹកថ្ងៃទី 9 ខែមករាឆ្នាំ 2023 សម្ដេចតេជោហ៊ុនសែនបានថ្លែងថា÷"បើចង់មានការអភិវឌ្ឍត្រូវរក្សាសន្តិភាពហើយយើងចង់រក្សាសន្តិ ភាពត្រូវការការអភិវឌ្ឍ"។

សម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃកម្ពុជាបានថ្លែងថាសន្តិភាពនិងការអភិវឌ្ឍត្រូវដើរទន្ទឹមគ្នាការដែលរក្សាបានត្រឹមសន្តិភាពតែគ្មានការអភិវឌ្ឍគឺអាចនាំឲ្យរដ្ឋាភិបាលបរាជ័យផងដែរ។ សម្ដេចបានលើកឡើងបន្ថែមថាសន្តិភាពដែលទុកឲ្យពលរដ្ឋក្រីក្រនឹងធ្វើឲ្យប្រជាពលរដ្ឋលែងគាំទ្រអាចឈានដល់ការបះបោរប្រឆាំងរដ្ឋាភិបាល។

សម្ដេចថា"នេះជាអ្វីដែលរដ្ឋាភិបាលត្រូវគិតគូរគឺសន្តិភាពនិងការអភិវឌ្ឍត្រូវដើរទន្ទឹមគ្នា"។ បើតាមសម្ដេចតេជោហ៊ុនសែនការរក្សារក្សាបានភាពនឹងនរបច្ចុប្បន្នគឺរដ្ឋាភិបាលធ្វើយ៉ាងណារក្សាសន្តិភាពឱ្យបានយកពេលដែលមានសន្តិភាពនេះដើម្បីធ្វើការអភិវឌ្ឍដើម្បីយកការអភិវឌ្ឍនេះដើម្បីពង្រឹងសន្តិភាពតទៅមុខទៀត។

សម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃកម្ពុជាបានលើកឡើងថាភាពរីកចម្រើនរបស់កម្ពុជាបច្ចុប្បន្នដោយអាស្រ័យលើចក្ខុវិស័យកាលពី 40 ឆ្នាំមុនគឺទឹក,ផ្លូវ,ភ្លើងនិងមនុស្ស។ សម្ដេចតេជោបញ្ជាក់ថាអាទិភាពនៃការវិនិយោគនេះនឹងនៅតែរក្សារាប់សិបឆ្នាំទៅមុខទៀតផងដែរ។ សម្ដេចតេជោហ៊ុនសែនថា÷"នោះហើយជាការខិតខំសម្រាប់យើងដែលមួយជំហានម្ដង"៕

 

អត្ថបទពេញនិយម

ពត៍មានថ្មីៗ