• ច័ន្ទ ២៩ មេសា ២០២៤ ១៤:៥១ ល្ងាច

រាជរដ្ឋាភិបាលចេញអនុក្រឹត្យស្ដីពីការកែប្រែនិងដំឡើងប្រាក់បំណាច់មុខងារមន្ត្រីរាជការស៊ីវិល

ភ្នំពេញ÷តាមអនុក្រឹត្យដែលទទួលបាននៅថ្ងៃទី 5 ខែមករាឆ្នាំ 2023បានបញ្ជាក់ឲ្យដឹងថាសម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃកម្ពុជាបានចេញអនុក្រឹត្យស្ដីពីការកែប្រែនិងដំឡើងប្រាក់បំណាច់មុខងារមន្ត្រីរាជការស៊ីវិល។

រាជរដ្ឋាភិបាលសម្រេចប្រាក់បំណាច់មុខងារមន្ត្រីរាជការស៊ីវិលត្រូវបានកែប្រែនិងដំឡើងដូចខាងក្រោម÷

1-វិស័យរដ្ឋបាលការទូតនិងបច្ចេកទេស

1.1ថ្នាក់ជាតិ

1.2ថ្នាក់ក្រោមជាតិ

2-.វិស័យអប់រំ

2.1ផ្នែកអប់រំទូទៅ

2.2ផ្នែកអប់រំពិសេស

3-.វិស័យសុខាភិបាល

4-.វិស័យយុត្តិធម៌

ប្រាក់បំណាច់មុខងារដែលបានកំណត់ក្នុងអនុក្រឹត្យនេះត្រូវអនុវត្តន៍ចាប់ពីថ្ងៃទី 1 ខែមករាឆ្នាំ 2023 តទៅ។

អនុក្រឹត្យលេខ 31 អនក្រ.បកចុះថ្ងៃទី 16 ខែមីនាឆ្នាំ 2020 ស្ដីពីការកែប្រែនិងការដំឡើងប្រាក់បំណាច់មុខងារមន្ត្រីរាជការស៊ីវិលត្រូវទុកជានិរាករណ៍។

រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈរដ្ឋមន្ត្រីគ្រប់ក្រសួងនិងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធត្រូវទទួលបន្ទុកអនុវត្តន៍អនុក្រឹតនេះតាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕

 

អត្ថបទពេញនិយម

ពត៍មានថ្មីៗ