• ច័ន្ទ ២៩ មេសា ២០២៤ ០៩:៥៩ ព្រឹក

ក្រសួងសុខាភិបាលស្នើឲ្យពលរដ្ឋបន្តប្រុងប្រយ័ត្ននូវការចម្លងមេរោគកូវីដ-19

ភ្នំពេញ÷នៅរសៀលថ្ងៃទី 8 ខែមករាឆ្នាំ 2023 ក្រសួង សុខាភិបាលសូមបងប្អូនប្រជាពលរដ្ឋបន្តប្រុងប្រយ័ត្នជានិច្ចនូវការចម្លងវីរុសកូវីដ-19 ដោយបន្តអនុវត្តន៍3ការពារនិង3កុំព្រមទាំងនាំគ្នាទៅចាក់វ៉ាក់សាំងកូវីដ-19 ដូសជំរុញបន្តបន្ទាប់តាមការណែនាំរបស់ក្រសួងសុខាភិបាលដើម្បីការពារផ្ទុះឡើងវិញនូវការរាតត្បាតជំងឺកូវីដ-19នៅក្នុងសហគមន៍។

សូមបញ្ជាក់ថាកំណើនអត្រាចាក់វ៉ាក់សាំងកូវីដ-19 នៅកម្ពុជាគិតត្រឹមថ្ងៃទី 7 ខែមករាឆ្នាំ 2023

-លើប្រជាជនអាយុពី 18 ឆ្នាំឡើងមាន 103,82 %ធៀបជាមួយចំនួនប្រជាជនគោលដៅ 10 លាននាក់។

-លើកុមារ-យុវវ័យអាយុ 12 ឆ្នាំទៅក្រោម 18 ឆ្នាំមាន 101,22 %ធៀបជាមួយចំនួនប្រជាជនគោលដៅ1,827 ,348 នាក់

-លើកុមារអាយុពី 6 ឆ្នាំដល់ក្រោម 12 ឆ្នាំមាន 110, 46 %ធៀបជាមួយនឹងប្រជាជនគោលដៅ1, 897,382 នាក់

-លើកុមារអាយុ 5 ឆ្នាំមាន 140,98%ធៀបជាមួយនឹងប្រជាជនគោលដៅ 304,317នាក់ -លើកុមារអាយុ3ឆ្នាំដល់ក្រោម 5 ឆ្នាំមាន 79,99%ធៀបជាមួយនឹងប្រជាជនគោលដៅ 610,730 នាក់

-លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប 16 លាននាក់មាន 95,28%។

សូមជម្រាបថានៅក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលនៅថ្ងៃទី 7 ខែមករាឆ្នាំ 2023 អ្នកឆ្លងថ្មី 6 នាក់អ្នកជាសះស្បើយ8 នាក់និងអ្នកជំងឺស្លាប់គ្មាន÷

-ករណីឆ្លងសហគមន៍អ្នកឆ្លងថ្មី 6 នាក់(អូមីក្រុង)

-អ្នកដំណើរពីបរទេសគ្មាន គិតត្រឹមព្រឹកថ្ងៃទី 8 ខែមករាឆ្នាំ 2023

-អ្នកឆ្លងសរុប=138,628នាក់

-អ្នកជាសះស្បើយ=135,547នាក់

-អ្នកស្លាប់=3,056នាក់៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ