• ច័ន្ទ ២៩ មេសា ២០២៤ ១៣:០០ ល្ងាច

ឃាត់ខ្លួនជនសង្ស័យ០១នាក់ ករណីជួញដូរ រក្សាទុក និងប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់ ខេត្តកោះកុង

ខេត្តកោះកុង៖ យោងតាមប្រភពព័ត៌មានពី អធិការដ្ឋាននគរបាលក្រុងខេមរភូមិន្ទបានឲ្យដឹងថា កាលពីយប់ថ្ងៃទី៤ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង ២១:៥៨នាទី ផ្នែកជំនាញប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលទាំង៣ ដឹកនាំដោយលោក យស់ ចាន់វិចិត្រ អធិការ បានចុះបង្រ្កាបករណីជួញដូរ រក្សាទុក និងប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់ មួយកន្លែងនៅចំណុចសពយុទ្ធជនមុខផ្ទះលក់ឥវ៉ាន់ចាបហួយ ស្ថិតក្នុងភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង បានឃាត់ខ្លួនជនសង្ស័យ០១នាក់ ប្រុស៖

១/ជនសង្ស័យឈ្មោះ សាន យ៉ាន (យ៉ា) ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ សាសនាឥស្លាម មុខរបរកម្មករ ទីលំនៅភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។

+ដកហូតវត្ថុតាងរួមមាន៖

-ម្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀនចំនួន ១កញ្ចប់

-ទូរស័ព្ទដៃចំនួន ១គ្រឿង

ករណីនេះកម្លាំងផ្នែកប្រឆាំងបទល្មើសគ្រឿងញៀនបានកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញចាត់ការបន្តរតាមនីតិវិធីបន្ត ។ 

អត្ថបទពេញនិយម

ពត៍មានថ្មីៗ