• ច័ន្ទ ២៩ មេសា ២០២៤ ០៧:០៤ ព្រឹក

គ្រឿងញៀនធ្វើទុក្ខខ្លាំងយកកាំបិតកាប់ដំឡូងអាករសម្លាប់ខ្លួន

បាត់ដំបង÷តាមរបាយការណ៍របស់ នគរបាលខេត្តបាត់ដំបងបានឲ្យដឹង នៅព្រឹកថ្ងៃទី 5 ខែមករាឆ្នាំ 2023 នេះថាបុរសម្នាក់បានធ្វើអត្តឃាត អារកសម្លាប់ខ្លួនឯង បង្កឲ្យមានការភ្ញាក់ផ្អើល នៅវេលាម៉ោង 15 និង 16 នាទីថ្ងៃទី 4 ខែមករាឆ្នាំ 2023 នៅចំណុចចម្ការដំឡូងមួយកន្លែង ស្ថិតក្នុងក្រុមទី 5  ភូមិបុស្សដូង ឃុំបាសាក់ ស្រុក រុក្ខ គិរី ខេត្តបាត់ដំបង។

សមត្ថកិច្ចបានឲ្យដឹងទៀតថាបុរសដែលធ្វើអត្តឃាតខ្លួនឯងនោះគឺដោយសារឥទ្ធិពលនៃគ្រឿងញៀនធ្វើទុក្ខខ្លាំង។ សមត្ថកិច្ចបានឲ្យដឹងទៀតថា សពជនរងគ្រោះមានឈ្មោះ រួត ចិន ភេទប្រុស អាយុ 22 ឆ្នាំរស់នៅក្រុមទី 5 ភូមិបុស្សដូង ឃុំបាសាក់ស្រុក រុក្ខ គីរី ខេត្តបាត់ដំបង ដោយជនរងគ្រោះ បានធ្វើអត្តឃាតយកកាំបិតកាប់ដំឡូងអារក ផ្ដាច់បំពង់ក ខ្លួនឯងបណ្ដាលឲ្យស្លាប់តែម្ដង។

ក្រោយកើតហេតុ កម្លាំងផ្នែកជំនាញនៃអធិការដ្ឋានគរបាលស្រុក បានចុះទៅត្រួតពិនិត្យកន្លែងកើតហេតុ។ ឆ្លងតាមការពិនិត្យពីក្រុមគ្រូពេទ្យបានបញ្ជាក់ថា សពពិតជាបានយកកាំបិតកាប់ដំឡូង អារកសម្លាប់ខ្លួនឯង ពិតប្រាកដមែន។ មូលហេតុដោយសារ ប្រើប្រាស់គ្រឿងញៀន(បែកថ្នាំ)បន្ទាប់មកបានធ្វើកំណត់ហេតុប្រគល់សពជូនដល់ក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

 

 

អត្ថបទពេញនិយម

ពត៍មានថ្មីៗ