• ច័ន្ទ ២៩ មេសា ២០២៤ ០៧:៣៧ ព្រឹក

ក្រសួងទេសចរណ៍បន្តទទួលស្គាល់គុណភាពសេវាកម្មទទួលទេសចរចិន[CHINA READY ACCREDIITATION]

ភ្នំពេញ÷ ក្រសួងទេសចរណ៍បន្តទទួលស្គាល់គុណភាពសេវាកម្មទទួលទេសចរចិន (China Ready Accreditation) ដល់អាជីវកម្មទេសចរណ៍ក្រោយគណៈកម្មការសុខភាពចិនបានប្រកាសនឹងបញ្ចប់ការតម្រូវឲ្យធ្វើចត្តាឡីស័កសម្រាប់អ្នកដំណើរចូលក្នុងប្រទេសដោយចាប់អនុវត្តន៍ចាប់ពី ថ្ងៃទី 8 ខែមករា ឆ្នាំ 2023 តនេះទៅដោយក្នុងនោះមានការលុបចោលការធ្វើចត្តាឡីស័ករយៈពេល 5 ថ្ងៃនៅឯកន្លែងត្រួតពិនិត្យដោយរដ្ឋាភិបាលនិងការបន្តស្នាក់នៅដោយឡែកចំនួន 3 ថ្ងៃបន្ថែមទៀតនៅផ្ទះដោយគ្រាន់តែត្រូវឆ្លងកាត់ការធ្វើតេស្តPCRរយ:ពេល48ម៉ោងមុនពេលចេញដំណើរប៉ុណ្ណោះ។

ក្រសួងទេសចរណ៍កំពុងរៀបចំខ្លួនឡើងវិញ ដើម្បីពង្រឹងគុណភាពទទួលទេសចរចិន តាមរយៈដាក់ចេញនូវយន្តការវាយតម្លៃទទួលស្គាល់គុណភាពទទួលទេសចរចិន (China Reading Accreditation) ដោយបច្ចុប្បន្នក្រសួងទេសចរណ៍បានចុះធ្វើការវាយតម្លៃនិងផ្ដល់វិញ្ញាបនបត្រទទួលស្គាល់ជាបន្តបន្ទាប់ដល់អាជីវកម្មទេសចរណ៍ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ទទួលទេសចរចិន។ ក្នុងឆ្នាំ 2023 នេះកម្ពុជាព្យាករណ៍ថានឹងអាចទទួលទេសចរចិនរហូតទៅដល់ជិត 2 លាននាក់។

ក្រសួងទេសចរណ៍សូមបន្តលើកទឹកចិត្តអាជីវកម្មទេសចរណ៍ដែលទទួលទេសចរចិនមកដាក់ពាក្យស្នើសុំការទទួលស្គាល់គុណភាពសេវាកម្មទទួលទេសចរចិន(China Ready Accreditation)ដោយឥតគិតថ្លៃនៅទីស្ដីការក្រសួងទេសចរណ៍ដែលមានអសយដ្ឋានដីឡូតិ៍លេខ3Aផ្លូវលេខ169សង្កាត់វាលវង់ខណ្ឌ7មករារាជធានីភ្នំពេញ។

ក្រសួងទេសចរណ៍សូមអបអរសាទរអាជីវកម្មទេសចរណ៍មួយចំនួនបន្ថែមទៀតដែលទទួលបានវិញ្ញាបនបត្រទទួលស្គាល់គុណភាពទទួលទេសចរចិនរួមមាន÷

1-ណានជីងអ៉ិនធើណេសិនណលហូលីដេធូរគ្រុប-Najing International Holiday Tour Group Co.,Ltd(រាជធានីភ្នំពេញ)

2-ឌីអិមអ៉ិនធើណេសិនណលត្រាវែល-DM Internatinal Travel Co.,Ltd(រាជធានីភ្នំពេញ)

3-អិន.ឌី.អិម អ៉ិនវេសម៉ិ&នធូរីហ្សឹម-N.D.M Investment&Tourism Co.,Ltd(រាជធានីភ្នំពេញ)

4-អេសធីប៊ី ត្រាវែល&ធួរ-STB Travel&Tour Co.,Ltd(រាជធានីភ្នំពេញ)

5-5អូសិនខូអិលធីឌី-5Oceans Co.,Ltd(រាជធានីភ្នំពេញ)

6-យូណាយ អ៉ិនធើណេសិនណល(ខេមបូឌា) ធួរ-Unite International (cambodia)Tour( រាជធានីភ្នំពេញ)

7-វីហ្គោត្រាវែល&ធួរ-We Go Travel&Tour(រាជធានីភ្នំពេញ)

8-ហុងអ៉ី ត្រាវែលស៊ែរវីស ខូអិលធីឌី-Hong yi Travel Service Co.,Ltd(រាជធានីភ្នំពេញ)

9-ស៊ីហ្គា ធួវីស&ត្រេឌីង-Seagull Tourist &Trading Co.,Ltd(រាជធានីភ្នំពេញ)

10-អិម អេស ខេ ត្រាវែល-M.S.K Travel(រាជធានីភ្នំពេញ)

11-វើលដ៍ អិចប្រេស-Word Express Co.,Ltd( រាជធានីភ្នំពេញ)

12-មេគង្គឌីសខាវេរី-Mekong Discovery Co.,Ltd (រាជធានីភ្នំពេញ)៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ