• ច័ន្ទ ២៩ មេសា ២០២៤ ០៦:១៩ ព្រឹក

នៅថ្ងៃទី១៣ខែកក្កដាករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសកើតឡើង៩លើកស្លាប់៧នាក់និងរបួស១០នាក់

ភ្នំពេញ៖តាមប្រភពព័ត៌មានពីរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិបានឲ្យដឹងថាគិតត្រឹមរសៀលថ្ងៃពុធទី១៣ខែកក្កដាឆ្នាំ២០២២នេះករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសបណ្តាលឲ្យមនុស្សស្លាប់៧នាក់(ស្រី១នាក់)របួសធ្ងន់៧នាក់(ស្រី១នាក់)និងរបួសស្រាល៣នាក់(ស្រី១នាក់)។


ជាក់ស្តែងយោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍និងសណ្តាប់ធ្នាប់សាធារណៈនៃអគ្គស្នងការដ្ឋាននគរបាលជាតិនៅថ្ងៃទី១៣ខែកក្កដានេះបានបញ្ជាក់ថាគ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សស្លាប់និងរបួស១៧នាក់កើតឡើងដោយសារការបះទង្គិចគ្នាចំនួន៩លើក។


ជាមួយគ្នានោះនាយកដ្ឋាននគរបាលចរាចរណ៍និងសណ្តាប់ធ្នាប់សាធារណៈក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់គ្នាសូមបន្តធ្វើដំណើរប្រកាន់ខ្ជាប់នូវច្បាប់ចរាចរណ៍ជានិច្ច៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ