• ច័ន្ទ ២៩ មេសា ២០២៤ ០៤:០៥ ព្រឹក

ក្រសួងវប្បធម៌ស្នើអគ្គស្នងការនគរបាលជាតិទប់ស្កាត់ការផ្សព្វផ្សាយចម្រៀង"ឈាមបាតុករ"

ភ្នំពេញ÷លោកស្រីរដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានគោរពជូនលោកនាយឧត្តមសេនីយ៍បណ្ឌិតនេតសាវឿនអគ្គស្នងការនគរបាលជាតិ។

កម្មវត្ថុ÷សំណើសុំផ្ដល់កិច្ចអន្តរាគមន៍ចាត់វិធានការទប់ស្កាត់បណ្ដាញប្រព័ន្ធព័ត៌មានសង្គមដែលបានយកបទចម្រៀងអមដោយរូបភាពក្រោមចំណងជើង"ឈាមបាតុករ"ទៅបង្ហោះផ្សព្វផ្សាយ។

សេចក្តីដូចមានចែងក្នុងកម្មវត្ថុខាងលើខ្ញុំសូមជម្រាបជូនលោកនាយឧត្តមសេនីយ៍សន្តិបណ្ឌិតអគ្គស្នងកានគរបាលជាតិជ្រាបថា÷ក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានពិនិត្យឃើញក្នុងពេលបច្ចុប្បន្ននេះមានPageបណ្ដាញប្រព័ន្ធព័ត៌មានសង្គមមួយចំនួនបានយកបទចម្រៀងអមដោយរូបភាពក្រោមចំណងជើងថា"ឈាមបាតុករ"ដែលមានខ្លឹមសារអុចអាលញុះញង់អាចនឹងបង្កអសន្តិសុខសណ្ដាប់ធ្នាប់ដល់សង្គមរបស់អ្នកនិពន្ធទំនុកច្រៀងនិងអ្នកច្រៀងឈ្មោះគាសុគន្ធដែលធ្លាប់ត្រូវបានក្រសួងមហាផ្ទៃចាត់វិធានការបិទនិងផ្តន្ទាទោសម្តងរួចមកហើយមកផ្សព្វផ្សាយជាថ្មីឡើងវិញ។

អាស្រ័យហេតុនេះដើម្បីទប់ស្កាត់នូវភាពមិនប្រក្រតីដែលអាចនឹងកើតមានឡើងជាយថាហេតុតាមរយៈបទចម្រៀងដែលមានខ្លឹមសារអុចអាលញុះញង់នេះខ្ញុំសូមលោកនាយឧត្តមសេនីយ៍សន្តិបណ្ឌិតមេត្តាពិនិត្យចាត់វិធានការនានាតាមនីតិវិធីច្បាប់ដែលមានជាធរមានដោយអនុគ្រោះ។

សូមលោកនាយឧត្តមសេនីយ៍សន្តិបណ្ឌិតអគ្គស្នងការនគរបាលជាតិទទួលនូវការរាប់អានដោយស្មោះអំពីខ្ញុំ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ