• ច័ន្ទ ២៩ មេសា ២០២៤ ១៤:៥៣ ល្ងាច

លោក គួច ចំរើន ជំរុញឱ្យក្រុមបច្ចេកទេសត្រូវពន្លឿនការជួសជុលទំនប់ទឹក ក្បាលម៉ាស៊ីនបូមទឹកនិងបណ្តាញអគ្គិសនីឲ្យបានឆាប់ដែលរងការខូចខាតដោយសារបាក់ស្រុតដីនៅខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ ÷ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ នារសៀល-យប់ ថ្ងៃទី៨ ខែមករា ឆ្នាំ២០២៣ បានដឹកនាំបញ្ជាផ្ទាល់ក្នុងការជួសជុលទំនប់ទី២ និងទំនប់ទី៣ អាងស្តុកទឹករបស់ក្រុមហ៊ុនផ្គត់ផ្គង់ទឹកស្អាតអានកូ ស្ថិតនៅក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ (តំបន់ក្បាលឆាយ)។

នាឳកាសនោះដែរ ចំពោះមុខឯកឧត្តមអភិបាលខេត្តបានជំរុញ ឱ្យក្រុមបច្ចេកទេសត្រូវពន្លឿនការជួសជុលទំនប់ទឹកទាំងពីរ និងក្បាលម៉ាស៊ីនបូមទឹក ព្រមទាំងបណ្តាញអគ្គិសនីដែលរងការខូចខាតដោយសារបាក់ស្រុតដី ធ្វើយ៉ាងណាដោះស្រាយឱ្យបានទាន់ពេលវេលាសម្រាប់ការផ្គត់ផ្គង់ទឹកស្អាត នៅក្រុងខេត្តព្រះសីហនុឡើងវិញ។

សូមជម្រាបជូនថា ចំពោះការជួសជុលទំនប់ទឹកទាំងពីរ និងក្បាលម៉ាស៊ីនបូមទឹក ព្រមទាំងបណ្តាញអគ្គិសនីខាងលើរដ្ឋបាលខេត្តបានបញ្ជូនក្រុមការងារបច្ចេកទេស និងគ្រឿងចក្រ ដោយបែងចែកជាក្រុមការងារទទួលខុសត្រូវតាមផ្នែក និងធ្វើសកម្មភាព២៤ម៉ោងលើ២៤ម៉ោងដើម្បីដោះស្រាយបញ្ហាឱ្យបានឆាប់រួចរាល់។

ឯកឧត្តមអភិបាលខេត្ត ក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋសូមជួយសន្សំសំចៃក្នុងប្រើប្រាស់ទឹកនិងគួរផ្អាកជាបណ្ដោះអាសន្នសិន ចំពោះការប្រើប្រាស់ទឹកក្នុងករណីមិនចាំបាច់ ដូចជាស្រោចស្មៅ ស្រោចសួនជាដើម។

អត្ថបទពេញនិយម

ពត៍មានថ្មីៗ