• ច័ន្ទ ២៩ មេសា ២០២៤ ១៤:៤៧ ល្ងាច

រយៈពេល 12 ខែដើមឆ្នាំ 2022 កម្ពុជារកចំណូលបានជាង "11 លានដុល្លារ"ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ

ខេត្តសៀមរាប÷កម្ពុជារកចំណូលបានជាង "11 លានដុល្លារ“ ពីការលក់សំបុត្រចូលទស្សនា រមណីយដ្ឋានអង្គរ ក្នុងរយៈពេល 12 ខែ ដើមឆ្នាំ 2022 ដោយចំនួននេះមានការកើនឡើងជាង 2000%ធៀបនឹងឆ្នាំ 2021។

សេចក្តីប្រកាសព័ត៌មាន របស់គ្រឹះស្ថានអង្គរ កាលពីចុងសប្តាហ៍ មុនឲ្យដឹងថា ចំណូលចូលទស្សនារមណីយដ្ឋានអង្គរ ក្នុងរយៈពេល 12 ខែ ដើមឆ្នាំ 2022 នេះមានចំនួន 11 528 158 ដុល្លារ កើនឡើង 2082,86%ធៀបនឹងឆ្នាំ 2021 ខណៈទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួន 28 7454 នាក់ កើនឡើង 2133 % បើធៀបឆ្នាំ 2021។

ក្រៅពីចំណូលនៅរមណីយដ្ឋានអង្គរ គ្រឹះស្ថានអង្គរក៏បានចំណូលពី ការលក់បណ្ណចូលទស្សនាប្រាសាទកោះកែរ បានចំនួន 9 0450 ដុល្លារផងដែរ។ ដោយឡែកចំណូលពី ការលក់សំបុត្រទូក នៅកំពង់ផែ ចុងឃ្នៀស មានចំនួន 16 5308 ដុល្លារ។

គួររម្លឹកដែរថា ក្នុងកម្មវិធីបើកមហាសន្និបាតលើកទី 16 ក្លិបឆ្នេរសមុទ្រ ដែលស្អាតបំផុតលើសកលលោកក្រោមប្រធានបទ "ឆ្នេរនៃសន្តិភាព ឆ្នេរនៃក្តីសង្ឃឹម“ សម្ដេចតេជោហ៊ុនសែន រំពឹងថាកម្ពុជានឹងមានទេសចរផ្ទៃក្នុង 11 លាននាក់ និងបរទេស 7 លាននាក់នៅឆ្នាំ 2023។

លោកថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានរាយការណ៍ការជូនសម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាថា ក្នុងឆ្នាំ 2202 មានភ្ញៀវទេសចរបរទេសមកលេងកម្សាន្ត នៅកម្ពុជាចំនួន 2,2លាន នាក់ ។ សម្ដេចតេជោ ហ៊ុនសែនសង្ឃឹមថាឆ្នាំ 2023 បានភ្ញៀវទេសចរបរទេសមកកម្ពុជាច្រើនជាងគេ គឺជនជាតិចិន ដែលធ្វើឲ្យសេដ្ឋកិច្ចកម្ពុជា ហក់លោតឡើងវិញ ហើយប្រជាពលរដ្ឋ មានការងារធ្វើ មានចំណូល ខណៈកម្ពុជា មានសន្តិភាពពេញលេញ ក្នុងរយ:ពេល24ឆ្នាំនេះ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ